ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​យល់ព្រម​​របស់រដ្ឋ​​​មន្ត្រីការ​បរទេស​ថៃ​​​លើ​បញ្ហា​​ដាក់​អ្នកសង្កេត​ការណ៍​​ជា​រឿង​​​វែង​ឆ្ងាយ​​ណាស់​ត្រូវ​​ការ​ឱ្យ​អន្តរជាតិ​​​ចាប់​បង្ខំ​​​បន្តទៀត​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោង​តាម​​ប្រសាសន៍​​របស់​លោកឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំ​ហុង ​ដែលបាន​​លើកឡើង​​នៅ​ឯសន្និសីទ​​មួយនា​ក្រុង​​​ហ្សាការតា​​ ប្រទេស​ឥណ្ឌូណេស៊ី ​ក្រោយ​កិច្ច​ប្រជុំ​​ពិភាក្សា​​របស់រដ្ឋ​​មន្ត្រី​ការ​បរទេស​​ទាំង​​​៣​គឺ​កម្ពុជា-ថៃ​ និង​ឥណ្ឌូណេស៊ី​ កាលពីវេលា​ម៉ោង​ប្រមាណ​៨​យប់ ​​​ថ្ងៃទី​៩ ឧសភា ​​​​២០១១ នោះ​ បង្ហាញ​ថា

រាជធានីភ្នំពេញ ៖ យោង​តាម​​ប្រសាសន៍​​របស់​លោកឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំ​ហុង ​ដែលបាន​​លើកឡើង​​នៅ​ឯសន្និសីទ​​មួយនា​ក្រុង​​​ហ្សាការតា​​ ប្រទេស​ឥណ្ឌូណេស៊ី ​ក្រោយ​កិច្ច​ប្រជុំ​​ពិភាក្សា​​របស់រដ្ឋ​​មន្ត្រី​ការ​បរទេស​​ទាំង​​​៣​គឺ​កម្ពុជា-ថៃ​ និង​ឥណ្ឌូណេស៊ី​ កាលពីវេលា​ម៉ោង​ប្រមាណ​៨​យប់ ​​​ថ្ងៃទី​៩ ឧសភា ​​​​២០១១ នោះ​ បង្ហាញ​ថា ​​​ដោយដើរស្រប​​​​តាមស្មារតី​ធម្មនុញ្ញ​​​អាស៊ាន ​រដ្ឋ​មន្ត្រី​​ការបរទេស​​​ទាំង​​៣​បាន​​​យល់​ព្រម​​លើ​កញ្ចប់​​វិធាន​​ការ​​៦ ក្នុងនោះ​​មានការ​តម្រូវ​ឱ្យប្រទេស​ថៃ​ត្រូវតែ​​​ឆ្លើយតប​យល់ព្រម​​លើ​ការ​ដាក់​ពង្រាយ​​អ្នក​សង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី​ (TOR) នៅលើទឹកដី​​ជម្លោះ​​​ទាំង​សង​ខាង​ឱ្យខាង​​តែ​បាន ។​

ទោះជាយ៉ាង​ណាក្តី ​​វិធានការ​នេះ រដ្ឋ​មន្ត្រី​​​ការ​បរទេស​ថៃ​​​​បា​នយល់ព្រម​​ទាំង​បង្ខំចិត្ត​ប៉ុណ្ណោះ ​​គឺគេ​គ្រាន់​តែ​ធ្វើយ៉ាង​ណា​​កុំ​ឱ្យ​រដ្ឋាភិ​បាល​​របស់គេ (ថៃ) បាក់​មុខ ឬ​​ខ្មាស​អន្តរជាតិ ​នោះទេ​ ​ហើយ​ម្យ៉ាងទៀត​​​​នេះ​គ្រាន់តែ​​ជា​ការ​យល់​​ព្រម​​ជា​ជំហាន​ៗ ឬ​​​គេ​ហៅ​ថា ​បណ្តោះ​អាសន្ន​​​ ដើម្បី​​ស្រោច​ស្រង់​​​កិត្តិយស​​​ប្រទេសថៃ​​​ចេញពី​​​​ភាព​ស្អុយ​គគ្រុក​នៃ​អំពើ​ឈ្លាន​ពាន​​​ប៉ុណ្ណោះ ​​​មានន័យ​ថា ​ការ​​យល់ព្រម​​ត្រឹម​​​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​​ វា​មិន​​គ្រប់​គ្រាន់ជា​ផ្លូវការ​​ណាស់​ណា​​នោះទេ​​សម្រាប់​​ប្រទេស​​ថៃ ជា​ប្រទេស​ក្រឡេច​ក្រឡុច​ និងជា​​​ចោរ​ឈ្លានពាន​នោះ ។ គេមាន​ការព្រយយ​បារម្ភ​ថា ​រដ្ឋាភិបាល​ថៃ​ដែលដឹក​នា​ដោយ​​លោក​អាប់ភីស៊ីត ​​វ៉េវាជីវ៉ា ​​ឬមេ​ដឹកនាំ​​​ក្រោយៗ​​ទៀតដែល​មាន​អំបូរ​​ចោរ ឬ​​ឈ្លាន​ពាន​​គេនោះ ​អាច​នឹង​ក្រឡាស់ខ្លួន​​ ឬ​ទាត់​ចោល​ការ​យល់​ព្រម​​​របស់រដ្ឋមន្ត្រី​​​ការបរទេស​​​ខ្លួន ដោយ​លើក​​ឡើង​ថា ​ការយល់​ព្រមនេះ​វា​មិន​មែន​ជា​ជំហរ​​របស់​រដ្ឋាភិបាល​​ទេ ​​ហើយ​វា​មិន​មែន​ជា​ការ​យល់ព្រម​​ថ្នាក់​រដ្ឋាភិបាល​ទៀត​ផង​…​​ដូច្នេះ​​រឿង​នេះ​​​វា​អាច​សាំ​ញ៉ាំ​​នៅវែង​ឆ្ងាយ​តទៅទៀត​…​​ប៉ុន្តែ​​បើ​អន្តរ​ជាតិ​ចាប់​បង្ខំ​ទៅតាម​ផ្លូវ​​​ច្បាប់វិញ​នោះ​វា​ជា​រឿង​ផ្សេង…​​អាច​ថា​​​ ប្រទេសថៃ​​​កំពុង​​តែ​ឈានទៅ​ដល់ការ​ចាប់បង្ខំ​​របស់ពិភពលោក​ហើយ ។

សូមបញ្ជាក់​ថា ​​កិច្ចប្រជុំ​ជា​ផ្លូវការ​​​​ថ្នាក់រដ្ឋ​មន្ត្រី​​​ការបរទេសថៃ កម្ពុជា និង​​ឥណ្ឌូណេស៊ី ​​ក្នុង​​ទីក្រុង​ហ្សាការតា​​ កាលពីថ្ងៃទី​​​៩ ឧសភា ដើម្បី​ដោះស្រាយ​​បញ្ហាព្រំដែនកម្ពុជា​-ថៃ ​ក្រោម​គំនិត​​ផ្តួច​ផ្តើម​​​របស់​ប្រធានាធិបតី​​​ឥណ្ឌូណេស៊ី ​លោកស៊ូ​ស៊ីឡូ ​​បាំ​បាង យូដូយ៉ូណូ ​នោះ គឺ​លទ្ធ​ផល​​​នៃកិច្ចប្រជុំ​​នេះ រដ្ឋ​មន្ត្រី​​​ការបរទេសទាំង​​៣ ​​បានឯកភាព​យល់ស្រប​លើ​​កញ្ចប់​​​​វិធានការ​​ចំនួន​៦ ដែល​​ក្នុងនោះ​រួមមាន វិធានការ​ទី​​១ និងទី​២ ៖ ប្រទេសថៃ​​​ត្រូវតែឆ្លើយតប​​​យល់ព្រម​លើការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី ។ ទន្ទឹមនឹង​គ្នា​នោះ គឺ​ត្រូវធ្វើ​ការ​​ប្រកាស​ស្តីពី​​​ការប្រជុំ​គណៈ​កម្មការទូទៅ​ព្រំដែន (GBC) និង​គណៈ​កម្មការ​ចម្រុះព្រំដែន​ខ្មែរ​-ថៃ (JBC) ។ វិធានការ​ទាំង​​​២នេះត្រូវធ្វើឡើង​​​​នៅក្នុង​ថ្ងៃ​​ជា​មួយគ្នា ​មានន័យ​ថា ​​ថ្ងៃ​ណា​ដែលថៃ​បាន​ផ្ញើ​​លិខិត​​​​យល់ព្រម​​​​លើការ​ដាក់​ពង្រាយ​​​អ្នក​សង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី ​​ទៅរដ្ឋ​មន្ត្រី​​ការបរទេស​ឥណ្ឌូ ណេស៊ី​​​រួច​ហើយ​នោះ គឺកម្ពុជា​ និងថៃ ​នឹង​ប្រកាស​ធ្វើ​​ការ​​​ប្រជុំ​គណៈ​កម្មការព្រំដែន ​​ដោយ​គ្រាន់តែ​​​​ប្រកាស​ប្រជុំ ប៉ុន្តែមិន​ទាន់​បើកប្រជុំ​ទេ។ ​​វិធាន​ការទី​​​៣ និងទី​​៤ ៖ ​៥ថ្ងៃក្រោយ​​​ពីថៃ​ផ្ញើ​លិខិត​​ទទួល​​យក​​ការដាក់ពង្រាយ​​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​ទៅរដ្ឋ​​មន្ត្រីការបរទេស​​ឥណ្ឌូ ណេស៊ី ឥណ្ឌូណេស៊ី​​នឹង​បញ្ជូន​​អ្នក​វាយ​​តម្លៃ​​​សភាពការណ៍​ទៅ​កាន់​កន្លែង​ដែល​​​​មានការប៉ះ​ទង្គិច​គ្នា​ ។​​ ទន្ទឹមគ្នានេះ​ គណៈកម្មការ​​ព្រំដែន (GBC និង JBC) នឹង​បើកកិច្ចប្រជុំ​ ។ វិធានការ​​​ទី​​៥ និងទី​៦ ៖ ​១០ថ្ងៃក្រោយ​​​​ពីថៃផ្ញើ​លិខិត​​​ទទួល​យក​​ការរ​ដាក់​ពង្រាយ​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​​ ឥណ្ឌូណេស៊ី​​​នឹង​បញ្ជូន​​ក្រុម​អ្នក​សង្កេត​ការណ៍​​​ទាំងអស់​​​ឱ្យ​​​ទៅព្រំដែន ។​

ទន្ទឹម​​​គ្នា​​នោះដែរ​ ​​នឹង​មានការ​​វាយតម្លៃ​​​​ និង​តាមដាន​​​លទ្ធផលនៃ​កិច្ចប្រជុំ GBC និង JBC ។ រដ្ឋ​មន្ត្រី​​​ការបរទេស​ទាំង​​​៣​បាន​​ឯកភាពគ្នា​​​ថា​នឹង​ស្នើ​​​ទៅរដ្ឋាភិបាលរៀងៗខ្លួន ​ឱ្យទទួល​​​យល់​ព្រម​​​ជាវិជ្ជ​មាន​​ចំពោះ​​​កញ្ចប់វិធានការ​​នេះ ក្នុង​ពេលដ៏​​ឆាប់​បំផុត​​​តាមដែលអាច​ធ្វើទៅបាន ​​។ រដ្ឋ​មន្ត្រី​​ការបរទេស​​កម្ពុជា​បានស្នើ​​ឱ្យ​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ ​​ធ្វើយ៉ាង​ណា​​ជំរុញ​ឱ្យគណៈរដ្ឋ​មន្ត្រី​​​​របស់​ខ្លួន​អនុម័ត​​​យល់ព្រម​លើ​​ការ​ដាក់ពង្រាយ​​​អ្នកសង្កេត​​ការណ៍​​​ឥណ្ឌូណេស៊ី​​នៅក្នុងពេលប្រជុំ​​​ថ្ងៃ​អង្គារ ទី​១០ ឧសភា ​​២០១១ នេះ ។ រដ្ឋ​មន្ត្រី​​ការ​បរទេស​ថៃ​​បានសន្យា​ថា ​​លោក​នឹង​​ព្យាយាម​​ធ្វើកិច្ចការ​នេះ។ ​ក៏ប៉ុន្តែ​​យើងមិន​ដឹង​ថា គណៈ​រដ្ឋ​​មន្ត្រី​​​ថៃ​អាច​អនុម័ត​​យល់ព្រម​​លើការ​ដាក់​​ពង្រាយ​​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​​​នៅថ្ងៃអង្គារនេះដែរ​​​ឬ​អត់​នោះទេ ៕