ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​កំពុង​ចាត់​វិធាន​ការ​ក្ដៅ​លើ​ក្រុម​ខេផប់​កូរ៉េ​ Blackpink ដែល​ផ្សព្វ​ផ្សាយ​ផែន​ទី​មាន​ជម្លោះ

1 ឆ្នាំ មុន

អាជ្ញាធរ​វៀតណាម​​ចាប់​ផ្ដើម​ស៊ើប​អង្កេតគេហទំព័រ​របស់​​ស្ថាប័ន​​រៀប​ចំ​កម្ម​វិធី​សម្ដែង​របស់​​ក្រុម​​​ចម្រៀង​ខេបផប់​កូរ៉េ​ប្លេក​ភីង (Blackpink) មុន​ពេល​ក្រុម​នេះ​ទៅ​សម្ដែង​នៅ​ទី​ក្រុង​ហាណូយ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​មាន​ការ​រិះគន់​ពី​សំណាក់​​ប្រិយមិត្ត​របស់​ក្រុម​សម្ដែង​នេះ​ដែល​អះអាង​ថា​ក្រុម​នេះ​បាន​បង្ហាញ​ផែន​ទី​សមុទ្ទ​ចិន​ខាង​ត្បូង​ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​។ ​​ថ្មី​ៗ​នេះ​​​, ​វៀតណាម​ទើប​តែ​ហាម​ចាក់​បញ្ចាំង​​​​​រឿង​​​​បាប៊ី (Barbie)​ នៅ​តាម​រោង​ភាព​យន្ត​របស់​ខ្លួន​ ដោយ​សារ​ភាព​យន្ត​នេះ​​​និយាយ​ពី​ខ្សែ​បន្ទាត់​ដាច់​ៗ​ចំនួន​៩​ចំណុច​​​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​។ វៀត​ណាម​មិន​ទទួល​ស្គាល់​​ផែន​ទី​នេះ​ទេ​…

អាជ្ញាធរ​វៀតណាម​​ចាប់​ផ្ដើម​ស៊ើប​អង្កេតគេហទំព័រ​របស់​​ស្ថាប័ន​​រៀប​ចំ​កម្ម​វិធី​សម្ដែង​របស់​​ក្រុម​​​ចម្រៀង​ខេបផប់​កូរ៉េ​ប្លេក​ភីង (Blackpink) មុន​ពេល​ក្រុម​នេះ​ទៅ​សម្ដែង​នៅ​ទី​ក្រុង​ហាណូយ​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​មាន​ការ​រិះគន់​ពី​សំណាក់​​ប្រិយមិត្ត​របស់​ក្រុម​សម្ដែង​នេះ​ដែល​អះអាង​ថា​ក្រុម​នេះ​បាន​បង្ហាញ​ផែន​ទី​សមុទ្ទ​ចិន​ខាង​ត្បូង​ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​។

នាយក​រដ្ឋ​មន្ត្រី​វៀតណាម​

​​ថ្មី​ៗ​នេះ​​​, ​វៀតណាម​ទើប​តែ​ហាម​ចាក់​បញ្ចាំង​​​​​រឿង​​​​បាប៊ី (Barbie)​ នៅ​តាម​រោង​ភាព​យន្ត​របស់​ខ្លួន​ ដោយ​សារ​ភាព​យន្ត​នេះ​​​និយាយ​ពី​ខ្សែ​បន្ទាត់​ដាច់​ៗ​ចំនួន​៩​ចំណុច​​​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​។ វៀត​ណាម​មិន​ទទួល​ស្គាល់​​ផែន​ទី​នេះ​ទេ​ ព្រោះ​ប៉ះ​ពាល់​បូរណភាព​ទឹក​ដី​របស់​ខ្លួន​។​

រូប​ poster របស់​ខ្សែ​ភាពយន្ត​រឿង​ Barbie ដែល​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​តាម​រោង​កុន​របស់​ខ្លួន​។ រឿង​នេះ​គ្រោង​ចាក់​នៅ​រោង​កុន​អង់គ្លេស​នា​ថ្ងៃ​ទី​២១ ខែ​កក្កដា​ខាង​មុខ​នេះ​។​

ក្រសួង​វប្បធម៌​វៀតណាម​​ថ្លែង​​​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា​ខ្លួន​បាន​បញ្ជា​ឱ្យ​ត្រួត​ពិនិត្យ​មើល​គេ​ហ​ទំព័រ​របស់​ក្រុម​ចម្រៀង​កូរ៉េ​ខាង​លើ​​ ដើម្បី​ផ្ទៀង​ផ្ទាត់​​ថា​​តើ​ក្រុម​រៀប​ចំ​ការ​សម្ដែង​របស់​ប្លេក​ភីង​ពិត​ជា​​បាន​​​ផ្សព្វផ្សាយ​ផែន​ទី​​ដូច​ការ​សង្ស័យ​ដែរ​ឬ​ទេ​។​ ក្រសួង​មិន​​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​អ្នក​កាសែត​ដែល​សួរ​ថា​នឹង​មាន​លទ្ធផល​យ៉ាង​ណា​ចំពោះ​ការ​ត្រួត​ពិនិត្យ​នេះ​។ ម៉្យាង​ទៀត​ គេ​មិន​ទាន់​ដឹង​ថា​លទ្ធ​ផល​ស៊ើប​អង្កេត​នេះ​នឹង​ប្រកាស​ឱ្យ​ដឹង​នៅ​ពេល​ណា​ទេ​។​

ក្រុម​អាយ​អឹម​អ៊ី (iME) ​របស់​ចិន​ និង​វ៉ាយ​ជី អឹនធើថេនមេន (YG Entertainment) របស់​កូរ៉េ​ខាង​ត្បូង​​​ដែល​ទទួល​រ៉ាប់​រង​រៀប​ចំ​ការ​សម្ដែង​​របស់​ក្រុម​ប្លេកភីង​ មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​​, គេ​ហ​ទំព័រ​​ប្លេក​ភីង​​​មិន​អាច​បើក​ចេញទេ​​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា, គេ​​បាន​មើល​ឃើញ​ផែន​ទី​ប្រើ​បន្ទាត់​ដាច់​ៗ​៩​ចំណុច​ពិត​មែន​។ ​​​​វៀតណាម និង​ចិន​មាន​ភាព​​ចម្រូង​ចម្រាស​ខ្លាំង​​​ពាក់​ព័ន្ធ​នឹង​តំបន់​ត្រួត​ស៊ី​គ្នា​ដែល​សម្បូរ​ធន​ធាន​ធម្ម​ជាតិ​​​​​​​ក្រោម​បាត​សមុទ្ទ​។

សមុទ្ទ​ចិន​ខាង​ត្បូង​មើល​ពី​លើ​អាកាស​

​​​​​ក្រុម​​ប្លេកភីង​​ជា​ករណី​ថ្មី​​​​បំផុត​ដែល​មាន​បញ្ហា​​ចម្រូង​ចម្រាស​នៅ​វៀត​ណាម​ពាក់​ព័ន្ធ​នឹង​​បញ្ហា​ផែន​ទី​បន្ទាត់​ដាច់​ៗ​ចំនួន​៩​ចំណុច​។ ​ប្រិយមិត្ត​ និ​ង​អ្នក​លេង​បណ្ដាញ​សង្គម​របស់​វៀតណាម​ហាក់​ដូច​ជា​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ​នៅ​ពេល​ពួក​គេ​ឃើញ​ផែន​ទី​នេះ​នៅ​លើ​គេហ​ទំព័រ​របស់​ក្រុម​ប្លេកភីង​។

ប្រិយ​មិត្ត​​របស់​ក្រុម​ប្លេក​ភីង​ម្នាក់​ឈ្មោះ​ធូ​អាញ់​ស៊ិញ (Tu Anh Xinh) ​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​​ថា​ខ្លួន​​ទិញ​សំបុត្រ​ទៅ​មើល​ការ​សម្ដែង​របស់​ប្លេកភីង​២​សន្លឹក​។ នៅ​ពេល​ខ្លួន​ឃើញ​រូប​ផែន​ទី​នេះ​​​ហើយ, ខ្លួន​​អស់​អារម្មណ៍​នឹង​ទៅ​មើល​ការ​សម្ដែង​របស់​ក្រុម​នេះ​​។​

​ក្រុម​តារា​សម្ដែង​ខេ​ផប់​របស់​​កូរ៉េ​​​ខាង​ត្បូង​​ឈ្មោះប្លេកភីង​​​ត្រៀម​ទៅសម្ដែង​នៅ​ប្រទេស​វៀតណាម​ជា​លើក​ដំបូង​​រយៈ​ពេល​២​ថ្ងៃ​នៅ​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែ​កក្កដា​ខាង​មុខ​នេះ​។ ក្រុម​នេះ​បាន​ទទួល​លិខិត​អនុញ្ញាត​ពី​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​រួច​ហើយ​។ វៀតណាម​​​​ស្នើ​សុំ​ឱ្យ​ក្រុម​ប្លេកភីង​អនុវត្ត​​ឱ្យ​បាន​​​​​ខ្ជាប់​ខ្ជួន​​តាម​គោល​នយោបាយ និង​បទ​បញ្ញត្តិ​របស់​រដ្ឋាភិបាល​​៕​​

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/vietnam-probe-blackpink-concert-organiser-yg-entertainment-south-china-sea-map-3610011

ទាហាន​ចិន​ដើរ​ល្បាត​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ