ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​គិត​ខ្លី​​ខឹង​ម្តាយ​​​មិន​ឱ្យ​​​លុយ​ទិញ​​បារី​​ជក់ផឹកថ្នាំសម្លា.ប់​​ខ្លួន​

14 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ពិតជា​​គួរ​ឱ្យ​ហួស​ចិត្ត​​​ណាស់​ដែល​គ្រាន់​តែ​​ម្តាយ​ជេរ​ស្តី​ពីរបីម៉ាត់​​​​ដាច់​ចិត្ត​​​ធ្វើ​អត្ត​ឃាត​​​ដោយ​​យក​ថ្នាំ​ពុល​«ថ្នាំបា.ញ់​​សណ្តែក​សញ្ញា​​​​ក្បាល​​ខ្លា» មក​ផឹក​​អស់​​ចំនួន​​មួយ​ដប​ បណ្តាលឱ្យ​​​​ពុល​​​ប្រកាច់​​​ដួល​​បែកពពុះ​មាត់​ ​ហើយ​​ត្រូវ​បាន​​​ក្រុម​​គ្រួសារ​​ប្រញាប់​​​ប្រញាល់​​​ដឹក​​យក​មក​​សង្គ្រោះ​​​អាយុជីវិត​​​ទាន់​ពេល​វេលា​​នៅមន្ទីរ​ពេទ្យ​​​បង្អែក​​អ្នក​លឿង​

ខេត្ត​ព្រៃវែង ៖ ពិតជា​​គួរ​ឱ្យ​ហួស​ចិត្ត​​​ណាស់​ដែល​គ្រាន់​តែ​​ម្តាយ​ជេរ​ស្តី​ពីរបីម៉ាត់​​​​ដាច់​ចិត្ត​​​ធ្វើ​អត្ត​ឃាត​​​ដោយ​​យក​ថ្នាំ​ពុល​«ថ្នាំបាញ់​​សណ្តែក​សញ្ញា​​​​ក្បាល​​ខ្លា» មក​ផឹក​​អស់​​ចំនួន​​មួយ​ដប​ បណ្តាលឱ្យ​​​​ពុល​​​ប្រកាច់​​​ដួល​​បែកពពុះ​មាត់​ ​ហើយ​​ត្រូវ​បាន​​​ក្រុម​​គ្រួសារ​​ប្រញាប់​​​ប្រញាល់​​​ដឹក​​យក​មក​​សង្គ្រោះ​​​អាយុជីវិត​​​ទាន់​ពេល​វេលា​​នៅមន្ទីរ​ពេទ្យ​​​បង្អែក​​អ្នក​លឿង​ ។​

យុវជន​ចិត្ត​​ស្លុយ​​ផឹក​ថ្នាំ​​ធ្វើ​អត្តឃាតនោះ​​ឈ្មោះ​អ៊ួរ សារ៉ន អាយុ​​២៤ឆ្នាំ​ មានទីលំនៅ​​​ភូមិ​ខ្ពប​អាទាវ​ ឃុំ​ខ្ពប​អាទាវ​ ស្រុក​​លើក​ដែក​ ខេត្ត​កណ្តាល​ ។ តាម​​ការ​​​រៀប​រាប់​​​របស់​​​ស្ត្រីឈ្មោះ​​​ម៉ៅ សាខន ដែល​ត្រូវ​ជា​ម្តាយ​​របស់​​យុវជន​រូបនេះ​​បាន​ឱ្យ​ដឹងថា គាត់​​ហួស​ចិត្ត​​នឹង​កូន​​របស់​​គាត់​​ពុំ​គួរ​ណា​​គិត​ខ្លី​បែបនេះ​សោះ ។ ​នៅ​វេលា​​ព្រឹក​​ម៉ោង​ប្រហែល​​៧​ថ្ងៃទី​​៩ ឧសភា កូន​​បាន​​សុំ​លុយ​ទៅ​ទិញបបរហូប​​ ពេល​ហូប​បបររួច​ហើយ​ក៏សុំ​លុយ​​យក​ទៅ​​ទិញ​​បារី​ជក់​ទៀត​ តែ​គាត់​អស់​លុយ​​​​រាយ​ឱ្យ ​​ក៏ប្រាប់​ឱ្យទៅ​​ទិញ​ជំពាក់​​គេសិន​ទៅ​​ចាំ​គាត់​ចេញ​​​សង​ពេល​ក្រោយ​ ​ហើយគាត់​​និយាយ​​ស្តី​ឱ្យ​ថា បើ​​ប្រឹង​​ធ្វើ​ការ​ងារ​ដូច​តែស៊ី​-ជក់​មួយ​ថ្ងៃៗអ៊ីចឹងមិន​ដឹង​​​ចូល​​លុយ​យ៉ាង​ណា​ទេ ។

ពេល​នោះ​​កូន​​បាន​​តមាត់​មក​គាត់​ថា ​គ្រាន់​តែ​​លុយ​ទិញ​បារី​៥០០​​រៀល​សោះ​ទៅ​បណ្តាក់​​គេ​ដែរ គួរ​ឱ្យ​ខ្មាសគេ​ណាស់​ មិនទៅទេ​ ឱ្យ​លុយ​ មក​ ។ ពេល​នោះ​​គាត់​​ខឹង​ក៏ជេរ​​ស្តី​ពីរ​បី​ម៉ាត់​ ​រួច​កូននេះ​ក៏​ដើរ​ចេញ​​ទៅ​បាត់​​មួយ​សន្ទុះ​​​ក៏​ឮ​​គេ​​ស្រែក​​ប្រាប់​គាត់​ថា កូន​​គាត់​ផឹក​ថ្នាំពុល​​សម្លាប់​​​ខ្លួន​ គាត់​​​ក៏​ទៅ​មើល​ឃើញ​កូន​ដួល​ប្រកាច់​បែក​ពពុះ​​មាត់ ​​ហើយ​បាន​​ស្រែក​​ហៅ​​អ្នក​ជិត​ខាង​​​ឱ្យ​​ជួយ​​​​នាំ​យក​​​មក​មន្ទីរពេទ្យ​​បង្អែក​​អ្នក​លឿង ​​​​គ្រូ​ពេទ្យ​​បាន​ជួយព្យាបាល​​ភ្លាមៗ​ទាន់​ពេល​​វេលា ។ ស្ត្រី​​​ជាម្តាយ​បាន​ថ្លែង​អំណរគុណ​​​​​ដល់​ក្រុម​​គ្រូពេទ្យ​​យ៉ាង​ខ្លាំង​ ដែល​បាន​​ជួយ​​សង្គ្រោះ​​ជីវិត​​​​កូន​របស់​គាត់​ឱ្យ​​ផុត​សេចក្តី​ស្លាប់​ ៕