ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​​​ស្តីពីការ​ស្រាវជ្រាវ​​ព័ត៌មាន​​​តាមប្រព័ន្ធ​​​អ៊ីនធើរណេត​

14 ឆ្នាំ មុន

​ខេត្ត​បាត់ដំបង​ ៖ ​សិស្សានុសិស្ស​​ថ្នាក់ទី​១២ ​ជាង​​២០០នាក់ ​​មកពីវិទ្យា​​ល័យ​នេត្រ​យ៉ង់ ​វិទ្យា​ល័យ​​​សម្តេច​ឪ និង​​វិទ្យាល័យ​​ព្រះមុនីវង្ស ​ក្នុង​ក្រុង​បាត់ដំបង​​បាន​មក​​ជួបជុំគ្នា​​​​នៅក្នុង​សាល​ប្រជុំ​​​សាកលវិទ្យាល័យ​​អន្តរជាតិ​ឌូវី ដើម្បី​​ធ្វើ​សិក្ខា​សាលា​​​ស្តីអំពី​​ការ​ស្រាវជ្រាវ​​​ព័ត៌​មាន​​​តាម​ប្រព័ន្ធ​​អ៊ីនធើរណេត ​នៅ​ព្រឹក​​ថ្ងៃ​ទី​​​៨ ឧសភា ​ក្រោម​​ការ​រៀបចំ​ពី​​​

​ខេត្ត​បាត់ដំបង​ ៖ ​សិស្សានុសិស្ស​​ថ្នាក់ទី​១២ ​ជាង​​២០០នាក់ ​​មកពីវិទ្យា​​ល័យ​នេត្រ​យ៉ង់ ​វិទ្យា​ល័យ​​​សម្តេច​ឪ និង​​វិទ្យាល័យ​​ព្រះមុនីវង្ស ​ក្នុង​ក្រុង​បាត់ដំបង​​បាន​មក​​ជួបជុំគ្នា​​​​នៅក្នុង​សាល​ប្រជុំ​​​សាកលវិទ្យាល័យ​​អន្តរជាតិ​ឌូវី ដើម្បី​​ធ្វើ​សិក្ខា​សាលា​​​ស្តីអំពី​​ការ​ស្រាវជ្រាវ​​​ព័ត៌​មាន​​​តាម​ប្រព័ន្ធ​​អ៊ីនធើរណេត ​នៅ​ព្រឹក​​ថ្ងៃ​ទី​​​៨ ឧសភា ​ក្រោម​​ការ​រៀបចំ​ពី​​​លោក​​ខែម ​រស្មី ​សាកល​វិទ្យា​ធិការ​​ និង​លោកបណ្ឌិត​រ៉ាយម៉ែន ​ហ្សិប (Raymond Zepp) សាកលវិទ្យា​ធិការ​​​​រង​មកពី​សហ​រដ្ឋអាមេរិក ​និង​ការធ្វើ​​បទបង្ហាញ​ដោយ​លោក​សាស្ត្រាចារ្យ​ Helmut Sachs ជា​គ្រូ​​ឯកទេស​កុំ​ព្យូ​ទ័រ​​​មកពីប្រទេស​អាល្លឺម៉ង់ ។

លោកខែម ​​រស្មី សាកលវិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​​អន្ត​រជាតិ​​​ឌូវី បានបញ្ជាក់​ពី​គោល​បំណង​​ដែលសិស្ស​​ទាំង​អស់​ទទួលបាន​​អត្ថ​ប្រយោជន៍​​​​យល់ដឹងនោះ​គឺមាន​​ តើប្រព័ន្ធ​​អ៊ីន​ធើរ​​ណេត​​គឺជាអ្វី? ​របៀប​​ស្វែង​រក​​ព័ត៌​មាន​​​​បាន​លឿន​រហួស ការប្រើប្រាស់ Google ឬ Wikipedia និង​ប្រភព​បណ្តាញ​​ព័ត៌មាន​​ល្បីៗ​​ជា​​ច្រើនទៀត​​ទាំង​នៅក្នុង​​ប្រទេស​កម្ពុជា​ និង​លើ​សាកល​​លោក។​ ​របៀប​ស្វែង​រក​​ ថត​ចម្លង​​បទ​ចម្រៀង​ និង​វីដេអូថ្មី​​ៗ​កំពុងពេញនិយម ​ទាំង​អស់​​​នេះសិស្សានុសិស្ស​​​ភាគច្រើន​​មិនទាន់​​មានការ​យល់​ដឹង​​នៅឡើយ​ ដូច្នេះ​​ហើយ​នេះ​​ជា​​ពេល​វេលា​​សមស្របមួយដែល​ក្មួយ​ៗ​ត្រូវ​​តែ​ខិតខំ​​​​ទទួល​យក​នូវចំណេះ​ដឹង​បែបសម័យថ្មី​ទៅ​ប្រើ​ប្រាស់​​ឱ្យទាន់​​អារ្យ​ប្រទេស​​លើពិភព​លោក​​កំពុង​ប្រើប្រាស់​​​​ជា​រៀង​រាល់ថ្ងៃ ​​ហើយការ​សិក្សា​នេះ​​​គឺគ្មាន​​​គិតថ្លៃ​​អ្វីឡើយ ​និង​ទទួលបាន​លិខិត​​​​បញ្ជាក់​ពី​​​សាកលវិទ្យាល័យ​​​អន្តរជាតិ​​ឌូវីផងដែរ​។​

លោក​​បន្ត​​ថា ​​នៅសប្តាហ៍​ក្រោយ​​ នឹង​​​មាន​សិក្ខា​សាលា​​មួយទៀត​​​បញ្ជាក់ពីរូបមន្ត​នៃ​​ការ​ធ្វើ​​គណិត​វិទ្យា​ និង​ផ្នែក​​​សេដ្ឋកិច្ច​​ដោយ​​លោក​បណ្ឌិត​​​​រ៉ាយម៉ែន ​​ហ្សិប មកពីសហរដ្ឋ​អាមេរិក​ យក​បទពិសោធន៍​​​ និងការអនុវត្ត​​​ផ្ទាល់​មក​​​​បង្រៀន​​​បញ្ចូល​គ្នា​ទាំង​​​ទ្រឹស្តី​ និងការ​​អនុវត្ត​​​ ព្រោះ​​កន្លងមក​​សិស្ស​​ទទួលយកបាន​ត្រឹមតែ​​​ទ្រឹស្តី​​​ហើយការ​ចុះ​​ប្រឡូក​​ផ្ទាល់ត្រូវ​​​ប្រើពេល​​​រាប់ឆ្នាំ បន្ត​​ទៀត ដើម្បីយក​​​បទពិសោធន៍​​ក្នុងការ​អនុវត្ត​​តាមទ្រឹស្តី​​ដែលរៀន​ចេះ​​នេះ​ជា​វិធី​សាស្ត្រ​​ថ្មីដែល​គេ​កំពុង​​​ផ្លាស់ប្តូរ​នៅ​​​លើសាកល​លោក​បច្ចុប្បន្ន​ ៕​