ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្សារ​អន្តរជាតិ​លក់គ្រឿងសំណង់​ចិនមួយកន្លែង ផ្អើល​​មុខ​វត្ត​សំរោង​អណ្តែត

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផ្សារ​អន្តរជាតិ​លក់​គ្រឿង​សំណង់​ចិន​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​

រាជធានី​ភ្នំពេញ ​៖ ​ផ្សារ​អន្តរជាតិ​លក់​គ្រឿង​សំណង់​ចិន​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ មុខ​ខ្លោង​​ទ្វារ​ចូល​វត្ត​សំរោង​អណ្តែត ស្ថិត​នៅ​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទាំង​ព្រលឹម​ស្រាងៗ ​បណ្តាល​អោយ​ឃ្លាំង​​ ​រួម​មាន​គ្រឿង​ផ្ទះបាយ , ម៉ាស៊ីនត្រជាក់​និង​ឥដ្ឋការ៉ូ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ ។ ​ទោះបីជា​យ៉ាងណា​ ភ្លើង​ពុំ​ឆេះ​បាន​បំផ្លាញ​ផ្សារ​ទាំងមូល​ឡើយ​។

​ហេតុការណ៍ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​​ទៀបភ្លឺ​​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣​ហើយ ភ្លាម​ៗ រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​។

​ទីតាំង​ផ្សារ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ធ្វើ​អំ​ពីដែក ប្រក់​ស័ង្កសី​ ដែលបាន​ខណ្ឌ​ជា​ឃ្លាំង​សម្រាប់​លក់ដូរ​សម្ភា​រៈ និង​​មាន​ថៅកែ​ជា​ជនជាតិ​ចិន ។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បានឆាបឆេះ​យ៉ាង​ខ្មួលខ្មាញ់​ចេញ​ពី​ជាន់​លើ​នៃ​កន្លែង​លក់​សម្ភា​រៈសំណង់​ និង​ផ្ទះ​បាយ ដែល​ស្ថិត​នៅ​ផ្នែក​ខាងត្បូង​ហើយ​ភ្លើង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​និង​រាលដាល់​ទៅ​កន្លែង​លក់​ម៉ាស៊ីនត្រជាក់​និង​ឥដ្ឋការ៉ូ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ហាង​លក់​គ្រឿង​ផ្ទះបាយ​ដែល​គេ​អះ​អា​ថា​ជាដើម​ភ្លើង មាន​ថៅកែ​ជា​ជនជាតិ​ចិន មាន​ប្រពន្ធ​ខ្មែរ ហើយ​ជា​ទូទៅ ម្តាយក្មេក​ជនជាតិ​ចិន បាន​ក្រោក​ដាំបាយ​ក​លក់​ជា​ប្រចាំ​។ ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ​បានជា​ភ្លើង​ឆាបឆេះ​។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍ នេះ​រថយន្ត ពន្លត់អគ្គីភ័យ​ចំនួន​២៧​គ្រឿង បាន​ទៅ​អន្តរា​គមន៍ បាញ់​ពន្លត់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ ។

តាម​នគរបាល​អោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បាន​បំផ្លាញ​ឃ្លាំង​លក់ដូរ គ្រឿង​ផ្ទះបាយ, ​ឥដ្ឋការ៉ូ​និង ម៉ាស៊ីនត្រជាក់​និង​កន្លែង​ស្នាក់​នៅ​ជាន់​លើ បាន​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​តែ​ពុំ​បណ្តាល​អោយ​មនុស្ស រង​របួស​ឡើយ​។

ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គី​ភ័យ​ខាងលើ​នេះដែរ​ សមត្ថកិច្ច​ពុំ​ទាន់​អោយ​ដឹង​ពី​មូលហេតុ​នៅ​ឡើយ ទេ រង់​ចាំ​ការ​ស្រាវជ្រាវ​សិន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ