ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ប្រេង​រសាត់​ទំហំ​៤០០​គីឡូម៉ែត្រ​ក្រឡា​នៅ​ឈូង​សមុទ្រ​

9 ខែ មុន

ប្រទេស​ម៉ិក​ស៊ិ​ក ៖ អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​ក្នុង​នោះ​មាន​អង្គការ​ការពារ​បរិស្ថាន​

ប្រទេស​ម៉ិក​ស៊ិ​ក ៖ អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​ក្នុង​នោះ​មាន​អង្គការ​ការពារ​បរិស្ថាន​GREENPEACE បាន​បរិហារ​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ការ​ធ្លាយ​ប្រេងកាត​រសាត់​លើ​ផ្ទៃសមុទ្រ
ទំហំ​៤០០​គីឡូម៉ែត្រ​ក្រឡា ក្នុង​ឈូង​សមុទ្រម៉ិក​ស៊ិ​ក នៅ​ជិត​ទីតាំង​ផលិតកម្ម​ឧស្ម័ន ដែល​ការ​ផ្ទុះ​និង​អ​គ្គិ​ភ័យ​នៅ​ទីតាំង​នោះ​ បណ្ដាល​ឲ្យ​ស្លា.ប់​កម្មករ​២​នាក់​កាលពី​ថ្ងៃ​ទី​៧ កក្កដា កន្លង​ទៅ ។

តាម​អង្គ​​ការ​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ​ថា ការធ្លាយ​ប្រេង​រសាត់​លើ​ផ្ទៃសមុទ្រ​នោះ ត្រូវ​បាន
បង្ហាញ​​តាម​បណ្ដា​រូបភាព​ផ្កាយ​រណប​ដោយ​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​៤ កក្កដា មក​ម៉្លេះ​ ។ ក្នុង​សេច
ក្ដី​ប្រកាស​មួយ​អង្គការ​ទាំងនេះ​បាន​រិះគន់​ការព្រងើយកន្តើយ​របស់​អាជ្ញាធរ​ចំពោះ​ការ​ធ្លាយ
ប្រេង​នេះ ។

ក្រោយមក​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ម៉ិក​ស៊ិ​កPERMEX ទទួលស្គាល់​នា​ថ្ងៃ​ទី​១៨ កក្កដា ការធ្លាយ​ប្រេង តែ​និយាយ​សម្រាល​ពី​ទំហំ​នៃ​ការ​ធ្លាយ ។ ក្រុមហ៊ុន​នេះ​និយាយ​ថា ប្រេង​ដែល​ធ្លាយចូល​សមុទ្រ​ភាគច្រើន​ត្រូវ​បាន​ប្រមូល​យក​ចេញវិញ​ភ្លាម​ៗ ។ ក្រុមហ៊ុន​នេះ​បាន​បរិហារ​ការ​និយាយបំផ្លើស​របស់​អង្គការ​ទាំងនេះ​ដែល​ថា​ប្រេង​ដល់ទៅ​១​លាន​កន្លះ​ធុង​ត្រូវ​បាន​ធ្លាយ​ចេញចូល​ទឹកសមុទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ