ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​ខណ្ឌ​ដូន​ពេញ​ហៅ​មន្ត្រី​សង្កាត់​ទាំង​១១មក​ដុស​ក្អែល​ឱ្យ​ទទួល​ខុស​ត្រូវ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ ​លោក​អភិបាល​ខណ្ឌ​​ដូន​ពេញ​បាន​ស្តី​បន្ទោស​ចៅ​សង្កាត់ ​និង​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋបាល​ទាំង១១ ​កាល​ពី​ព្រឹក ​ថ្ងៃ​ទី​០៩ ​ខែ​​ឧសភា ​ឆ្នាំ​២០១១ ​នៅ​ក្នុង​កិច្ច​ប្រជុំ​​គណៈ​​​បញ្ជា​​ការ​ឯកភាព​ប្រចាំ​ខែ​ឧសភា​ ក្រោយ​ពី​មាន​​សង្កាត់​​មួយ​ចំនួន​​មិន​ទាន់​អនុវត្ត​បាន​ល្អ​តាម​​ផែន​​ការ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព

រាជ​ធានី​ភ្នំពេញ​​ ៖ ​លោក​អភិបាល​ខណ្ឌ​​ដូន​ពេញ​បាន​ស្តី​បន្ទោស​ចៅ​សង្កាត់ ​និង​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋបាល​ទាំង១១ ​កាល​ពី​ព្រឹក ​ថ្ងៃ​ទី​០៩ ​ខែ​​ឧសភា ​ឆ្នាំ​២០១១ ​នៅ​ក្នុង​កិច្ច​ប្រជុំ​​គណៈ​​​បញ្ជា​​ការ​ឯកភាព​ប្រចាំ​ខែ​ឧសភា​ ក្រោយ​ពី​មាន​​សង្កាត់​​មួយ​ចំនួន​​មិន​ទាន់​អនុវត្ត​បាន​ល្អ​តាម​​ផែន​​ការ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ។

លោកសុខ សម្បត្តិ ​អភិបាល​ខណ្ឌដូនពេញ​ មាន​ប្រសាសន៍​ថា​ លទ្ធផល​ក្នុង​ការ​អនុវត្ត​​គោល​នយោបាយ​ភូមិ-សង្កាត់​មាន​សុវត្ថិភាព ​ឃើញ​ថា​ សង្កាត់​មួយ​ចំនួន​បាន​អនុវត្ត​ល្អ​ប្រសើរ​ ក៏​ប៉ុន្តែ​នៅ​មាន​សង្កាត់​ខ្លះ​នៅ​មាន​ភាព​ធូររលុង​ ដូចជា​សង្កាត់​ស្រះ​ចក​បញ្ហា​សណ្តាប់​ធ្នាប់​តាម​ដង​​ផ្លូវ​លេខ៨០,៩០ ​មហាវិថី​ព្រះមុនីវង្ស​ ​និង​មហា​វិថីសហព័ន្ធ​​រុស្ស៊ី​ នៅ​តែ​មាន​ភាព​ស្មុគស្មាញ​ លក់​ដូរ​អនាធិបតេយ្យ​ ជា​ពិសេស​មហាវិថី​សហព័ន្ធ​រុស្ស៊ី​តែ​ម្តង​បើ​ទោះបី​ជា​ផ្នែក​សណ្តាប់​ធ្នាប់​ខណ្ឌ​ជួយ​រៀប​ចំ​ក៏​ដោយ​ ។

បញ្ហា​ទីតាំង​ជួញដូរ​និង​​ប្រើប្រាស់​គ្រឿងញៀន​នៅ​តែ​មាន​ទោះ​ជា​មិន​ទ្រង់​ទ្រាយ​ធំ​ក៏​ពិត​មែន​តែ​​ដាច់​ខាត​ត្រូវ​តែ​លុប​បំបាត់​ឲ្យ​បាន​ក្នុង​នោះ​នៅ​ម្ដុំ​កាហ្សា​។ ដោយ​ឡែក​សង្កាត់​​ផ្សារ​ចាស់​​ម្តុំប្លុក​អ្នកតាចិន​ ផ្លូវលេខ១៣ ​បញ្ហាការ​លក់ដូរ​មាន​ភាពអនាធិបតេយ្យ ​និង​ការជួញដូរគ្រឿងញៀន​ ដូច្នេះត្រូវកំណត់ ពេលវេលាក្នុងការឲ្យឈប់លក់នៅពេលយប់ ។
លោកអភិបាលខណ្ឌបានសរសើរដល់លោក​ គឹម វុត្ថា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌដូន​ពេញដែល​រៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនានាក្នុងភូមិសាស្រ្តខណ្ឌបានល្អប្រសើរ ហើយចេះ​រាយការណ៍ជូនគណៈអភិបាលនិងសុំយោបល់ពេលជួបបាតុភាពផ្សេងៗ ។

លោកសុខ សម្បត្តិ បានព្រមានដល់​ចៅ​សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលណាដែល​មិន​យកចិត្តទុកក្នុងការអនុវត្តការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងត្រូវពង្រឹង​ឡើង​វិញ​ប៉ុស្តិ៍យាមនៅមូលដ្ឋានរបស់ខ្លួនដើម្បីចូលរួមការ ពារព្រះរាជពិធីបុណ្យចំរើនព្រះជន្មព្រះករុណាព្រះ បាទសម្តេចព្រះបរម​នាថ​ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា និងព្រះ​រាជ​​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ៕