ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​​ធំ​បាត់​! អ៊ីមែល​យោធា​អា​មេ​រិ​ករាប់​លាន ផ្ញើ​ច្រឡំ​ទៅ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​រុ​ស្ស៊ី

9 ខែ មុន

សហរដ្ឋអាមេរិក ៖ អ៊ីមែល​យោធា​អា​មេ​រិ​ករាប់​លាន បាន​ផ្ញើ​ច្រឡំ​ទៅ​ប្រទេស​ម៉ា​លី ដែល​ជា​សម្ព័ន្ធមិត្ត​

សហរដ្ឋអាមេរិក ៖ អ៊ីមែល​យោធា​អា​មេ​រិ​ករាប់​លាន បាន​ផ្ញើ​ច្រឡំ​ទៅ​ប្រទេស​ម៉ា​លី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​រុ​ស្ស៊ី ដោយសារ​កំហុស​ក្នុង​ការ​វាយ​អក្សរ​ចុងកន្ទុយ​នៃ​អា​ស័​យ​ដ្ឋា​ន​វ៉េប​សាយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣​។

អ៊ីមែល ដែល​មាន​បំណង​សម្រាប់​ការ​ផ្ញើ​ជាមួយនឹង​កន្ទុយពាក្យ «.mil» របស់​យោធា​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ប្រទេស​ម៉ា​លី ដែល​ស្ថិត​នៅ​អាហ្វ្រិក​ខាងលិច ដែល​បញ្ចប់​ដោយ​កន្ទុយពាក្យ «.ml» ។

អ៊ីមែល​មួយ​ចំនួន ត្រូវ​បាន​រាយការណ៍​ថា មាន​ព័ត៌មាន​រសើប​ដូច​ជា ពាក្យ​សម្ងាត់ កំណត់​ត្រា​វេជ្ជសាស្ត្រ និង​ទិន្នន័យ​មន្ត្រី​កំពូល​ៗ​របស់​សហរដ្ឋអាមេរិក​។ ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ មន្ទីរ​បញ្ច​កោណ​បាន​លើក​ឡើង​ថា ខ្លួន​បាន​ចាត់វិធានការ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

យោង​តាម​កាសែត Financial Times ដែល​បាន​រាយការណ៍​រឿង​នេះ​ជា​លើក​ដំបូង បានឱ្យ​ដឹង​ថា សហគ្រិន​អ៊ីនធឺណិត​ជនជាតិ​ហូ​ឡង់ លោក Johannes Zuurbier បាន​កំណត់​លើ​បញ្ហា​នេះ​ជាង ១០​ឆ្នាំ​មុន​។ ចាប់តាំងពី​ឆ្នាំ ២០១៣ មក លោក​មាន​កិច្ចសន្យា​គ្រប់គ្រង Domain ឬ ដែន​នៃ​អា​ស័​យ​ដ្ឋា​ន​វែ​ប​សាយ​របស់​ប្រទេស​ម៉ា​លី ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ហើយ​តាម​សេចក្តីរាយការណ៍ ប្រមូល​បាន​អ៊ីមែល​ផ្ញើ​ខុស​ទិស​ដៅ​រាប់​ម៉ឺន​ឯកសារ​។ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាត់​ថ្នាក់​នោះ​ទេ ប៉ុន្តែ​យោង​តាម​កាសែត Financial Times បានឱ្យ​ដឹង​ថា អ៊ីមែល​ទាំងនោះ​បាន​រួម​បញ្ចូល​ទាំង​ទិន្នន័យ​វេជ្ជសាស្ត្រ ផែនទី​នៃ​កន្លែង​យោធា​សហរដ្ឋអាមេរិក កំណត់​ត្រា​ហិរញ្ញវត្ថុ និង​ឯកសារ​រៀបចំ​ផែនការ​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវការ ក៏​ដូច​ជា​សារ​ការទូត​មួយ​ចំនួន​ផង​ដែរ​។

លោក Johannes Zuurbier បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​មន្ត្រី​អា​មេ​រិ​ក នៅ​ក្នុង​ខែ​នេះ ដើម្បី​លើក​ឡើង​ពី​ការ​ប្រកាស​អាសន្ន ដោយ​គាត់​និយាយ​ថា កិច្ចសន្យា​របស់​គាត់​ជាមួយ​រដ្ឋាភិបាល​ម៉ា​លី នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​មាន​ន័យ​ថា ហានិភ័យ​ពិត​គឺ​ប្រាកដជា​កើតឡើង ហើយ​អាច​ត្រូវ​បាន​កេងប្រវ័ញ្ច​ដោយ​សត្រូវ​របស់​សហរដ្ឋអាមេរិក ដោយ​រដ្ឋាភិបាលយោធា​របស់​ប្រទេស​ម៉ា​លី គ្រោង​នឹង​គ្រប់គ្រង​ដែន​នៃ​អា​ស័​យ​ដ្ឋា​ន​វ៉េប​សាយ​នេះ​វិញ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ