ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ.ត​គម្ពីរ​កូរ​អាន! ​ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​អ៊ី​​រ៉ា​ក់​ត្រូវ​បាតុករ​ដុ.ត

2 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ទំនាក់ទំនង​ការទូត​ពិតជា​ឈឺចាប់ ដោយ​ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​ក្រុង​បាក់ដា​ដ

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ទំនាក់ទំនង​ការទូត​ពិតជា​ឈឺចាប់ ដោយ​ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​ក្រុង​បាក់ដា​ដ ត្រូវ​ពួក​បាតុករ​នាំ​គ្នា​ដុត កាលពី​ថ្ងៃ​ទី​២០ កក្កដា មុន​ពេល​ព្រឹក​ព្រលឹម​ក្នុង​បាតុកម្ម​មួយ​ដែល
រៀបចំ​ធ្វើ​ដោយ​ពួក​អ្នកគាំទ្រ​មេដឹកនាំ​សាសនាអ៊ិ​ស្លា​ម​នី​កាយ​ស៊ី​ស៊ី​ត លោក​ម៉ុ​កតា​ដា​សា​ដ្រ៍​។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ។

រឿង​នោះ​កើត​មាន​មុន​ព្រឹត្តិការណ៍​ថ្មី​មួយ​នៅស៊ុ​យ​អែ​ត ដែល​គម្ពី​កូរ​អាន​មួយ​គ្រោង​ដុត​ចោល​។
កងកម្លាំង​ប៉ូលិស​អ៊ី​រ៉ា​ក់បាន​ប្រើ​កាណុង​បាញ់​ទឹកបំបែកពួក​បាតុករ ។ កងកម្លាំង​សន្តិ​ស​ខ​ក៏​ដេញ​ពួកបាតុករ​ដែរ​ជាមួយ​ដំបង​ឆក់ ដើម្បី​ឲ្យ​ពួក​គេ​ចាកចេញពី​ស្ថានទូត​នោះ​និង​ឲ្យ​បំបែកជួរ ។ ពួក​បាតុករបាន​តបត​វិញ​ជាមួយ​ការ​គប់​ដុំ​ថ្ម ។ ការ​វាយប្រហារ​ស្ថានទូត​ស៊ុ​យ​អែ​ត​នេះ​កើត​មាន​ពេល
ដែល​ប៉ូលិស​ស៊ុ​យ​អែ​ត​អនុញ្ញាត​ឲ្យ​មានការប្រមូលផ្ដុំ​មនុស្ស​មួយ​ក្រុម​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន
ទូត​អ៊ី​​រ៉ា​ក់​ប្រចាំ​ក្រុង​ស្តុក​ខូ​ល ។ នៅ​ទីនោះ​ពួក​អ្នករៀបចំ​បាតុកម្ម​នេះ​គ្រោង​ដុត​គម្ពីរ​កូរ​អាន​មួយ​ច្បាប់​ព្រមទាំង​ទង់ជាតិ​អ៊ី​រ៉ា​ក់ ។

ក្រោយ​ការ​ដុត​ស្ថានទូត​ក្រសួងការបរទេស​ស៊ុ​យ​អែ​ត​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២០ កក្កដា​ថា បុ​គ្គលិ​ក​​ស្ថាន​ទូត​ស៊ុ​យ​អែ​ត​ទាំងអស់​មាន​សន្តិសុខ ។

យើង​កំពុង​តាមដាន​សភាពការណ៍ និង​ដឹង​ថា​បុ​គ្គលិ​ក​ស្ថានទូត​យើង​ទាំងអស់​មាន​សន្តិសុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ