ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឡាន​​​២​គ្រឿង ​លួច​ដឹក​ជញ្ជូន​បទល្មើស​សត្វព្រៃ និង​បទល្មើស​ជលផល ​បំរុង​ឆ្លង​ដែន​​ទៅ​វៀត​ណាម​

9 ខែ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ សត្វព្រៃ​ចំនួន​១២៨​ក្បាល និង កូន​បបែល ព្រមទាំង​ត្រី​លំអ ( ត្រី​ក្រឹម ) ជាង​៣០០​

ខេត្ត​ព្រៃវែង ៖ សត្វព្រៃ​ចំនួន​១២៨​ក្បាល និង កូន​បបែល ព្រមទាំង​ត្រី​លំអ ( ត្រី​ក្រឹម ) ជាង​៣០០​ក្បាល ដែល​ក្រុម​ឈ្មួញ​កំពុង​ដឹក​ជញ្ជូន​បំ​រ៉ុ​ង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្របែក ស្ទាក់​ចាប់​បាន រួច​ប្រគល់​ទៅ​អោយ​មន្ត្រី​ជំនាញ ចាត់ការ​បន្ត​។

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ខាងលើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ កក្កដា នៅ​ចំណុច​ភូមិ​ចំណង​ទៀក ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ជាមួយ​គ្នា​នេះ កំលាំង​អាវុធហត្ថ​ក៏​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ ព្រមទាំង​ព្រូ​រថយន្ត​បាន​ចំនួន​៣​នាក់​ផង​ដែរ​។

មន្ត្រី​អាវុធហត្ថ​ស្រុក​កំពង់ត្របែក​បានអោយ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ចាប់​ឃាត់​ទី​១ ជា​រថយន្ត​ទួរី​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​២S-៤៤៣០ ដឹក​ជញ្ជូន​បទល្មើស​សត្វព្រៃ​ខុសច្បាប់​ចំនួន​១៥​ប្រភេទ ស្មើនឹង​១២៨​ក្បាល ក្នុង​នោះរួម​មាន ៖

១​-​សត្វ​សេក​ប្រេ​ស៊ី​ល​ព​ណ៏​ខៀវ ៣​ក្បាល
២​-​សត្វ​សេក​ប្រ​ស៊ី​​ល​ព​ណ៏​ខ្មៅ ៤​ក្បាល
៣​-​សត្វ​សេក​ប្រេ​ស៊ី​ល​ព​ណ៏​ស ១​ក្បាល
៤-​កូន​សេក​ព​ណ៏​លឿង ១៨​ក្បាល
៥-​អណ្តើក​ធំ២​ក្បាល

៦-​កូនអណ្តើក​តូច​ៗ ២១​ក្បាល
៧-​មាន់ព្រៃ៨​ក្បាល​(​ងា.ប់​៦)
៨-​ទន្សាយ​៣៨​ក្បាល​(​ងា.ប់​៣០)
៩-​កូន​បង្គួ​យ​ព​ណ៏២​ថង់
១០-​ចាបព្រៃ ៤៣​ក្បាល

១១-​កូន​កាំ​ប្រុ​ក ២០​ក្បាល
១២-​កូន​កណ្តុល ៥០​ក្បាល
១៣-​កូន​ពីងពាង៩​ប្រអប់
១៤-​កូន​សំពោច៦​ក្បាល
១៥-​កណ្តុល​ធន់​ធំ​ងា.ប់៥​ក្បាល

ចំណែក​រថយន្ត​ទី​២ ជា​រថយន្ត​ទួ​រី​ស ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ ២H-១៣៣៧ ដឹក​ជញ្ជូន​បទល្មើស​ជល់ផល​ខុសច្បាប​រួម​មាន ត្រី​២​ប្រភេទ ចំនួន​៩​ធុង កូន​បបែល៧​៩​ក្បាល និង​ត្រី​លំអ​គ្រប់មុខ ២៤២​ក្បាល​(​ត្រី​ក្រឹម​)​។

ក្រោយ​ធ្វើការ​បង្ក្រាប​បាន កំលាំង​អាវុធហត្ថ​បា​នប​ប្រគល់​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង ទៅ​អោយ​មន្ត្រី​ជំនាញ​ចាត់ការ​បន្ត នៅ​រសៀល​ថ្ងៃ​ដដែល ដោយ​សត្វព្រៃ​បាន​ប្រគល់​ទៅ​អោយ​ក្រុម​អន្តរា​គម​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត ចំណែក​ត្រី​និង​បបែល ប្រគល់​ទៅ​អោយ​ផ្នែក​រដ្ឋបាល​ជលផល​ស្ទឹង​ស្លូត​។

ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់សំគាល់ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​កក្កដា អ្នក​យក​ព​ត៌​មាន​កោះសន្តិភាព បាន​សាកសួរ​ទៅ​លោក សឿ វិ​ចិត្ត នាយ​ផ្នែក​រដ្ឋបាល​ជលផល​ស្ទឹង​ស្លូត អំពី​ចំណាត់ការ​បន្ត ប៉ុន្តែ​ត្រូវ​បាន​លោក សឿ វិ​ចិត្ត បញ្ជាក់​ថា កូន​បបែល និង​ត្រី​ទាំង​អស់នោះ លោក​បាន​ប្រគល់​ទៅ​អោយ​ម្ចាស់​គេ​វិញ​អស់ហើយ មូលហេតុ​ព្រោះ​នៅ​ក្នុង​ច្បាប់ ការ​ដឹក​ជញ្ជូន​បែប​នេះ គឺ​មិនមែន​ជា​បទល្មើស​នោះ​ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ