ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​​​ស្តីពីបញ្ហា​ដីធ្លី​​​បានចាប់​ផ្តើម​​​​ពិភាក្សា​​​​យ៉ាង​ផុស​ផុល​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សិក្ខាសាលា​ស្តីពី​​ស្ថាន​ភាព​បច្ចុប្បន្ន​​​នៃ​បញ្ហា​ដីធ្លី​​​ និង​យន្តការ​ដោះ​ស្រាយ​នៅកម្ពុជា​​ ត្រូវបាន​ចាប់ផ្តើម​​​​ប្រារព្ធ​​​ធ្វើ​ឡើង​​​នៅ​សណ្ឋាគារ​​កាំបូឌីយ៉ាណា ​ព្រឹកថ្ងៃអង្គារ ទី​​​១០ ឧសភា ​២០១១ ​​នេះ​ក្នុង​​​រាជធានីភ្នំពេញ​។ ​យោងតាម​​សេចក្តីប្រកាស​ព័ត៌​មាន​​របស់គណៈ​កម្មាធិការ​​ប្រព្រឹត្តិ​កម្ម​នៃ​​​​អង្គការ​​-សមាគម​​ការ​ពារ​សិទ្ធិមនុស្ស​​​កម្ពុជា​ចុះថ្ងៃទី​​​៩ ឧសភា ​​២០១១ ​បាន​ឱ្យ​ដឹង​ថា

រាជធានីភ្នំពេញ ៖ សិក្ខាសាលា​ស្តីពី​​ស្ថាន​ភាព​បច្ចុប្បន្ន​​​នៃ​បញ្ហា​ដីធ្លី​​​ និង​យន្តការ​ដោះ​ស្រាយ​នៅកម្ពុជា​​ ត្រូវបាន​ចាប់ផ្តើម​​​​ប្រារព្ធ​​​ធ្វើ​ឡើង​​​នៅ​សណ្ឋាគារ​​កាំបូឌីយ៉ាណា ​ព្រឹកថ្ងៃអង្គារ ទី​​​១០ ឧសភា ​២០១១ ​​នេះ​ក្នុង​​​រាជធានីភ្នំពេញ​។ ​

យោងតាម​​សេចក្តីប្រកាស​ព័ត៌​មាន​​របស់គណៈ​កម្មាធិការ​​ប្រព្រឹត្តិ​កម្ម​នៃ​​​​អង្គការ​​-សមាគម​​ការ​ពារ​សិទ្ធិមនុស្ស​​​កម្ពុជា​ចុះថ្ងៃទី​​​៩ ឧសភា ​​២០១១ ​បាន​ឱ្យ​ដឹង​ថា ​​សិក្ខា​សាលា​​​រយៈ​ពេល​​២​ថ្ងៃនេះ ​​មានគោល​បំណង​​​ដើម្បី​ផ្តល់​ឱកាស​​​ដល់អ្នក​​ចូល​រួម​ចំនួន​​​១៥០នាក់ ​ដែលជា​តំណាង​​​មកពីអង្គ​ការ​​​សង្គម​ស៊ីវិល ​​រាជរដ្ឋាភិបាលកម្ពុជា ​អាជ្ញាធរ និង​​តុលាការ​ថ្នាក់ខេត្ត ​​ម្ចាស់ជំនួយ ​​និង​សហ​គមន៍​​ក្នុងការ​ពិភាក្សា​​​ ព្រមទាំង​​​ផ្លាស់ប្តូរ​​​យោ​បល់​​​គ្នា​ទៅវិញទៅមក ​​ពីបញ្ហា​ដីធ្លី​​​នៅក្នុងប្រទេស​កម្ពុជា។ ​

សិក្ខាសាលា​​នឹង​មានការអញ្ជើញ​​​ចូលរួម​ពី​​លោក​ឱម យ៉ិន​ទៀង ​​ប្រធានគណៈកម្មាធិការ​​សិទ្ធិមនុស្ស​​​ និងជា​ប្រធាន​​អង្គ​ភាពប្រឆាំង​អំពើ​ពុករលួយ ៕