ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​កា​-​ប់​-​គ្នា​យ៉ាង​សា​-​ហា​-​វ​-​ផ្អើល​ក្រុង​បាត់ដំបង

9 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​យុវជន​០២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដេញ​តាម​កា​-​ប់​យ៉ាង​ប្រផាប់​ប្រ​ភីង​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ដែល​មាន​គ្នា​០៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​តាម​ដងផ្លូវ ខណ​:​ភាគី​០៣​នាក់​បាន​ព្យាយាម​ជិះ​រត់គេច​ទាំង​ព្រលឹង​ចុង​សក់ រហូត​ដូ​ល​លើ​ចិញ្ចើមថ្នល់​បណ្ដាល​ឲ្យ​រង​របួស​ទាំង​០៣​នាក់ កាលពី​វេលា​ម៉ោង​៩…

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​យុវជន​០២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជិះ​ដេញ​តាម​កា​-​ប់​យ៉ាង​ប្រផាប់​ប្រ​ភីង​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ដែល​មាន​គ្នា​០៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​តាម​ដងផ្លូវ ខណ​:​ភាគី​០៣​នាក់​បាន​ព្យាយាម​ជិះ​រត់គេច​ទាំង​ព្រលឹង​ចុង​សក់ រហូត​ដូ​ល​លើ​ចិញ្ចើមថ្នល់​បណ្ដាល​ឲ្យ​រង​របួស​ទាំង​០៣​នាក់ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩ កក្កដា នៅ​ចំណុច​ជិត​ស្ដុ​ប​ផ្សា​របឹង​ឈូក ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង តែ​រហូត​មក​ដល់​ពេល​នេះ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ។

នៅ​កន្លែង​កើតហេតុ​នា​យប់​នោះ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ភាគី​រង​គ្រោះ​ទាំង​០៣​នាក់​នោះ​នៅឡើយ​ទេ តែ​គេ​បានដឹង​ថា ពួក​គេ​ទាំង​០៣​នាក់ មាន​ម្នាក់​រង​របួស​ត្រង់​ក្បាក​ធ្ងន់ធ្ងរ រីឯ​០២​នាក់​ទៀត ដែល​មាន​ស្រី​ម្នាក់​ផង រង​របួសស្រាល ។ បើ​តាម​ប្រភព​ព័ត៌មាន​បឋម​នៅ​កន្លែង​កើតហេតុ ពួក​គេ​ទាំង​០៣​នាក់​មិនមែន​រង​របួស​ដោយសារ​កាំបិត​គូសត្រូវ​ដេញ​តាម​កាប់​ទេ គឺ​របួស​ដោយសារ​ពួក​គេ​ភ័យ​ខ្លាំង​ជិះ​ម៉ូតូ​ដូ​ល​បុក​ចិញ្ចើមថ្នល់​ពេញទំហឹង ។ នៅ​កន្លែង​កើត​ហ​តុ យុវជន​ម្នាក់​ដែល​របួសស្រាល​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​អន​ឡាញ​ថា ក្រុម​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​កាប់​ពួក​ខ្លួន​តាំងពី​ចំណុច​ផ្សារ​ទំនើប ភូ​ពុ​យ រហូត​ដល់​ចំណុច​ម្ដុំ​ភ្លើងស្ដុប​ផ្សា​របឹង​ឈូក នៅ​ពេល​ខ្លួន​ដូ​ល​ម៉ូតូ ។

ពួក​ខ្លួន​មិន​ធ្លាប់​ស្គាល់​ជន​០២​នាក់​នោះ​ទេ ហើយ​ពួក​ខ្លួន​ក៏​មិនដឹង​ពី​ហេតុផល​ដែល​ជន​០២​នាក់​នោះ​ជិះ​តាម​កាប់​ពួក​ខ្លួន​ដែរ ។ ប៉ុន្តែ​នារី​ម្នាក់​ដែល​រងរ​បួ​ស្រាល ត្រូវ​បាន​គេ​ស្រង់​សំដី​នៅ​កន្លែង​កើតហេតុ​ថា ដំបូង​ជន​០២​នាក់​នោះ បាន​ព្យាយាម​លូកដៃ​ឆក់​យក​ទូរស័ព្ទ​ពី​នាង តែ​ឆក់​មិន​បានក៍​ព្យាយាម​ជិះ​ម៉ូតូ​ដេញ​តាម និង ដក​កាំបិត​កាប់​មក​លើ​នាង តែ​កាប់​ខុស ហើយ​ជន​នោះ​បាន​ជិះ​ដឹ​ញ​តាម​ពីក្រោយ​រហូត​។ ពេល​ជិះ​ដេញ​តាម​ពីក្រោយ នាង​បាន​ស្រែក «​ចោរ ចោរ​» ឲ្យ​គេ​ជួយ​ទៀត​ផង លុះដល់​ចំណុច​ខាង​ក៏​ដូ​ល​ម៉ូតូ​បណ្ដាល​ឲ្យ​រង​បួស​ទាំងអស់​គ្នា​។

យ៉ាងណា​ក្ដី នៅ​កន្លែង​កើតហេតុ គេ​ឃើញ​ទាំង​សមត្ថកិច្ច​ទាំង​ក្រុម​អ្នក​សារព័ត៌មាន បាន​ព្យាយាម​សួរនាំ​ជន​រង​គ្រោះ​ដែល​របួសស្រាល ដើម្បី​ចង់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​នេះ តែ​មិន​ទ​ទូល​បាន​ចម្លើយ​ជាក់លាក់​នោះ​ទេ ។ បើ​ស្ថា​ប់​តាម​ការ​បំភ្លឺ​បឋម​ពី​នារី​រង​គ្រោះ គេ​សន្និដ្ឋាន​ថា អាច​ជា​ករណី​ឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច ហើយ​ជិះ​តាម​កាប់ ។ យ៉ាងណា​នេះ​គ្រាន់តែ​ចាត់​ទុក ជា​ការ​ផ្ដល់​ចម្លើយ​មិន​ច្បាស់លាស់​ប៉ុណ្ណោះ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គេ​នូវ​តែ​មិន​ទាន់​ដឹង​ថា តើ​នៅ​ក្នុង​ព្រឹត្តិការណ៍​ជនពាល​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​ខាងលើ​នេះ ជា​ករណី​ជិះ​តាម​ឆក់​យក​ទ្រព្យ​ស​ម្ប្ប​ត្តិ ឬ ជិះ​តាម​កាប់​ប្លន់ ឬ ជិះ​តាម​កាប់​ព្រោះតែ​រឿង​គំនុំ ឬ យ៉ាងណា​នោះ​ទេ​.​?

ដោយឡែក បើ​និយាយ​ពី​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក៍​មិន​ទ​ទូល​បាន​ចម្លើយ​ជាវ​ជ្ជ​មាន​ពី​ជន​រង​គ្រោះ​ទាំង​០៣​នាក់​នោះ​ដែរ ។ បើ​តាម​មន្ត្រី​ដែល​ចុះ​ទៅ​នោះ​បាន​និយាយ​ថា ជន​រង​គ្រោះ ហាក់​ផ្ដល់​ចម្លើយ​មិន​ជាក់លាក់​សោះ​នៅ​កន្លែង​កើតហេតុ ដូច្នេះ​គេ​មិន​ទាន់​ដឹង​ថា តើ​ករណី​ខាងលើ​នេះ ផ្ដើម​ឡើង​ពី​អ្វី​ឲ្យ​ប្រាកដ​ទេ ព្រោះ​ជន​រង​គ្រោះភ័យ​នឹង​សត្រូវ​ដេញ​កាប់​ផង និង បារម្ភ​ពី​អ្នក​រង​របួសធ្ងន់​ផង ។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ កម្លាំង​ជំនាញ​កំពុង​ចុះ​សាកសួរ​ជន​រង​គ្រោះ​បន្ត​ហើយ ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​ ៕

អត្ថបទសរសេរ ដោយ