ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ដោយ​ឥត​គិតថ្លៃ​ដំបូង​គេ ​បាន​បង្កើត​ឡើង​ហើយ ក្នុង​ទឹកដី​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​

9 ខែ មុន
  • ព្រៃវែង

(​ព្រៃវែង​) ៖ មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង​ដំបូង​គេ ត្រូវ​បាន​បង្កើត​ឡើង និង​ធ្វើ​ពិធី​សម្ភោ​

(​ព្រៃវែង​) ៖ មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង​ដំបូង​គេ ត្រូវ​បាន​បង្កើត​ឡើង និង​ធ្វើ​ពិធី​សម្ភោ​ធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ក​ក្ត​ដា​កន្លង​ទៅ ដែល​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត សឹ​ម្ពិ​លី​ព្រឹក្សា​រកា​ជួរ ក្នុងភូមិ​រកា​ជួរ​ទី​១ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង​នេះ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​លោក ហ៊ឺ បា​វី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ព្រះស្តេច ក្នុង​គោលបំណង ដើម្បី​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ ចំពោះ​មនុស្ស​ចាស់ នៅ​ក្នុង​សហគមន៍ ជា​ពិសេស ដើម្បី​ចូលរួម​សម្រាលទុក្ខ​លំបាក របស់​មនុស្ស​ចាស់ ដែល​គ្មាន​ទីពឹង​។

លោក ហ៊ឺ បា​វី អគ្គនាយក​កំពង់​ផែ​ស្វ័​យ​ត្ន័​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ព្រះ​បានអោយ​ដឹង​ថា​មណ្ឌល​នេះ បង្កើត​ឡើង​ផ្តោត​លើ​មុខងារ​សំខាន់​ៗ​ចំនួន​៣ គឺ ១-​ថែទាំ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ក្រីក្រ​លំបាក ដោយ​ផ្តល់​នូវ​កន្លែង​ស្នាក់​នៅ និង​អាហារ​ហូប​ចុក​សមរម្យ​, ទី​២-ផ្តល់​នូវ​កម្មវិធី​ដំណើរ​កម្សាន្ត ទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា ដើម្បី​បង្កើត​ភាព​សប្បាយ​រីករាយ និង​អារម្មណ៍​ស្រស់ថ្លា​អោយ​ពួក​គាត់ និង​ទី​៣-​ជាទី​កន្លែង​សម្រាប់​ប្រមូលផ្តុំ​មនុស្ស​ចាស់ ដែល​មានបទពិសោធន៍ ដើម្បី​ធ្វើការ​ពិគ្រោះ និង​ចែករំលែក​បទ​ពិសោធន៍​ជូន​ដល់​យុវជន ឈាន​ទៅ​រក​ការ​ជួយ​លើកកម្ពស់​សង្គម​ជាតិ​។

លោក ហ៊ឺ បា​វី បាន​បញ្ជាក់​ថា លោក​មាន​គម្រោង​បង្កើត​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​គ្មាន​ទីពឹង​នេះ សម្រាប់​គ្រប់​ឃុំ​ទាំងអស់ នៅ​ក្នុងស្រុក​ព្រះស្តេច ពោល​គឺ​ទាំង ១១​ឃុំ​តែ​ម្តង​។

ដោយឡែក​លោក ភុ​ន ស​ម្ភ​ស្ស អភិបាលស្រុក​ព្រះស្តេច បានអោយ​ដឹង​ថា មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង​នេះ តាម​គំរោង​និង​ត្រូវ​បង្កើត​ឡើង​នៅ​តាម​ទី​វត្ត​អារាម និង​នៅ​គ្រប់​ឃុំ​ទាំងអស់​ក្នុងស្រុក​ព្រះស្តេច​តែ​ម្តង ដើម្បី​បញ្ជៀ​ស​កុំអោយ​មានការ​ស្ទះ​ណែន​នៅ​លើ​ទីតាំង​តែ​មួយ ប៉ុន្តែ​ពេល​នេះ​យើង​បើក​ដំណើរការ ទីតាំង​ដំបូង​នៅ​ក្នុង​ឃុំ​បន្ទាយ​ចក្រី​សិន​។

លោក​អភិបាលស្រុក​បាន​បន្ត​ថា មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង​ដំបូង​គេ​នេះ បច្ចុប្បន្ន​មាន​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង​កំពុង​រស់នៅ​ចំនួន​៧​នាក់​ហើយ ហើយ​ទៅ​ថ្ងៃ​មុខ​ចំនួន​នេះ​អាច​ហ្នឹង​បន្ត​កើនឡើង​ថែម​ទៀត ចំណែកឯ​ល​ក្ខ័​ណ​សម្រាប់​មនុស្ស​ចាស់​ដែល​អាច​ចូល​មក​រស់នៅ​ក្នុង​មណ្ឌល​នេះ​បាន គឺ​តាម​រយៈ​អាជ្ញាធរ បើ​ចុះ​ពិនិត្យ​ជាក់ស្តែង​ទៅ​ឃើញ​ថា ពួក​គាត់​ពិតជា​ជន​ចាស់ជរា​គ្មាន​ទីពឹង​ពិតមែន នោះ​ក្រុមការងារ​ហ្នឹង​ទទួលយក​ពួក​គាត់ អោយមក​រស់នៅ​ក្នុង​មណ្ឌល​ភ្លាម ហើយ​ការ​ចំណាយ​ទាំងអស់ គឺ​ក្រុមការងារ​ថ្នាក់​ជាតិ​ជា​អ្នក​ខុស​ត្រូវ ក្រោម​ការ​គ្រប់គ្រង​និង​មើលថែ​ផ្ទាល់ ពី​អាជ្ញាធរ និង​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ