ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​២ច្បាប់ រួម​ទាំង​ដកហូត​វត្ថុ​តាង​ជា​ច្រើន

9 ខែ មុន
  • មណ្ឌលគិរី

កម្លាំង​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​អនុវត្តន៍​ដីកា​ចំនួន​២​ច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​អនុវត្តន៍​ដីកា​ចំនួន​២​ច្បាប់ កាលពី​វេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​នៅក្នុងភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​បន្ត​ថា ដីកា​ទី​មួយ បង្គាប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លេខ​១៦​ដ​.​ច​.​ន​/២៣ ចុះ​ថ្ងៃ​ទ​១០ ខែមីនា ឆ្នាំ​២០២៣ ចេញ​ដោយ​លោក ថា​ន់ ឡេ​ង ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​។ ចំណែក​ដីកា​ទី​ពីរ បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​៣០/២២ “​គ​” ចុះ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២២ ចេញ​ដោយ​លោកស្រី ចាន់ សុភា​រ៉ា ចៅក្រម​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ អ៊ឹម ព្រិច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ហើយ​ត្រូវ​ចោទប្រកាន់​ពី​បទ «​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ចំការ​តែ និង​ភូមិ​កណ្ដាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ​អ៊ឹម ព្រិច បាន​ធ្វើការ​តបត​ជាមួយ​សមត្ថកិច្ច ក្រោយមក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​អ៊ឹម ព្រិច និង​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ និង​ដកហូត​វត្ថុ​តាង រួម​មាន ៖ ១- សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀ​.​ន មាន​សណ្ឋាន​ជា​ក្រាម ពណ៌​ស​.​ថ្លា ចំនួន​០៦​កញ្ចប់​តូច (​ក្នុង​កញ្ចប់​បារី​), ២- អា​វុ​.​ធ​កែ​ច្នៃ​បា​.​ញ់​គ្រា​.​ប់​បា​ដាង ចំនួន​០១​ដើម​, ៣- ជំ​ពាម​ចំនួន​០១​ដើម​, ៤- ដាវ ចំនួន​០១​ដើម​, ៥-​កាំ​បិ​.​ត​ចំនួន​០៣​ដើម (​ក្នុង​នោះ​កាំ​បិ​.​ត​ផ្គាក់ ០២​ដើម និង​កាំ​បិ​.​ត​ស្នៀត ០១​ដើម​), ៦.​កូន​ពូថៅ ចំនួន​០១​ដើម​, ៧* ទូរស័ព្ទ ០១​គ្រឿង (​ម៉ាក Oppo ពណ៌​ក្រហម​) និង​៨- ឧបករណ៍​ថ្នាំ​ញៀ​.​ន​មួយ​ចំនួន​ទៀត​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ កម្លាំង​ការិយាល័យ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង កំពុង​តែ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ