សម្តេចម៉ែ ចេញផ្សាយសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ»
- ភ្នំពេញ
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានចេញផ្សាយនូវសៀវភៅ ដែលមានចំណងជើងថា «សាក្សីប្រវត្តិសាស្ត្រ»។ សៀវភៅ ជាភាសាខ្មែរនេះ…
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានចេញផ្សាយនូវសៀវភៅ ដែលមានចំណងជើងថា «សាក្សីប្រវត្តិសាស្ត្រ»។ សៀវភៅ ជាភាសាខ្មែរនេះ…
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានចេញផ្សាយនូវសៀវភៅ ដែលមានចំណងជើងថា «សាក្សីប្រវត្តិសាស្ត្រ»។ សៀវភៅ ជាភាសាខ្មែរនេះ ជាកំណត់ហេតុសំណេរដើម ស្តីពី តថភាពនៃព្រះរាជបូជនីយកិច្ច ដើម្បីជាតិ មាតុភូមិ និងប្រជានុរាស្ត្រកម្ពុជារបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជដំណើរពីទីក្រុងប៉េកាំង ឆ្លងកាត់ការលំបាក នៅឆ្នាំ១៩៧៣ រយៈពេលមួយខែ ចូលមកកម្ពុជាដែលប្រទេសជាតិ កំពុងស្ថិត ក្នុងស្ថានភាពវឹកវរ។
សៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» នេះ ក៏ត្រូវបានសម្តេចម៉ែ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ នេះ។
ក្រោយពីទទួលបានសៀវភៅ «សាក្សីប្រវត្តិសាស្ត្រ» សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវសារលិខិត ថ្លែងអំណរព្រះរាជគុណ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា៕
ចែករំលែកព័តមាននេះ