ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Twitter បាត់បង់​ចំណូល​ពាណិជ្ជកម្ម​ស្ទើរ​ពាក់កណ្តាល ចាប់តាំងពី​លោក Elon Musk ចូល​កាន់កា.ប់

9 ខែ មុន

សហរដ្ឋអាមេរិក ៖ Twitter បាន​បាត់បង់​ស្ទើរតែ​ពាក់កណ្តាល​នៃ​ប្រាក់​ចំណូល​លើ​ការ​ផ្សាយពាណិជ្ជកម្ម​

សហរដ្ឋអាមេរិក ៖ Twitter បាន​បាត់បង់​ស្ទើរតែ​ពាក់កណ្តាល​នៃ​ប្រាក់​ចំណូល​លើ​ការ​ផ្សាយពាណិជ្ជកម្ម​របស់​ខ្លួន ចាប់តាំងពី​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ទិញ​ដោយ​កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​របស់​សហរដ្ឋ​អាមេរិក លោក Elon Musk ក្នុង​តម្លៃ ៤៤​ពាន់​លាន​ដុល្លារ កាលពី​ខែតុលា ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៣​។

មហាសេដ្ឋី​អា​មេ​រិ​ក កើត​នៅ​អាហ្វ្រិក​ខាងត្បូង​វ័យ​៥២​ឆ្នាំ​រូប​នេះ បាន​អះអាង​ថា ក្រុមហ៊ុន​មិន​បានឃើញ​ការ​កើនឡើង​នៃ​ការ​លក់ ដែល​ត្រូវ​បាន​រំពឹង​ទុក​សម្រាប់​ខែមិថុនា​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ខែកក្កដា ទំនងជា​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ​។

កន្លង​មក លោក Elon Musk បាន​បណ្តេញ​បុគ្គលិក​ប្រហែល​ពាក់កណ្តាល​នៃ​បុគ្គលិក ៧,៥០០ របស់​ក្រុមហ៊ុន Twitter នៅ​ពេល​គាត់​ចូល​កាន់​តំណែង​នៅ​ក្នុង​ឆ្នាំ ២០២២ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​លើ​ការ​ចំណាយ​។

ការ​ប្រកាស​អំពី​កម្មវិធី​ថ្មី «Threads» របស់​ក្រុមហ៊ុន Meta កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​ឥឡូវនេះ មាន​អ្នក​ប្រើប្រាស់​ដល់ ១៥០​លាន​នាក់​។ កម្មវិធី​ថ្មី​នេះ ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​កម្មវិធី Instagram ដោយ​ស្វ័យប្រវត្តិ ដែល​នឹង​ផ្តល់​ឱ្យ​វេទិកា​ដែល​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Meta នឹង​ដំណើរការ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ដ៏​មាន​សក្តានុពល​ចំនួន ២​ពាន់​លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​កម្មវិធី​គូប្រជែង​មួយ​នេះ «Threads» កំពុង​តែ​បង្ក​ការ​ឈឺក្បាល ក៏​ដូច​ជា​ដាក់បន្ទុក​យ៉ាង​ខ្លាំង​ដល់​កម្មវិធី Twitter ។

លោក Elon Musk បាន​លើក​ឡើង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា លំហូរ​សាច់ប្រាក់​នៅ​តែ​អវិជ្ជមាន បើ​ទោះបីជា​លោក​មិន​បាន​កំណត់​ពេលវេលា​ប្រកាស​អំពី​ការ​ធ្លាក់​ចុះ ៥០% នៃ​ប្រាក់​ចំណូល​ពី​ការ​ផ្សាយពាណិជ្ជកម្ម​យ៉ាងណា​ក៏​ដោយ​។ នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter មហាសេដ្ឋី​រូប​នេះ បានឱ្យ​ដឹង​ដ​ច្នេះ​ថា «​ចាំបាច់​ត្រូវ​តែ​ឈាន​ដល់​លំហូរ​សាច់ប្រាក់​ជា​វិជ្ជមាន មុន​ពេល​ដែល​យើង​មាន​ប្រណីតភាព​លើ​អ្វី​ផ្សេង​ៗ​ទៀត​»​។

គួរ​រំលឹក​ថា បន្ទាប់​ពី​ការ​បញ្ឈប់​បុគ្គលិក​រាប់​ពាន់​នាក់​រួច​មក លោក Elon Musk បាន​ប្រកាស​ថា Twitter កំពុង​ស្ថិត​នៅ​លើ​ផ្លូវ ដើម្បី​ប្រកាស​ប្រាក់​ចំណូល​ចំនួន ៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២៣ ដែល​ធ្លាក់​ចុះ​ពី ៥.១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២១៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ