ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះស៊ី​​ក្លូ​ន​វា.យប្រហារ​អា​ស៊ី ខណៈ​ចិន ​និង​វៀត​ណាម​​ជម្លៀស​មនុស្ស​ចេញ​​ជាង​​២០ម៉ឺន​នាក់​

9 ខែ មុន

ព្យុះ​វាយប្រហារ​អា​ស៊ី​ ៖ តាម​អាជ្ញាធរ​មូលដ្ឋាន​ថា​មនុស្ស​ជិត​២៣០.០០០​នាក់​ត្រូវ​បាន​ច​ម្លៀ​ស​ចេញ​

ព្យុះ​វាយប្រហារ​អា​ស៊ី​ ៖ តាម​អាជ្ញាធរ​មូលដ្ឋាន​ថា​មនុស្ស​ជិត​២៣០.០០០​នាក់​ត្រូវ​បាន​ច​ម្លៀ​ស​ចេញ​កាលពី​ថ្ងៃ​ទី​១៧​កក្កដា នៅ​ភាគ​ខាងត្បូង​ចិន រួច​ជើងហោះហើរ​ជា​ច្រើន​របស់​យន្តហោះ​ត្រូវ​បាន​លុប​ចោល ព្រោះ​ការ​បោកបក់​មក​ដល់​នៃ​ព្យុះស៊ី​​ក្លូ​ន​មួយ​។

ផ្នែក​ឧតុនិយម​ចិន​រាយការណ៍​ថា ព្យុះ​​ស៊ីក្លូនឈ្មោះ​TALIM បាន​បោកបក់​មក​ដល់​ដែនដី​នៃ​ឆ្នេរសមុទ្រ​ខេត្ត​ក្វា​ង​ទុង​ភាគ​អា គ្នេ​យ៍​ចិន នា​វេលា​ម៉ោង​២២​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ជាមួយ​ខ្យល់​បោកបក់​ក្នុង​ល្បឿន​លើស​ពី​១៣៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ខ្យល់​និង​ភ្លៀង​យ៉ាង​ខ្លាំង​កើត​មាននៅ​ខេត្ត​ភាគ​ខាងត្បូង​ចិន​គឹ​ខេត្ត​ក្វា​ង​ទុង​និង​ខេត្ត​ហៃ​ណា​ន់​។ ព្យុះ​នោះ​ត្រូវ​ចុះ​ថយ​ល្បឿន​នា​ព្រឹក​ថ្ងៃ​ទី​១៨​កក្កដា រួច​កាន់តែ​ខ្សោយ​និង​រលាយ​ទៅ​វិញ​នា​ភាគ​ខាងជើង​វៀតណាម​នា​ថ្ងៃ​ទី​១៩​កក្កដា​។ តាម​អ្នក​វិទ្យាសាស្ត្រ​ថា ព្យុះ​នានា​ក្លាយ​កាន់តែ​សាហាវ​ទៅ​ៗ មក​ពី​ការ​កើន​កំ​ដៅ​បរិយាកាស​។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ គូសបញ្ជាក់​ថា មនុស្ស​ជិត​២៣០.០០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​នៅ​ខេត្ត​ក្វា​ង​ទុង ក្នុង​នោះ​ជាង​៨០០០​នាក់​ជា​និយោជិត​នៃ​បណ្ដា​កសិដ្ឋាន​វារីវប្បកម្ម ដែល​ត្រូវ​នាំ​មក​កាន់​ដែនដី​។ អាជ្ញាធរ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហុងកុង​និយាយ​ថា អ្នកដំណើរ​ជាង​១០០០​នាក់​ជាប់់​គាំង ដោយ​ការ​លុប​ចោល​ជើងហោះហើរ​ឬ​ជើងហោះហើរ​ត្រូវ​យឺតយ៉ាវ​។ ព្រ​លាន​យន្តហោះ​ក្រុង​ម៉ា​កាវ​ក៏​លុប​ចោល​ជើងហោះហើរ​៨០​ជើង​ដែរ​។ បណ្ដា​នាវា​នៅ​ក្នុង​ខេត្ត​ហៃ​ណា​ន់ ស្នើ​ឲ្យ​វិល​ចូល​កំពង់​ផែ​ដោយ​ឆាប់រហ័ស ព្រោះ​រលក​សមុទ្រ​អាច​មាន​កម្ពស់​ដល់​៦​ម៉ែត្រ​។

នៅ​ប្រទេស​វៀតណាម​ជិតខាង អាជ្ញាធរ​រៀបចំ​ជម្លៀស​មនុស្ស​ចេញ​៣០.០០០​នាក់ ក្នុង​ខេត្ត​ក្វា​ង​នី​ញ​និង​ខេ្ត​ហៃ​ហ្វុ​ង ដែល​អាច​រង​ការ​ប៉ះពាល់​ខ្លាំង​ចាប់ពី​រសៀល​ថ្ងៃ​ទី​១៧​កក្កដា​ទៅ​។ ខាង​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​វៀតណាម​និយាយ​ថា ព្យុះ​នេះ​អាច​ជា​ព្យុះ​ដ៏​ខ្លាំង​បោកបក់​លើ​ឈូង​សមុទ្រ​តុងកឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ