ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ ទទួលបានសញ្ជាតិខ្មែរ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក យូជីន ខាល់កូ (EUGINE XALXO) ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា កើតនៅថ្ងៃទី២១ ខែឧសភា…

ខេត្តព្រះសីហនុ៖ លោក យូជីន ខាល់កូ (EUGINE XALXO) ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា កើតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៧៥ នៅទីក្រុង JASHPURNAGAR CHHATISGARH សាធារណរដ្ឋឥណ្ឌា ជាលោកឪពុកអធិការសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ

ត្រូវ​បានព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ផ្តល់​សញ្ជាតិខ្មែរ​ ជូន​លោក​។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រគល់ព្រះរាជក្រឹត្យ ចូលសញ្ជាតិខ្មែរ ជូន​ប្រធានសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២៣ នេះ។

ក្នុងពិធីប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែ ជូនលោកឪពុកអធិការសាលាបច្ចេកទេស ដុនបូស្កូ ក្រុងព្រះសីហនុ នៅសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ថា ដោយសារតែលោក យូជីន ខាល់កូ មកនៅកម្ពុជាជាង ២២ឆ្នាំ និងនិយាយភាសា​​ខ្មែរ​បានល្អ ហើយដោយមានការយល់ព្រមពីរូបលោក ទើបលោកអភិបាលខេត្ត គួច ចំរើន បានស្នើសុំទៅសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានបញ្ជាក់អំពីគុណតម្លៃការងារ​ដោយការគោរពស្រឡាញ់ពីសិស្សនិស្សិតរបស់យើង ដែលបានជួយបណ្តុះបណ្តាល​ជាច្រើនឆ្នាំកន្លងមកហើយ​។

លោកអភិបាលខេត្ត បន្តថា ទោះបីលោកជាជនជាតិឥណ្ឌា ក៏ប៉ុន្តែជីវិតការងារជាមួយប្រជាជន​កម្ពុជាច្រើន ហើយចំណេះវិជ្ជារបស់គាត់ បានយកមកចែករំលែកដល់យុវជនយើង ហើយបាន​បន្តរួម​ចំណែកជួយដល់កូនចៅរបស់យើង រយៈពេលកន្លងមកនេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាល ទើបតែចាប់ផ្តើម ក្រោយសាលាដុនបូស្កូ ព្រោះសាលាដុនបូស្កូ បានចាប់ផ្តើមដំបូង នៅទឹកថ្លា រាជធានីភ្នំពេញ រួចពង្រីកមកដល់ខេត្តព្រះសីហនុ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ