ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ស្រវឹង​បង្ក​អំពើ​ហិ-ង្សា-​រហូត​ក្លាយជា​អំពើ​ឃា​-​ត​-​ក​-​ម្ម​-​វា​-​យ​-​ស​-​ម្លា​-​ប់​-​ប្រពន្ធ

9 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ប្រមឹក​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​យ៉ាង​ឃោរឃៅ កាលពី​វេលា​ម៉ោងជាង​១​ឈាន​ចូល​ថ្ងៃ​ទី​១៨ កក្កដា នៅ​ចំណុច​អូរ​ត្រជាក់ចិត្ត ស្ថិត​ក្នុងភូមិ​រកា​ភឹង ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល…


ខេត្តបាត់ដំបង ៖ បុរស​ប្រមឹក​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​យ៉ាង​ឃោរឃៅ កាលពី​វេលា​ម៉ោងជាង​១​ឈាន​ចូល​ថ្ងៃ​ទី​១៨ កក្កដា នៅ​ចំណុច​អូរ​ត្រជាក់ចិត្ត ស្ថិត​ក្នុងភូមិ​រកា​ភឹង ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ដែល​ផ្ដើម​ចេញពី​ស្រវឹង​ជោកជាំ ។

មន្ត្រី​រដ្ឋបាល​ប៉ុស្ដិ៍​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ជា សុភាព អាយុ​៣១​ឆ្នាំ បាន​ទាញ​គល់​ប្ញ​ស្សី​វាយ​សំពង​ទៅ​លើ​ប្រពន្ធ​ឈ្មោះ ឆួ​យ វន អាយុ​៤៨​ឆ្នាំ រាប់​សិប​ដំបង រហូត​ដល់​ស្លា​-​ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ តែ​ក៏​ត្រូវ​កម្លាំង​ប៉ុ​ស្ដ៏​រដ្ឋបាល​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អំពើ​ហឹ​ង្សា​រហូត​ក្លាយជា​អំពើ​ឃាតកម្ម​នេះ បាន​ផ្ដើម​ចេញពី​ការ​ផឹកស៊ី​ស្រវឹង ហើយ​ក៏​ចាប់ផ្ដើម​ឈ្លោះប្រកែក​គ្នា​ដែល​ជា​ទម្លាប់ នៃ​គ្រួសារ​ក្រីក្រ​មួយ​នេះ​។ កន្លង​ទៅ​ក៏​ធ្លាប់​ឈ្លោះប្រកែក​បែប​នេះ ប្រើ​អំពើ​ហឹ​ង្សា​បែប​នេះ​ទៅ​លើ​ប្រពន្ធ​ដែរ តែ​មិន​ធ្ងន់ធ្ងរ លុះ​លើក​ចុង​ក្រោយ​នេះ​ឈាន់​ដល់​ការ​វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​តែ​ម្ដង​។

បើ​តាម​សាក្សី​បាន​និយាយ​ថា ប្ដី​ប្រពន្ធ​នេះ​រស់នៅ​លើ​ដី​អ្នក​ដទៃ​ទេ ក្រីក្រ​ហើយ​តែង​នាំ​គ្នា​ផឹកស្រា​ស្រវឹង​ដូច​គ្នា​ស្ទើរ​រាល់ថ្ងៃ​។ ពេល​ស្រវឹង​ម្ដង​ៗ ប្ដី​ប្រពន្ធ​នេះ​តែង​បង្ក​ហិង្សា​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ស្ទើរតែ​ក្លាយជា​ទម្លាប់​ទៅ​ហើយ​។ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ ប្ដី​ប្រពន្ធ​នេះ​ក៏​បាន​ទិញ​ស្រា​ផឹក​ដែរ ហើយ​បើ​តាម​ការ​សួរនាំ គឺ​ផឹក​អស់​ប្រហែល​០២​លី​ត្រ​ទៅ​ហើយ ស្រាប់តែ​ផ្ទុះ​ជម្លោះ​វាយតប់​គ្នា ហើយ​បុរស​ជា​ប្ដី​ទាញ​គល់​ឬ​ស្សី​វាយ​សំពង​ប្រពន្ធ​រហូត​ដល់់​ស្លាប់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង សាកសព​ជន​រង​គ្រោះ មាន​ស្លាកស្នាម​របួស​ស្ទើរ​សុះសាច់ ដែល​អាច​ត្រូវ​ជន​ដៃដល់​វាយ​សំពង​រាប់​សិប​ដំបង​ឬ​ស្សី​។ ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​កម្លាំង​មូលដ្ឋាន​ចុះ​អន្តរា​គម​ន៏​ឃាត់ខ្លួន​ជន​នេះ​ភ្លាម​ៗ​តែ​ម្ដង​។ នេះ​ជា​អំពើ​ហិង្សា បាន​ក្លាយជា​អំពើ​ឃាតកម្ម ដែល​ផ្ដើម​ចេញពី​ស្រវឹង​ជោកជាំ ។

អត្ថបទសរសេរ ដោយ