ចិននិងរុស្ស៊ីធ្វើសមយុទ្ធជើងទឹករួមនៅសមុទ្រជប៉ុន
ប្រទេសចិន-រុស្ស៊ី ៖ ចិននិងរុស្ស៊ីដែលមានឆន្ទៈរួមប្រឆាំងអ្វីដែលពួកគេថា អនុត្តរភាពរបស់
ប្រទេសចិន-រុស្ស៊ី ៖ ចិននិងរុស្ស៊ីដែលមានឆន្ទៈរួមប្រឆាំងអ្វីដែលពួកគេថា អនុត្តរភាពរបស់
ប្រទេសចិន-រុស្ស៊ី ៖ ចិននិងរុស្ស៊ីដែលមានឆន្ទៈរួមប្រឆាំងអ្វីដែលពួកគេថា អនុត្តរភាពរបស់
អាមេរិកនោះ បានខិតចូលជិតគ្នាខាងផ្នែកយោធាចាប់តាំងពីការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន ដែលក្រុងប៉េកាំងបដិសេធមិនថ្កោលទោស ។
ដើម្បីពង្រឹងការសម្របសម្រួលគ្នា ចិននិងរុស្ស៊ីបានរៀបចំធ្វើរយៈពេលប៉ុន្មានខែចុងក្រោយនេះ នូវសមយុទ្ធយោធារួមជាច្រើន ។ កាលពីខែមីនាប្រធានាធិបតីចិនលោកស៊ីជីនពីងនាឱកាសទស្សនកិច្ចរបស់លោកនៅវិមានក្រឹមឡាំងបានព្រមព្រៀងគ្នាជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ពីឆន្ទៈធ្វើជាទៀងទាត់ការល្បាតរួមគ្នា ក្នុងគោលបំណងធ្វើឲ្យស៊ីជម្រៅដល់ទំនុកចិត្តគ្នាទៅវិញទៅមក ។
គោលបំណងសំខាន់នៃសមយុទ្ធថ្មីនេះនៅសមុទ្រជប៉ុន គឺពង្រឹងកិច្ចសហប្រតិបត្តិការខាងកងកម្លាំងជើងទឹករវាងប្រទេសទាំង២ ថែរក្សាស្ថេរភាពនិងសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ នេះជាការអះអាងនាថ្ងៃទី២០កក្កដា របស់កងទ័ពរុស្ស៊ីក្នុងសេចក្ដីប្រកាសមួយ ៕
ចែករំលែកព័តមាននេះ