ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចេញពី​រៀន​ភាសា​កូរ៉េ ស្រាប់តែ​ជួប​មនុស្ស​​៤​នាក់​ផ្អើល​ទល់មុខ​ផ្សារ​ដើម​គ​ថ្មី

9 ខែ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០២៣ មួយ​គ្រឿង ចេញពី​រៀន​ភាសា​កូរ៉េ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​តាម​ពីក្រោយ​ធ្វើ​សកម្មភាព

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០២៣ មួយ​គ្រឿង ចេញពី​រៀន​ភាសា​កូរ៉េ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ជិះ​តាម​ពីក្រោយ​ធ្វើ​សកម្មភាព​ធា​.​ក់​ជន​រង​គ្រោះ​ឱ្យ​ដួល រួច​ប្ល​.​ន់​យក​ម៉ូតូ​បាន​សម្រេច បន្ទាប់​មក​ក្រុម​ជនសង្ស័យ​នោះ​ក៏​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ទល់មុខ​ផ្សារ​ដើម​គ​ថ្មី តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​មានឈ្មោះ អឹ​ក សំណាង អាយុ​២២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​នៅ​ភូមិ​ពញាឮ ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់ (ជន​រង​គ្រោះ​) បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​9066 ជិះ​ចេញពី​រៀន​ភាសា​កូរ៉េ នៅ​សាលា​ភាសា​កូរ៉េ​មួយ​កន្លែង​ក្បែរ​នឹង​វត្ត​ពូន​ភ្នំ ក្នុង​គោល​បំណង​ជិះ​ត្រឡប់​ទៅ​បន្ទប់​ជួល​របស់​ខ្លួន​វិញ ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​លិចទៅ​កើត​។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស្លាក​លេខ បាន​ជិះ​តាម​ពីក្រោយ​រូប​គាត់ (​ជន​រង​គ្រោះ​) រួច​ក្រុម​ជនសង្ស័យ​នោះ​ក៏​ធ្វើ​សកម្មភាព​ធា​.​ក់​ម៉ូតូ​របស់​គាត់ (​ជន​រង​គ្រោះ​) បណ្តាល​ឲ្យ​ដួល​តែ​ម្តង​។ រំពេច​នោះ ក្រុម​ជនសង្ស័យ​ក៏​ស្រែ​កថា «​អា​នឹង​ហើយ​ៗ កា​.​ប់​វា​ទៅ​» ធ្វើ​អោយ​រូប​គាត់ (​ជន​រង​គ្រោះ​) ភ័យ​ស្លន់ស្លោរ ក៏​ងើប​រត់​យករួចខ្លួន​ទាំង​របួស​រលាត់​ដៃជើង​តែ​ម្តង​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា បន្ទាប់​មក ក្រុម​ជនសង្ស័យ​ទាំងនោះ ក៏​លើកយក​ម៉ូតូ​របស់​គាត់ (​ជន​រង​គ្រោះ​) ឡើង រួច​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង​។ ភ្លាម​ៗ​នោះ រូប​គាត់​ក៏​ព្យាយាម​ស្រែក​អោយ​គេ​ជួយ​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​ជួយ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម៉ូតូ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ធា​.​ក់​ប្ល​.​ន់​យក​ទៅ​នោះ គឺ​ជន​រង​គ្រោះ ទើបតែ​បង់​រំលស់​មិន​ទាន់​បាន​កន្លះ​ខែ​ស្រួលបួល​នោះ​ទេ​។ ចំណែក​ផ្លូវ​កើតហេតុ​ខាងលើ​នេះ គឺ​ជន​រង​គ្រោះ​តែងតែ​ជិះ​ទៅ​រៀន​ជា​ប្រចាំ​ថ្ងៃ ចាប់ពី​ថ្ងៃ​ច័ន្ទ រហូត​ដល់​ថ្ងៃ​សុក្រ ហើយ​ក៏​ធ្លាប់​មាន​គេ​ប្រាប់​ទៅ​ជន​រង​គ្រោះ​ដែរ​ថា ជិះ​តាម​ផ្លូវ​នេះ​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ផង ប៉ុន្តែ​ជា​អកុសល នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ជួប​ហេតុការណ៍​នោះ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ប៉ុស្តិ៍​នរ​គ​បាល​រដ្ឋបាល​ឃ្មួ​ញ ដើម្បី​ដាក់​ពាក្យបណ្ដឹង និង​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រក​ម៉ូតូ ព្រមទាំង​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ