ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បំផ្លាញ​ទូ​លក់​ទូរស័ព្ទ​ហើយ ថែម​ទាំង​យក​​ចំពាមកៅស៊ូ​បា​.​ញ់ និង​គំ​រា​.​មកា​.​ប់​នគរបាល​ទៀត

9 ខែ មុន
  • ព្រៃវែង

បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ឃាត់ខ្លួន ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​យក​ពូថៅ​វា​.​យ​បំបែក​ទូ​លក់​ទូរស័ព្ទ​ចំនួន​០១ និង​ទូ​តាំង​សម្ភារៈ​ទូរស័ព្ទ​ចំនួន​០១ បណ្តាល​ឱ្យ​

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ឃាត់ខ្លួន ក្រោយ​ពេល​ធ្វើ​សកម្មភាព​យក​ពូថៅ​វា​.​យ​បំបែក​ទូ​លក់​ទូរស័ព្ទ​ចំនួន​០១ និង​ទូ​តាំង​សម្ភារៈ​ទូរស័ព្ទ​ចំនួន​០១ បណ្តាល​ឱ្យ​ប្រេះស្រាំ​តែ​ម្តង​។ ក្រោយ​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​អន្តរាគមន៍ តែ​ត្រូវ​ជនសង្ស័យ​ចូល​ក្នុងផ្ទះ រួច​យក​ចំពាមកៅស៊ូ​បា​.​ញ់​ចំ​នគរ​បាល​ត្រូវ​១​គ្រាប់​ក្រោម​ដើមទ្រូង​ខាងឆ្វេង និង​ថែម​ទាំង​យក​កាំ​បិ​.​ត​គំ​រា​.​មកា​.​ប់​ទៅ​លើ​កម្លាំង​នគរបាល​ទៀត​ផង​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​៤២​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ផ្ទះ​របស់​ឈ្មោះ ចិន ពៅ​តួ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្ថិត​ក្នុងភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ប៊ី នឿ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​យក​ពូថៅ​វា​.​យ​បំបែក​ទូ​លក់​ទូរស័ព្ទ​ចំនួន​០១ ទូ​តាំង​សម្ភារៈ​ទូរស័ព្ទ​ចំនួន​០១ បណ្តាល​ឱ្យ​ប្រេះស្រាំ​ទាំង​២​ទូ​។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ ដើម្បី​កោះហៅ​មក​សាកសួរ តែ​ជនសង្ស័យ​មិន​ព្រម​សហការ​នោះ​ទេ បែរជា​ចូល​ក្នុងផ្ទះ​យក​ចំពាមកៅស៊ូ​បា​.​ញ់​ត្រូវ​ចំ​នគរបាល​ចំនួន​១​គ្រាប់ បណ្ដាល​ឱ្យ​រង​របួស និង​យក​កាំ​បិ​.​ត​គំ​រា​.​មកា​.​ប់ម​កលើ​នគរបាល​ថែម​ទៀត​ផង​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពុងត្របែក ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ