ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ក្រុម​ចោរប្លន់​ស្លាក​លេខ​ម៉ូតូ​បាន​២​នាក់​ក្នុង​ចំណោម​ជិត​២០​នាក់​បញ្ជូន​ទៅ​តុលាការ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បក្សពួក​ក្រុម​ចោរ​ហា​​រយ​ចំនួន​២​នាក់ ក្នុង​ចំណោម​ជិត​២០​នាក់ ដែល​វាយ​ប្លន់​យក​ស្លាក​លេខ​ម៉ូតូ​អ្នកដំណើរ កាលពី​ស​ប្ដា​ហ៍​មុន ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា…

ខេត្តបាត់ដំបង​ ៖ បក្សពួក​ក្រុម​ចោរ​ហា​​រយ​ចំនួន​២​នាក់ ក្នុង​ចំណោម​ជិត​២០​នាក់ ដែល​វាយ​ប្លន់​យក​ស្លាក​លេខ​ម៉ូតូ​អ្នកដំណើរ កាលពី​ស​ប្ដា​ហ៍​មុន ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ខណៈបក្ស​ពួក​ជាង​១០​នាក់​ទៀត​កំពុង​សំងំ​​លាក់ខ្លួន​ ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​០២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ អ៊​ន សំអាត ហៅ រ៉ា អាយុ​១៧​ឆ្នាំ នៅ​ភូមិ​វត្ត​ចែង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ និង​ម្នាក់​ទៀត​ឈ្មោះ អឿ​ត សុ​ជី​ត អាយុ​១៦​ឆ្នាំ នៅ​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ​។ ជន​ទាំង​០២​នាក់​នេះ ត្រូវ​កម្លាំង​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន នៅ​យប់​ថ្ងៃ​ទី​១៨ កក្កដា នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ក្រោយ​ពួក​គេ​រួមដៃគ្នា​ជាមួយ​បក្សពួក​ជាង​១០​នាក់​ទៀត​ព្រួត​គ្នា​វាយ​អ្នកដំណើរ​ប្លន់​យក​ស្លាក​លេខ​ម៉ូតូ កាលពី​ស​ប្ដា​ហ៍​មុន​ ។

កាលពី​វេ​ល​ម៉ោង​ជិត​៣​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ កក្កដា ក្រុម​ចោរ​ហា​​រយ​ខាងលើ​នេះ បាន​ស្ទាក់​វាយ​អ្នកដំណើរ​ឈ្មោះ ចក់ សាន្ត ហៅ​ង៉ា ភេទប្រុស​ អាយុ​២៦​ឆ្នាំ ខណ​:​ដែល​ជន​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​កាត់​តាម​ផ្លូវ​មុខ​ផ្ទះសំណាក់ កែវ​មុន្នី ចំ​ពេល​ក្រុម​ជន​អន្ធពាល​ខាងលើ​ កំពុង​ត្រៀម​កាប់​ចាក់​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត ដែល​ដេក​នៅផ្ទះ​សំណាក់​នេះ ស្ថិត​នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ។

ក្រុម​ជនពាល​នេះ បាន​វាយកម្ទេ​​ចម៉ូតូ​ជន​រង​គ្រោះ រួច​ធាក់​បំបាក់​ស្លាក​លេខ​ម៉ូតូ​ប្លន់​យក​ទៅ​បាត់​។ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ តែ​ត្រូវ​ក្រុម​ចោរ​ហារ​រយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​អស់​ទៅ​ហើយ​។ បើ​តាម​ចម្លើយ​សារភាព របស់​ពួក​ចោរ​ហា​​រយ​ដែល​បម្លែង​​ខ្លួន​ចេញពី​ក្រុម​ក្មេង​ទំនើង​នេះ បាន​និយាយ​ថា នៅ​យប់​កើតហេតុ​ពួក​ខ្លួន​មាន​គ្នា​១៦​នាក់ ជិះ​ម៉ូតូ​០៧​គ្រឿង​បាន​នាំ​គ្នា​ជិះ​ទៅ​ខាង​មុខ​ផ្ទះសំណាក់​កែវ មុន្នី ដើម្បី​តាម​វាយ​ទៅ​លើ​គូ​​សត្រូវ​របស់​ខ្លួន​មួយ​ក្រុម ដែល​ដេក​នៅផ្ទះ​សំណាក់​​នេះ​។ ប៉ុន្ដែ​ពេល​ពួក​ខ្លួន​កំពុង​ឡោម​ព័ទ្ធ​ផ្ទះសំណាក់ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​តាក់​ទីនោះ ហើយ​ស្មាន​តែ​ជា​បក្សពួក​គូ​សត្រូវ​ខ្លួន ទើប​ពួក​ខ្លួន​កាត់​វាយ​ ។

ក្រុម​នេះ​​និយាយ​ថា នៅ​ពេល​នោះ​ម្ចាស់​ម៉ូតូ​រត់​រួច ហើយ​ពួក​ខ្លួន​ក៏​វាយ​កំទេច​ម៉ូតូ និង​ធាក់​បំបាក់​ស្លាក​លេខ​យក ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្ដង ​។ លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​ថា ក្រុម​ជន​ដៃដល់​នេះ​បាន​ស្ទាក់​វាយ​មនុស្ស​ច្រឡំ នៅ​ពេល​ជន​រង​គ្រោះ​ជិះ​កាត់​កន្លែង​ក្រុម​ជន​អន្ធពាល​កំពុង​ប្រយុទ្ធ​គ្នា​នៅ​មុខ​ផ្ទះសំណាក់​កែវ​មុន្នី​។ លោក​បាន​បញ្ជាក់​ថា តាម​ពិត​ក្រុម​ជន​ដៃដល់​មាន​ជម្លោះ​ជាមួយ​ជនពាល​មួយ​ក្រុម​ទៀត ដែល​មាន​បក្សពួក​ប្រហែល​គ្នា ដេក​នៅផ្ទះ​សំណាក់​នេះ​ ។

​ប៉ុន្តែ​ពេល​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កាត់​ទីនោះ ក៏​​ត្រូវ​ក្រុម​ជន​ទំនើង​មួយ​ក្រុម​នេះ​ស្ទាក់​វាយ​ប្លន់​យក​ស្លាក​លេខ​ម៉ូតូ​តែ​ម្ដង​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​បក្សពួក​ចោរហា​រយ​០២​នាក់​នេះ សមត្ថកិច្ច​ដកហូត​ម៉ូតូ​០១​គ្រឿង និង​ស្លាក​លេខ​ម៉ូតូ​របស់​ជន​រង​គ្រោះ​លេខ​បាត់ដំបង 1S-9145 ដែល​ជន​ដៃដល់​បាន​ប្លន់​យក​ទៅ​ ។

យ៉ាងណា​ពេល​នេះ កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​០២​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ ខណ​:​កម្លាំង​ជំនាញ​កំពុង​តាម​ចាប់ខ្លួន​បក្សពួក​ជន​ដៃដល់​ចំនួន​១៤​នាក់​ទៀត​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ