ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព្រះរាជា​អាជ្ញា​​​​សាលាក្តី​ខ្មែរ​ក្រហម​​​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​បន្ថែម​​លើ​​សំណុំរឿង​​​០០៣ ​មាន​ជន​សង្ស័យ​​​​ចំនួន​​​​៥នាក់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាម​​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់សាលាក្តី​​​ខ្មែរក្រហម​​ដែល​កោះសន្តិភាព​បានទទួលកាលពីវេលាម៉ោង​​​៧​និង​​​៣៧នាទីព្រឹក​​ថ្ងៃទី​​៩ ឧសភា ​​​២០១១ ​ឱ្យ​ដឹង​ថា ​​សហព្រះរាជ​អាជ្ញាអន្តរជាតិ​ លោកអេឌ្រូ ​​ឃេលី ​កាលពីថ្ងៃទី​​​៩ ឧសភា ​បានចេញ​​សេចក្តី​ថ្លែង​ការណ៍​មួយ​​​​មាន​ចំនួន​​​​៥ទំព័រ​​ទាក់ទង​នឹង​​សំណុំរឿង​​​០០៣ ដោយ​តម្រូវ​ឱ្យ​​

រាជធានីភ្នំពេញ ៖ ​យោងតាម​​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់សាលាក្តី​​​ខ្មែរក្រហម​​ដែល​កោះសន្តិភាព​បានទទួលកាលពីវេលាម៉ោង​​​៧​និង​​​៣៧នាទីព្រឹក​​ថ្ងៃទី​​៩ ឧសភា ​​​២០១១ ​ឱ្យ​ដឹង​ថា ​​សហព្រះរាជ​អាជ្ញាអន្តរជាតិ​ លោកអេឌ្រូ ​​ឃេលី ​កាលពីថ្ងៃទី​​​៩ ឧសភា ​បានចេញ​​សេចក្តី​ថ្លែង​ការណ៍​មួយ​​​​មាន​ចំនួន​​​​៥ទំព័រ​​ទាក់ទង​នឹង​​សំណុំរឿង​​​០០៣ ដោយ​តម្រូវ​ឱ្យ​​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​មុ​នពេល​ឈានទៅ​បើក​​សវនា​ការ​​នាពេល​ខាងមុខ​ ។ ​

ការធ្វើ​​សេចក្តី​ថ្លែង​ការណ៍​​ជាសាធារណៈ​នេះ​​គឺ​អនុលោម​​តាមវិធាន​​៥៤​នៃ​វិធានផ្ទៃ​ក្នុង​​របស់​សាលាក្តី​​ដោយ​​ពាក់ព័ន្ធ​​នឹង​ដីកា​​​សន្និដ្ឋាន​​បញ្ជូន​រឿង​​​​ឱ្យ​​​ចៅក្រម​​ស៊ើប​សួរ​លើ​​​​​សំណុំរឿង​០០៣ ​របស់សហព្រះរាជ​អាជ្ញា​​អន្តរ​ជាតិ ដោយបញ្ជក់​​​ថា ​ការបញ្ចប់​​ការស៊ើប​អង្កេត​​របស់សហចៅក្រម វា​បញ្ចប់​​ទៅ​ដោយ​មិន​​មាន​លក្ខណៈ​ពេញលេញ​​ទេ​។ ដីកា​​សន្និដ្ឋាន​​​ពាក់​ព័ន្ធ​​នឹង​សំណុំរឿង​​០០៣ និង​​០០៤ ត្រូវ​បាន​សហ​ព្រះ​រាជ​កំណត់​ថា មាន​ឈ្មោះ​​​ជនជាប់​​សង្ស័យ​ចំនួន​​​៥​នាក់ ​ដែល​សហ​ព្រះរាជអាជ្ញា​​​ជឿជាក់​ថា​ទទួល​ខុសត្រូវ​​​​​ចំពោះ​​ឧក្រិដ្ឋ​កម្ម​នានា​ដែល​​​ត្រូវ​បាន​លើកឡើង​​​ចោទ​ប្រកាន់​​ និង​ស្ថិត​​នៅក្រោម​យុត្តា​ធិ​ការ​របស់​​​សាលា​ក្តី ៕