ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​មី​ស៊ី​​ល២​គ្រាប់ ​និង​ចាប់​ទាហាន​​អា​មេ​រិ​ក​ម្នាក់

9 ខែ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មានកូរ៉េ​ខាងត្បូង YONHAP រាយការណ៍់​នា​ថ្ងៃ​ទី​១៩

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មានកូរ៉េ​ខាងត្បូង YONHAP រាយការណ៍់​នា​ថ្ងៃ​ទី​១៩
កក្កដា ថា កូរ៉េ​ខាងជើង​បាន​បា.ញ់​មី​ស៊ី​ល​បាលីស្ទិ​ក​រយៈ​ខ្លី​២​គ្រាប់​ទៅ​កាន់​សមុទ្រ​ជប៉ុន​ប៉ុន្មាន
ម៉ោង​បន្ទាប់​ពី​នាវាមុជទឹក​នុយក្លេអ៊ែរ​អា​មេ​រិ​ក​១​គ្រឿង មក​ដល់​កូរ៉េ​ខាងត្បូង​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៨១​មក ។

ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ​ត្រូវ​បាន​រាយការណ៍​ដោយ​អ​គ្ក​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង ដែល​បញ្ជាក់​ថា មី​ស៊ី​ល​ទាំង​២​គ្រាប់​ត្រូវ​បានបាញ់​ចេញ​នា​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ពី​តំបន់​ស៊ូ​ណា​ន ក្រុង​ព្យុ​ង​យ៉ាង ហើយ​ហោះហើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជា​៥៥០​គីឡូ​ម៉ែត្រ មុន​ពេល​ធ្លាក់​ក្នុងសមុទ្រ​ខាងកើត​ហៅ​សមុទ្រ​ជប៉ុន​ផង​ដែរ ។ អគ្គសេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង បាន​ថោ្ក​ល​ទោស​ការ​បាញ់​មី​ស៊ី​ល​ទាំងនេះ ដោយ​ចាត់​ទុក​ថា ជា​អំពើ​បង្កហេតុ​ដ៏​សំខាន់ និង​ជា​ការ​រំលោភ​បំពាន​ជាក់ស្ដែង លើ​បណ្ដា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ។

ក្រសួង​ការពារ​ប្រទេស​ជប៉ុន​ក៏​លើក​ពី​ការ​បាញ់​មី​ស៊ី​​ល​ទាំង​២​គ្រាប់​នោះ​ដែរ ដោយ​ថ្លែង​ថា យើង​វិភាគ​ឲ្យ​បាន​លម្អិត តែ​យើង​វាយតម្លៃ​ថា មី​ស៊ី​ល​បាន​ធ្លាក់​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​ជប៉ុន​ខាង​លិច​ឧបទ្វីប​កូរ៉េ ។

ការ​បា.ញ់​មី​ស៊ី​ល​ទាំង​នេះ​របស់​កូរ៉េ​ខាងជើងធ្វើ​ឡើង ពេល​ដែល​ក្រុង​វ៉ា​ស៊ីន​តោន​អះអាង​នា​ថ្ងៃ
ទី​១៨ កក្កដា ថា ទាហាន​អា​មេ​រិ​ក​ម្នាក់​ប្រហែលជាត្រូវ​កង​ទាហាន​កូរ៉េ​ខាងជើង​ចាប់​ក្រោយ​ពី​រូបគេ​ឆ្លងកាត់​ព្រំដែន ដែល​មាន​កិច្ច​ការពារ​ត្រួតពិនិត្យ​តឹងតែង​បំផុត ក្នុង​ឱកាស​រូបគេ​ទៅ​ទស្សនា​ព្រំដែន​បែងចែក​រវាង​កូរ៉េ​ទាំង​២ ។ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​ថ្លែង​ថា
ទាហាន​រូប​នេះ​បាន​ស្ម័គ្រចិត្ត​ដោយ​គ្មាន​ការ​អនុញ្ញាត​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន ។

តាម​ព័ត៌មាន​នានា​របស់​ទូរទស្សន៍ CBS ដែលដកស្រង់​សម្ដី​បណ្ដា​មន្ត្រី​អា​មេ​រិ​កថា ទាហាន​រូប​នេះ ដែល​ត្រូវ​បញ្ជូន​ខ្លួន​មក​កាន់​សហរដ្ឋអាមេរិក​វិញ ដោយសារ​ហេតុផល​ខាង​វិន័យ​យោធា​អាច​រត់​ចេញពី​ព្រ​លាន​យន្តហោះ​ទៅ​ចូលរួម​ក្នុង​ក្រុម​អ្នក​ទៅ​ទស្សនា​ព្រំដែន ។ ពេល​នោះ​រូបគេ​ស្ថិត​នៅ
តំបន់​សន្តិសុខ​រួម ហើយ​បន្ទាប់​មក​ក៏​រត់​ឆ្លងកាត់​ព្រំដែន​ចូល​កូរ៉េ​ខាងជើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ