រាជធានីភ្នំពេញ ៖  អតីតតារាចម្រៀងលោក ម៉ៃ សុគន្ធ បានចេញមុខសុំទោសជាសាធារណៈចំពោះករណីបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ នឹងបានសន្យាធានាសងសំណងទាំងអស់ទៅកាន់ភាគីជនរងគ្រោះ ។ គួររំលឹកថា តារាកំពូលទើស ម៉ៃ សុគន្ធ គេចគោលដៅនគរបាលបុ.ក.រះគ្មានប្រណី

តាមរយៈវីដេអូដែលបានបង្ហោះតាមបណ្តាញសង្គម លោក ម៉ៃ សុគន្ធ បានលើកឡើងថា «ខ្ញុំបាទម៉ៃ សុគន្ធ ជាដំបូង សូមលើកម្រាមដៃដប់ជំរាបសួរ និង គោរព ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សម្តេចពុក សម្តេចម៉ែ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី និង សូមគោរពដល់លោកពូ អគ្គស្នងការ ស ថេត និង លោកស្នងការនគរបាលរាជធានីភ្នំពេញ និង អគ្គស្នងការរង លោកពូ ជួន ណារិន្ទ គោរពដល់លោកជំទាវ ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្ប:ខ្ញុំក្រាប សុំទោស និង លើកម្រាមដៃដប់ ជូនចំពោះថ្នាក់ដឹកនាំ ។
លោកបានបន្តថា ដោយយប់មិញ ថ្ងៃព្រហស្បតិ៍ទី5 ខែកញ្ញា 2024 ដោយ ខ្ញុំបាទ បើកបរ រថយន្ត មិនបានគោរព ច្បាប់ចរាចរណ៍ ដោយខ្ញុំបាទបានចេញកម្មវិធី មានញាំជាតិស្រវឹង ជាប់ក្នុងខ្លួន បើកបរបំពានច្បាប់ ចរាចរណ៍ និង មិនបានគោរព តាមសញ្ញាបញ្ជា របស់នគរបាលចរណ៍ ដែលអនុវត្តរឹតបណ្តឹងច្បាប់ លើដងផ្លូវ ដោយ ពេលនោះ ខ្ញុំបាទភ័យ ពេក។ 

លោកបញ្ជាក់ថា ខ្ញុំគ្មានចេតនា អ្វីលើសពីហ្នឹង ទេ គ្រាន់តែរូបខ្ញុំបាទ ខ្លាច ពេលដល់ចុះទៅ ផាកពិន័យ មានអ្នកកាសែត មកថត ខ្លាច បាត់បង់កិត្តិយស។ ជាចុងក្រោយ ខ្ញុំបាទ ម៉ៃ សុគន្ធ សុំលើកម្រាមដៃ10ក្រាបសំពះម្តងទៀត គោរព ទៅដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាលើកទោសដល់រូបខ្ញូំបាទផង និង បងៗកង់បី ព្រមទាំងជនរងគ្រោះ(នឹងធានាសងសំណងលើថ្លៃខូចខាត..)។ 

ខ្ញុំបាទម៉ៃ សុគន្ធ សូមសន្យា ចាប់ពីថ្ងៃនេះទៅ នឹងកែប្រែកំហុសខុសឆ្គងមួយនេះហើយ ខ្ញុំបាទម៉ៃ សុគន្ធ សូមផ្ញើសារ មួយនេះ សូមបងប្អូន យុវ័យទាំងអស់ កុំយកគំរូអាក្រក់តាមខ្ញុំ ។ សូមពុកម៉ែបងប្អូន ចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា និង ត្រូវគោរពបងៗសមត្ថកិច្ចដែលអនុវត្តច្បាប់ចរាចរណ៍តាមគ្រប់គោលដៅទាំងអស់ ហើយ ក៏សូមទោសដល់បងៗសមត្តកិច្ច នៅខ័ណ្ឌ យប់មិញផង ដែរ ជាចុងបញ្ចប់ សូមជូនពរពុកម៉ែ បងប្អូនខ្មែរ ទាំងអស់ សុខភាពល្អ រកទទួលមានបានទាំងអស់គ្នា និង រួបរួមគ្នា ខ្មែរ ស្រឡាញ់ខ្មែរ» ។ 

គួបញ្ជាក់ថា អតីតតារាចម្រៀងលោក ម៉ៃ សុគន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបលោកមិនសហការជាមួយកម្លាំងសមត្ថកិច្ច ដែលដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអាល់កុល ដោយបើករថយន្តគេចពីបារាស់ព្យាយាមរត់គេច តែត្រូវបានកម្លាំងសមត្ថកិច្ចបើករថយន្តស៊ីរ៉ែនដេញតាមពីក្រោយរហូតមកដល់ចំណុចមុខវត្តទឹកថ្លា ក៏ជ្រុលទៅបុកម៉ូតូកង់បី២គ្រឿង ហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ទើបទៅមុខលែងរួច ។ 

ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខវត្តទឹកថ្លា ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕









 
                        
			         
				
ចែករំលែកព័តមាននេះ