ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅ​ខ្លាំង​បំផុត​! ចិន​ជាង​៥២​អង្សា ​អ៊ី​តា​លី​៤៨​អង្សា​ និង​អេ​ស្ប៉ាញ​៤៦​អង្សា

9 ខែ មុន

ធាតុអាកាស​ក្ដៅ​ខ្លាំង ៖ ពិភពលោក​ឆ្នាំ​នេះ​រង​ឥទ្ធិពល​នៃ​ការ​កើន​កម្ដៅ​ផែនដី ដោយ​ក្នុង​ចុង​ស​ប្ដា​

ធាតុអាកាស​ក្ដៅ​ខ្លាំង ៖ ពិភពលោក​ឆ្នាំ​នេះ​រង​ឥទ្ធិពល​នៃ​ការ​កើន​កម្ដៅ​ផែនដី ដោយ​ក្នុង​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ សីតុណ្ហភាព​មាន​ដល់​ជាង​៥២​អង្សា​សេ​នៅ​ចិន ៤៨​អង្សា​នៅ​ក្រុង​PHOENIX​ សហ​រដ្ឋអាមេរិក​និង​៤៦​អង្សា​នៅ​អេ​ស្ប៉ា​ញ​។

កាលពី​ថ្ងៃ​ទី​១៦​កក្កដា​ចិន​ជួប​ប្រទះ​នឹង​ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត ដល់​ទៅ​៥២,២​អង្សា​សេ​ពិសេស​នៅ​ឃុំ​ដាច់​ស្រយាល​SANBAO​តំបន់​TURPAN​ខេត្ត​ស៊ី​ន​ជាំ​ង​។ នេះ​បើ​តាម​កាសែត XINJIANG DAILY​។ ធាតុអាកាស​ក្ដៅ​ខ្លាំង​អាច​អូស​បន្លាយពេល នៅ​តំបន់​TURPAN​ភាគ​និរតី​ចិន​នោះ រយៈពេល​យ៉ាងតិច​៥​ថ្ងៃ​ទៀត​។

ចាប់តាំងពី​ខែមេសា​មក ប្រទេស​អា​ស៊ី​​ជា​ច្រើន​រង​ការ​វាយប្រហារ​ដោយ​រលក​ក្ដៅ​ខ្លាំង បំផុត​។ លក្ខខណ្ឌ​ឧតុនិយម​អាក្រក់​បែប​នេះ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា តើ​គេ​អាច​ធន់​បាន​ទេ? ក្នុង​ខែមេសា​នៅ​ថៃ​សីតុណ្ហភាព​មាន​ខ្ពស់​បំផុត​ដល់​៤៥​អង្សា​សេ​។ នៅ​វៀតណាម​សីតុណ្ហភាព​មាន​ដល់​៤៥​អង្សា​សេ​។

កាលពី​ខែ​មុន​រលក​ក្ដៅ​ខ្លាំង​នៅ​រដ្ឋ​២​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​របស់​ឥណ្ឌា បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់​ចូល​មន្ទីរពេទ្យ ដោយ​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​មាន​ស្លាប់​ជិត​១៧០​នាក់​។ កូរ៉េ​ខាងត្បូង​ជួប​ប្រទះ​នឹង​ទឹកជំនន់​ដ៏​អាក្រក់ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​ បន្ទាប់​ពី​ការ​ប្រកាស​អាសន្ន​ពី​ធាតុអាកាស​ក្ដៅ​ខ្លាំង​កាលពី​ដើមខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ