ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ឃួង​ ស្រេង​៖​ ដោយសារប្រទេសកម្ពុជា មានសន្តិភាពពេញលេញ ធ្វើអោយប្រជាពលរដ្ឋ មានឱកាសគ្រប់គ្រាន់ ​

9 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដោយសារប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ធ្វើអោយប្រជាពលរដ្ឋកម្ពុជា មានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី មិនថាពលរដ្ឋនៅក្នុងក្រុង ឬនៅតាមបណ្តាខេត្តនោះទេ គឺពួកគាត់មានជីវភាពធូរធា រហូតដល់អ្នកស្រែ ចំការ…

ភ្នំពេញ៖ ដោយសារប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ធ្វើអោយប្រជាពលរដ្ឋកម្ពុជា មានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី មិនថាពលរដ្ឋនៅក្នុងក្រុង ឬនៅតាមបណ្តាខេត្តនោះទេ គឺពួកគាត់មានជីវភាពធូរធា រហូតដល់អ្នកស្រែ ចំការ មានលទ្ធភាពទិញផ្ទះល្វែង ឬបុរីអោយកូនស្នាក់នៅ ដើម្បីរៀនសូត្រ នៅភ្នំពេញថែមទៀត។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ខណៈលោកជួបសំណេះសំណាលជាមួយលោកតា ម៉ក់ ហឺន អ្នកវិភាគជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ និងភរិយា នាព្រឹកថ្ងៃទី១៩ កក្កដាឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយលោកតា ម៉ក់ ហឺន និងភរិយា ព្រមទាំងសហការី នាពេលនេះ គឺចង់បង្ហាញអោយដឹងច្បាស់ពីមហាគ្រួសារ​គណបក្សប្រជាជនកម្ពុជា ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្ស​ប្រជាជនកម្ពុជា បានលះបង់ដ៏ធំធេង ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ អោយរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។

លោក បញ្ជាក់ថា សន្តិភាពនេះហើយ ដែលបានធ្វើអោយប្រជាពលរដ្ឋកម្ពុជា មានឱកាសគ្រប់​គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី ទទួលទាន មិនថាប្រជាពលរដ្ឋរស់នៅក្នុងក្រុង ឬនៅតាមបណ្តា​ខេត្តនោះទេ គឺពួកគាត់ មានជីវភាពធូធា រហូតដល់អ្នកស្រែ ចំការ មានលទ្ធភាព​ទិញផ្ទះស្វែង ឬបុរី​អោយកូនស្នាក់នៅ ដើម្បីរៀនសូត្រ នៅភ្នំពេញ ដោយមិនបាច់ពឹងពាក់ផ្ទះបងប្អូនឡើយ។

លោក ឃួង ស្រេង ក៏បានលើកឡើងផងដែរ ពីទុក្ខវេទនាក្នុងរបប ប៉ុល ពត និងការរំដោះ​ប្រទេសជាតិ ចេញពីរបបនេះ និងការស្តារប្រទេសជាតិឡើងវិញចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍ រីកចំរើន គឺជាស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន​។

លោកតា ម៉ក់ ហឺន ក៏បានមានប្រសាសន៍លើកឡើងដែរថា៖ ក្នុងរបប ប៉ុល ពត លោកក៏ជាប្រជាពលរដ្ឋម្នាក់ ដែលបានរងគ្រោះ ក្នុងរបបនេះដែរ ដោយត្រូវពួកប៉ុលពតធ្វើ​ទុក្ខបុកម្និញ អោយធ្វើជាគោអូសរទេះថែមទៀតផង​។ លោកពិតជាកោត​សរសើរចំពោះភាពរីក​ចំរើន​យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញតែម្តង ពិតជាមាន​ការអភិវឌ្ឍ​រីកចម្រើននឹកស្មានមិនដល់មែន។

ក្រោយបញ្ចប់ពិធីសំណេះសំណាលនេះ លោកឃួង ស្រេង បានបន្តនាំលោកតា ម៉ក់ ហឺន មកធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅបន្តទៀត ដោយក្នុងកម្មវិធីទស្សនកិច្ចនោះ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានអញ្ចើញចូលរួមផងដែរ។

ក្រោយការដើរពិនិត្យ​មន្ទីរពេទ្យនេះរួច លោកតា ម៉ក់ ហឺន បានលើកឡើងថា៖ លោកមិនបាន​ដឹងថា នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដ៏ធំ រហូតដល់ ១ម៉ឺនគ្រែដូចនេះទេ លោកដឹងត្រឹមតែ មន្ទីរពេទ្យកាល់ម៉ែត ដែលទើបសាងសង់ថ្មីនិងពហុកីឡដ្ឋានជាតិមរតកតេជោ​ប៉ុណ្ណោះ​។ តែមន្ទីរពេទ្យនេះ មិនត្រឹមតែធំទូលាយប៉ុណ្ណោះទេ នៅបានបំពាក់គ្រឿងបរិក្ខារ មិនចាញ់មន្ទីរនៅក្រៅប្រទេសថែមទៀតផង។

ក្នុងឱកាសនោះដែរ លោកតា ម៉ក់ ហឺន បាន អំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ ដែលមានឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត សូមអញ្ជើញប្រើសិទ្ធិ ទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ