ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ជ្រូក​ឡើងថ្លៃ​រហូត​ដល់​ជាង​​២ម៉ឺន​រៀល ក្នុង​មួយគីឡូក្រាម ដោយសារ​តម្រូវ​ការ​​ជ្រូកកំពង់​ខ្វះខាត​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅតាម​ផ្សារ​​ក្នុង​រាជ​ធានី​ភ្នំពេញ ​​​ទំនិញ​គ្រាប់មុខ​មានការ​ឡើងថ្លៃ​​ជា​បន្ត​បន្ទាប់​ ជាពិសេស​គ្រឿង​ឧបភោគ​ បរិភោគ​​ធ្វើ​​ឱ្យអាជីវករ​ និងប្រជា​ពលរដ្ឋ​​​​​រអ៊ូរទាំ​​ជា​ខ្លាំង ។ ​ជា​ក់ស្តែង​សាច់ជ្រូក​លក់លើទីផ្សារ​​ក្នុងរាជធានី​ភ្នំពេញ ​ឡើង​រហូត​ដល់​​ទៅ​​​២១.០០០​រៀល ​ឬ​​២២.០០០​រៀល ក្នុងមួយ​​គីឡូក្រាម។ ​មូល​ហេតុ​ដែល​​នាំ​​ឱ្យ​សាច់​​ជ្រូក​

រាជធានីភ្នំពេញ ៖ នៅតាម​ផ្សារ​​ក្នុង​រាជ​ធានី​ភ្នំពេញ ​​​ទំនិញ​គ្រាប់មុខ​មានការ​ឡើងថ្លៃ​​ជា​បន្ត​បន្ទាប់​ ជាពិសេស​គ្រឿង​ឧបភោគ​ បរិភោគ​​ធ្វើ​​ឱ្យអាជីវករ​ និងប្រជា​ពលរដ្ឋ​​​​​រអ៊ូរទាំ​​ជា​ខ្លាំង ។ ​ជា​ក់ស្តែង​សាច់ជ្រូក​លក់លើទីផ្សារ​​ក្នុងរាជធានី​ភ្នំពេញ ​ឡើង​រហូត​ដល់​​ទៅ​​​២១.០០០​រៀល ​ឬ​​២២.០០០​រៀល ក្នុងមួយ​​គីឡូក្រាម។ ​មូល​ហេតុ​ដែល​​នាំ​​ឱ្យ​សាច់​​ជ្រូក​ឡើងថ្លៃ​​នោះ​មានកត្តា​ច្រើន​យ៉ាង ទី១-​ដោយ​​ការ​ចិញ្ចឹម​ជ្រូក​​ក្នុងស្រុក​​របស់​​ប្រជា​ពលរដ្ឋ​​មានការ​ធ្លាក់​ចុះ​​មិនអាច​ផ្គត់​ផ្គង់​​​លើទីផ្សារ​​​ប្រចាំ​ថ្ងៃ​​បានគ្រប់​គ្រាន់ ទី​២-​បច្ចុប្បន្ន​​ជ្រូកនាំចូល​ពីប្រទេស​ថៃ មាន​ចំនួន​តិច​ ដែល​ត្រូវ​បែង​ចែក​ទៅលក់នៅលើទីផ្សារ ​តាមបណ្តា​ខេត្ត​​មួយចំនួន ទី​៣-​កត្តា​ទំនិញ​ផ្សេងៗ​​ឡើងថ្លៃ​​​ខ្ពស់ដូចជា ​ប្រេង​ឥន្ធនៈ​​ជា​ដើម ​និង​ទី​៤-​​ការ​បំផុស​​ចលនា​ប្រជាពលរដ្ឋ​​​​​ចិញ្ចឹម​​ជ្រូក​​កាន់តែ​​ច្រើន និង​​ឱ្យបាន​​ជា​ប្រចាំ​​សម្រាប់​តម្រូវ​ការ​​​ទីផ្សារ​​ក្នុង​ស្រុក​​នោះ ហាក់ដូច​ជា​កាត់បន្ថយ​ ។​

មន្ត្រី​​បសុ​ពេទ្យ​​​នៃ​មន្ទីរ​កសិកម្ម​​​​រាជធានី​ភ្នំពេញ ​បាន​ឱ្យកោះសន្តិភាព​​ដឹង​នៅព្រឹកថ្ងៃទី​​​៩ ឧសភា ២០១១ ​នេះ​ថា ​មូល​ហេតុ​​ដែលសាច់​ជ្រូក​ឡើងថ្លៃនៅលើទីផ្សារ​​​ក្នុងរាជធានី​ភ្នំពេញ ​ដោយ​សារ​​យើង​​​​ខ្វះ​សត្វជ្រូក​​សម្រាប់កាប់​សាច់​លក់​​ និង​ប្រជា​​ពលរដ្ឋ​​នាំគ្នា​​​ផ្អាក​ចិញ្ចឹម ពីព្រោះ​​ឆ្នាំ​កន្លងទៅ​ពួកគាត់​នាំគ្នា​ចិញ្ចឹម​​ច្រើន ​ប៉ុន្តែ​ទីផ្សារ​​​ជ្រូកធ្លាក់​ថ្លៃ ។ ​​ម្យ៉ាង​​ទីផ្សារ​​យើង​រំពឹង​​ជ្រូក​សាច់​​​នាំ​ចូល​ពីប្រទេស​ថៃ រហូតដល់​ទៅ​​៧០ ឬ​​​​៨០% ​ឯណោះ ​ចំណែក​​ឯជ្រូក​ដែល​ចិញ្ចឹម​​​ក្នុង​ស្រុក​ប្រមាណ​តែ​​​​២០ ឬ​​៣០%​ប៉ុណ្ណោះ ​ហើយប្រជា​ពល​រដ្ឋ​​យើង​​ឆាប់​រាង​ចាល​ ឧទាហរណ៍​ឆ្នាំ​​២០០៨ ជ្រូក​​ឡើងថ្លៃ​នាំគ្នា​​ចិញ្ចឹម​​​ស្ទើរ​គ្រប់​គ្នា ​លុះដល់​​​ឆ្នាំ​ក្រោយ​ ជ្រូក​​ធ្លាក់​​ថ្លៃ​​ក៏​នាំ​គ្នា​​ឈប់​ចិញ្ចឹម​វិញ ។​

មន្ត្រី​បសុពេទ្យ​​​ដដែលបាន​ឱ្យដឹងទៀត​ថា ​​ឆ្នាំ​កន្លងទៅ​ជ្រូកនាំចូល​ពីប្រទេស​​ថៃ មិន​​មាន​​​​បែង​ចែក​​លក់នៅ​តាមបណ្តា​ខេត្ត​​នោះទេ គឺ​​​ផ្គត់​ផ្គង់​​​​តែ​នៅ​ទីផ្សារ​​​ក្នុងរាជធានី​​ភ្នំពេញ​ប៉ុណ្ណោះ​​ តែ​ពេល​នេះ​​​នៅ​​តាមបណ្តា​ខេត្ត​​​ផ្សេងៗ​​​​ប្រជា​ពលរដ្ឋ​មិន​សំបូរ​​​​ចិញ្ចឹមជ្រូកទេ​​​​ ទើបបែងចែក​​ទៅលក់​នៅ​តាម​​ខេត្ត ។ លើសពីនេះ​ ​​​ជ្រូកសាច់​​មួយ​ចំនួន​ក៏​មាន​នាំ​ចូល​ពីប្រទេស​វៀតណាម​ដែរ តែ​ពេល​នេះ​​​​ត្រូវ​បាន​​​​បិទ​ឬ​ផ្អាក​ដែល​យើងនាំចូល​​តែ​ពី​ប្រទេសថៃ​​ច្រើន​ព្រោះមាន​​អាជ្ញា​ប័ណ្ណ៕​