ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​វាសនា​លោក​អធិការ​ដែល​ត្របាក់​កូនចៅ​ឯង​…មន្ត្រី​ក្រោម​ឱវាទ​តាម​បណ្តា​ប៉ុស្តិ៍​ចោ​.​ទ​ប្រកាន់​​ថា លោក​អធិការ កេង​ប្រាក់​គោលនយោ​បាយ​ប្រចាំត្រីមាស

9 ខែ មុន
  • ក្រចេះ

ស្ងាត់​ៗ ស្រាប់តែ​លេចលឺ​ការ​បែកធ្លាយ​មួយ​ថា លោក​វរសេនីយ៍ឯក ប៊ុត នឿ​ន ទាមទារ​លុយ​គោលនយោបាយ​ភូមិ​-​ឃុំ និង​របប​សាំង ពី​មន្ត្រី​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ក្នុងស្រុក​ចិត្រ​បុរី តើ​រឿង​នេះ​មាន​ដំណោះស្រាយ​របៀប​ណា​ហើយ​..​?​

ខេត្តក្រចេះ ៖ ស្ងាត់​ៗ ស្រាប់តែ​លេចលឺ​ការ​បែកធ្លាយ​មួយ​ថា លោក​វរសេនីយ៍ឯក ប៊ុត នឿ​ន ទាមទារ​លុយ​គោលនយោបាយ​ភូមិ​-​ឃុំ និង​របប​សាំង ពី​មន្ត្រី​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ក្នុងស្រុក​ចិត្រ​បុរី តើ​រឿង​នេះ​មាន​ដំណោះស្រាយ​របៀប​ណា​ហើយ​..​?​។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក​វរសេនីយ៍ឯក ប៊ុត នឿ​ន អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី តែងតែ​ធ្វើការ​កៀបសង្កត់​សិទ្ធិ​សេរីភាព​ការងារ​ទៅ​លើ​មន្ត្រី​ក្រោម​ឱវាទ​. ប្រើ​សិទ្ធិ​អំណាច​​ជា​កូនប្រសារ​អតីត​លោកស្នងការ​។ ឱ​! លោក​អធិការ​ដ៏​មហិមា​អើយ​…

មិនតែប៉ុណ្ណោះ​ទេ លោក​តែងតែ​កេងប្រវ័ញ្ច​ទាមទារ​លុយ និង​របប​សាំង​គោលនយោបាយ​ភូមិ​–​ឃុំ​មាន​សុវត្ថិភាព​ប្រចាំត្រីមាស ពី​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល ដែល​ក្រសួងមហាផ្ទៃ​ផ្ដល់​ឲ្យ​រាល់​៣​ខែ​ម្ដង ប្រៀប​ដូច​ឆ្ដោ​ត្របាក់​កូន​ឯង​ដូច្នេះ​ដែរ​…​ហេ​! ហេ​!

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​នៅ​ស្រុក​ចិត្រ​បុរី បានឱ្យ​ទៀត​ថា លោក​វរសេនីយ៍ឯក ប៊ុត នឿ​ន អធិ​ការ​នគរបាល​ស្រុក​នេះ តែងតែ​ទាមទារ​លុយ ឬ​របប​សាំង និង​សម្ភារៈ​ប្រើប្រាស់​ពី​មន្ត្រី​តាម​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំងអស់​ជា​បន្តបន្ទាប់​។

ហើយ​អ្វី​ដែល​ពិសេស​សូ​ម្បី​តែ​លុយ​ដែល​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​សម្រាប់​យុវជន ក៏​លោក​បម្រុង​ស៊ីដាច់​ដែរ ទុក​រហូត​ជាង​មួ​យស​ប្តា​ហ៍​មិន​ចង់​បើក​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​នោះ​ទេ ទុក​រហូត​បែកធ្លាយ​រឿង​នោះ​ខ្ចរខ្ចាយ ទើបបាន​លោក​អធិការ​ហៅ​កូនចៅ​ទៅ​ចែក​ឱ្យ ដោយ​យក​លេស​ថា រវល់​ការងារ​ខ្លាំង​ណាស់​។

តាម​ការ​ពិត​កូនចៅ ជា​មន្ត្រី​ក្រោម​ឱវាទ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​នោះ គឺ​ដឹងចិត្ត​មេ​ច្បាស់​ណាស់ កូន​ចៅ​ចាត់​ទុក​ខ្លួនឯង​ជា​ចង្វា​ចិញ្ចឹម​ឆ្ដោ​ត​។

ប្រភព​ដដែល​បង្ហើប​បន្ត​ថា មន្ត្រី​តាម​បណ្តា​ប៉ុស្តិ៍​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ខណៈ​ពេល​ដែល​លុយ​របប​គោលនយោបាយ ត្រូវ​ក្រសួង​ផ្ដល់​មក​ឱ្យ​សារ​ជា​ថ្មី​ម្តង​ៗ ដោយសារ​តែ​ជា​រៀង​រាល់​ត្រីមាស គឺ​លោក​អធិការ​រូប​នោះ តែងតែ​តម្រូវ​ឱ្យ​តាម​បណ្ដា​ប៉ុស្តិ៍​ដក​លុយ​នោះ​ត្រឡប់​ឱ្យទៅ​លោក​វិញ​ចំនួន​២០​ម៉ឺន​រៀល និង​របប​សាំង​មួយ​ចំនួន​ថែម​ទៀត ដែល​ក្នុង​នោះ​មាន​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​១០ នៅ​ក្នុងស្រុក​ចិត្រ​​បុរី​។

មន្ត្រី​នគរបាល​មូលដ្ឋាន នាំ​គ្នា​ត្អូញត្អែរ​ថា ចំពោះ​ការងារ​នៅ​តាម​មូលដ្ឋាន មាន​តម្រូវការ​ចាំបាច់​ច្រើន​ណាស់ សម្រាប់​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​នាម​លោក​ជា​ថ្នាក់ដឹកនាំ​មិន​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទេ បែរជា​តម្រូវការ​ផ្ទាល់ខ្លួន​យ៉ាងច្រើន​ពី​មន្ត្រី​នៅ​តាម​បណ្ដា​ប៉ុស្តិ៍​រដ្ឋបាល​ទៅ​វិញ​។

មន្ត្រី​ក្រោម​ឱវាទ​នៅ​តាម​បណ្ដា​ប៉ុស្តិ៍​ទាំង​១០ ក៏​បាន​ស្នើ​សុំ​ទៅ​ដល់​លោកស្នងការ​នគរបាល​ខេត្តក្រចេះ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ធ្វើការ​ស្រាវជ្រាវ និង​សម្របសម្រួល​ករណី​នេះ​ផង ដើម្បី​កុំឱ្យ​មាន​បញ្ហា​ដូចនេះ កើត​មាន​ជា​បន្តបន្ទាប់​ទៀត​។

ទាក់​ទឹ​ន​នឹង​ការ​ចោ​.​ទ​ប្រកាន់​ខាងលើ​នេះ ក្រុមការងារ​យើង​បាន​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក​វរសេនីយ៍ឯក ប៊ុត នឿ​ន អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី​នោះ​ដែរ ដើម្បី​សុំ​ជួយ​បំភ្លឺ​តាម​ការ​គួរ ទាក់ទិន​នឹង​ប្រតិកម្ម​រវាង​កូនចៅ​ក្រោម​ឱវាទ ចៀសវាង​ធ្វើការ​ផ្សាយ​ទៅ​មានការ​ឆក​ល្វែង និង​លំអៀង​ម្ខាង​ៗ តែ​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ​។

ព័ត៌មាន​បន្ត​នឹង​មាន​ចុះ​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ