ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​មួយគ្រឿង​ជួបគ្រោះអកុសល ស្លា.ប់ និង​របួស​ជាង​​១០​នាក់​

9 ខែ មុន

ប្រទេស​ប៉ូ​ឡូញ ៖ ប៉ូ​លិ​ស​រាយការណ៍​ថា មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លា.ប់​ និង​៨​នាក់​ទៀត​រង​របួស ពេល​

ប្រទេស​ប៉ូ​ឡូញ ៖ ប៉ូ​លិ​ស​រាយការណ៍​ថា មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លា.ប់​ និង​៨​នាក់​ទៀត​រង​របួស ពេល​យន្តហោះ​តូច​មួយ​ធ្លាក់​ចំ​ជំរក​ដាក់​យន្តហោះ​នៃ​ព្រ​លាន​យន្តហោះ​មួយ​ស្ថិត​នៅ​ជិត​ក្រុង​វ៉ា​សូ​វី​រដ្ឋធានី​ប៉ូ​ឡូញ​។

ក្រោយ​គ្រោះថ្នាក់​នោះ​នៅ​ព្រ​លាន​យន្តហោះ CHRCYNNO ជា​ព្រ​លាន​យន្តហោះ​តូច​មួយ​ស្ថិត​នៅ​ចម្ងាយ​៤៧​គីឡូម៉ែត្រ​ខាងជើង​ក្រុង​វ៉ា​សូ​វី អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​នេះ​ថ្លែង​ទៅ​កាន់ បណ្ដា​អ្នកកាសែត​ថា មនុស្ស​៥​នាក់​ស្លា.ប់​និង​៨​នាក់​ទៀត​រង​របួស ក្នុង​នោះ​២​នាក់​របួសធ្ងន់​។

អ្នកនាំពាក្យ​រូប​នេះ​គូសបញ្ជាក់​ថា ប៉ូលិស​ទទួល​សេចក្ដីរាយការណ៍​ដំបូង​ពី​គ្រោះថ្នាក់​នោះ នា​វេលា​ម៉ោង​១៩​និង​៣៩​នាទី​ម៉ោង​ក្នុងស្រុក មក​ពី​ព្រ​លាន​យន្តហោះ​នេះ​។ តាម​ពួក​អ្នក​ជួយ​សង្គ្រោះ​ថា មនុស្ស​៣​នាក់​ជិះ​ក្នុង​យន្តហោះ​ធុន​CESSNA ដែល​ធ្លាក់​លើ​ជម្រក​ដាក់​យន្តហោះ ខណៈ​ព្យុះ​មួយ​ជិត​មក​ដល់​។ ក្នុង​ជម្រក​នោះ​មាន​មនុស្ស​ចូល​ជ្រក​១៣​នាក់​។ អ្នក​បើក​បាន​ត្រូវ​ស្លាប់​។ ការស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ រក​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ