ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​​ពី​ការ​បញ្ចៀស​​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​​ជា​បណ្ដោះ​អាសន្ន ​

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នឹង​រៀបចំ​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នក​ដែល​ទទួល​អនិច្ច​កម្ម​ក្នុង​សង្គ្រាមលោក​លើក​ទី​១ ពី​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​១៩១៨ «រូប​ពីរ» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៤ ​ខែកក្កដា…

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នឹង​រៀបចំ​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នក​ដែល​ទទួល​អនិច្ច​កម្ម​ក្នុង​សង្គ្រាមលោក​លើក​ទី​១ ពី​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​១៩១៨ «រូប​ពីរ» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៤ ​ខែកក្កដា ឆ្នាំ​២០២៣ នៅ​ឧទ្យានឡេ​អូ​ប៉ូ​ល សេ​ដា សេន​ឌ័​រ (​សួនច្បារ​មុខ​ស្ថានទូត​បារាំង​) ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​។

ដើម្បី​ឱ្យ​កម្មវិធី​ខាងលើ​ ប្រព្រឹត្ត​ទៅ​ដោយរ​លូ​ន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមាន​របៀប​រៀបរយ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន​យានយន្ត​គ្រប់​ប្រភេទ ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​មហាវិថី​ព្រះ​មុនី​វង្ស ចាប់ពី​ផ្លូវ​លេខ​៨៤ ដល់​រង្វង់​មូល​កាំភ្លើង​កួច​កាណុង កំណាត់​ផ្លូវ​លេខ​៤៧ ចាប់ពី​ផ្លូវ​លេខ​ខ​៨៤ ដល់​រង្វង់​មូល​កាំភ្លើង​កួច​កាណុង និង​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ចាប់ពី​វេលា​ម៉ោង ០៥:០០​នាទី រហូត​ដល់​បញ្ចប់​កម្មវិធី​ ។

A Cambodian traffic policeman directs the traffic along a street in Phnom Penh on March 15, 2012. AFP PHOTO/ TANG CHHIN SOTHY / AFP PHOTO / TANG CHHIN SOTHY

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ខាងលើ ​មេត្តា​ជ្រាប​យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាល​បរិច្ឆេទ​ខាងលើ​ដោយ​អនុគ្រោះ ​។ ផុត​រយៈពេល​បញ្ចៀស​ចរាចរ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជា​ធម្មតា​វិញ​។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​ចាត់​តាំង​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

អត្ថបទសរសេរ ដោយ