ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ជំទង់​១៤​ឆ្នាំ​ក្លាយ​ជា​ឃា.ត​ករ​ស.ម្លា.ប់​មនុស្ស​នៅ​ប្រទេស​អាមេរិក

3 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ បន្ទាប់​ពី​មានករណី​​បាញ់​ប្រហារ​ដែល​បង្កើ​ឡើង​ដោយ​​យុវ​ជន​​ជំទង់​អាយុ​១៤​ឆ្នាំ​​​​នៅ​ក្នុង​​បរិវេណ​សាលា​រៀន​មធ្យម​សិក្សា​១​កន្លែង​នៃ​​រដ្ឋ​ចច​ចា (Georgia)​ ប្រទេស​​រដ្ឋ​អាមេរិក​ ដែល​បណ្ដាល​​ឱ្យ​​ស្លាប់​មនុស្ស​​​៤​នាក់ និង​របួស​​៩​នាក់ លោក​បៃដិន​បាន​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​សភា​ដើម្បី​ពន្លឿន​ការ​អនុ​ម័ត​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​កាំ​ភ្លើង​។ លោក​សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជា​មួយ​ក្រុម​គ្រួសារ​សព​។ គេ​ដឹង​ថា​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ ២​នាក់​ជា​គ្រូ​បង្រៀន…

ទី​ក្រុង​វ៉ាស៊ីនតោន៖ បន្ទាប់​ពី​មានករណី​​បាញ់​ប្រហារ​ដែល​បង្កើ​ឡើង​ដោយ​​យុវ​ជន​​ជំទង់​អាយុ​១៤​ឆ្នាំ​​​​នៅ​ក្នុង​​បរិវេណ​សាលា​រៀន​មធ្យម​សិក្សា​១​កន្លែង​នៃ​​រដ្ឋ​ចច​ចា (Georgia)​ ប្រទេស​​រដ្ឋ​អាមេរិក​ ដែល​បណ្ដាល​​ឱ្យ​​ស្លាប់​មនុស្ស​​​៤​នាក់ និង​របួស​​៩​នាក់ លោក​បៃដិន​បាន​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​សភា​ដើម្បី​ពន្លឿន​ការ​អនុ​ម័ត​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​កាំ​ភ្លើង​។ លោក​សូម​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត​ជា​មួយ​ក្រុម​គ្រួសារ​សព​។ គេ​ដឹង​ថា​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ ២​នាក់​ជា​គ្រូ​បង្រៀន និង​២​នាក់​ទៀត​ជា​សិស្ស​សាលា​។​​

យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញាធរ​ ​ជន​សង្ស័យ​​រូប​នោះ​ឈ្មោះ​ខូល​ហ្គ្រ (Colt Gray) អាយុ​១៤​ឆ្នាំ​ជា​សិស្ស​សាលា​។ ហ្គ្រេ​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន និង​​ចោទ​ប្រកាន់​​ពី​បទ​មនុស្ស​ឃាត​។ ​​​ការិយាល័យ​ស៊ើប​អង្កេត​ប្រចាំ​រដ្ឋ​ចច​ចា​​ថ្លែង​ថា​​នៅ​​ក្នុង​ចំណោម​អ្នក​របួស​ទាំង​៩​នាក់​នោះ​ ៨នាក់​ជា​​​សិស្ស​សាលា​ ​និង​ម្នាក់​ជា​គ្រូ​បង្រៀន​។ ថ្វី​ដ្បិត​​​មុខ​របួស​មិន​ធ្ងន់​ធ្ងរ​ដល់​ស្លាប់​ ប៉ុន្តែ​ពួក​គេ​ត្រូវ​​​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជា​បន្ត​ទៀត​។​

សមត្ថ​កិច្ច​ឱ្យ​​ដឹង​ថា​ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១០:២០​ព្រឹក​មិញ​នៅ​ពេល​​​ជន​ដៃ​​ដល់​​​កាន់​កាំ​ភ្លើង​ម៉ាក​​អេ​អ័រ (AR) ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​សាលា​​​។​ រួម​គាត់​បាញ់​រះ​ទៅ​​លើ​មនុស្ស​នៅ​ក្នុង​បរិវេណ​នោះ​ដោយ​ឥត​រើស​មុខ​។​ ក្រោយ​មក​​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ មាន​គេ​ហៅ​ទូរ​ស័ព្ទ​ទៅ​សមត្ថ​កិច្ច​​​ដើម្បី​ធ្វើ​អន្តរា​គមន៍​ជា​បន្ទាន់​​។

​នៅ​ពេល​សមត្ថ​កិច្ច​ចុះ​​ទៅ​ដល់​​ឃើញ​ជន​ដៃ​ដល់​រូប​នោះ​​កំពុង​ធ្វើ​សកម្ម​ភាព​។ បន្ទាប់​ពី​ឃើញ​ថា​ខ្លួន​មិន​អាច​រត់​គេច​ខ្លួន​ទៅ​ណា​បាន​ទេ​ ហើយ​បើ​ទុក​ជា​បាញ់​គ្នា​ក៏​មិន​ឈ្នះ​សមត្ថ​កិច្ច ជន​សង្ស័យ​រូប​នោះក៏​លើក​ដៃ​សូម​ចុះ​ចាញ់​។ គាត់​ប្រគល់​ខ្លួន​ឱ្យ​សមត្ថ​កិច្ច​ចាប់​តាំ​ង​សម្រួល​យក​ទៅ​ឃុំ​ឃាំង​ ដើម្បី​រង់​ចាំ​នាំ​ខ្លួន​ឡើង​តុលាការ​​។

​រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូ​លហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ​ទេ​​ព្រោះ​សំណុំ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​។ ​ម៉្យាង​ទៀត​ ​គេ​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​​​​ជន​សង្ស័យ និង​ជន​រង​គ្រោះ​ធ្លាប់​បាន​​ស្គាល់​គ្នា​ពី​មុន​មកទេ? ឬ​ក៏​ធ្លាប់​​មាន​​ទំនាស់​អ្វី​ជា​មួយ​គ្នា​? ​​​​​គិត​ចាប់​ពី​ឆ្នាំ​២០០៦​មក​ ហ្គ្រេ​ជា​ជន​សង្ស័យ​ក្មេង​ជាង​គេ​ដែល​បាញ់​ប្រហារ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ