ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​ឆ្នាំរកា ឆ្លូវ ថោះ និង​រោង កើតមក​គឺ​មានជីវិត​ជា​ហង្ស

4 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរកា នារី​ដែល​កើត​ក្នុង​ឆ្នាំរកា មានការ​គិត​បាន​ល្អិតល្អន់​ណាស់ ថែម​ទាំង​ពូកែ​ក្នុង​ការ​រៀបចំ​ទុកដាក់​ទ្រព្យសម្បត្តិ​ផង​ដែរ​។ ជា​ពិសេស គេ​តែងតែ​អាច​បង្រៀន​កូន​របស់​ខ្លួន​ដើរ​ចូល​ទៅ​ក្នុង​ផ្លូវ​ដែល​ជោគជ័យ​ខ្លាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំរកា

នារី​ដែល​កើត​ក្នុង​ឆ្នាំរកា មានការ​គិត​បាន​ល្អិតល្អន់​ណាស់ ថែម​ទាំង​ពូកែ​ក្នុង​ការ​រៀបចំ​ទុកដាក់​ទ្រព្យសម្បត្តិ​ផង​ដែរ​។ ជា​ពិសេស គេ​តែងតែ​អាច​បង្រៀន​កូន​របស់​ខ្លួន​ដើរ​ចូល​ទៅ​ក្នុង​ផ្លូវ​ដែល​ជោគជ័យ​ខ្លាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​អាច​ជួយ​នាំ​លាភ​ធំ​ជូន​ស្វាមី និង​កូន​ផង​ដែរ​។ ដូចនេះ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នឹង​មិន​ងាយ​រង​ទុក្ខ​នោះ​ឡើយ​។

ឆ្នាំឆ្លូវ

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ មានការ​តស៊ូ និង​ប្រឹងប្រែង​ក្នុង​ជីវភាព​រស់នៅ​ណាស់​។ ជា​ពិសេស ក្រោយ​រៀប​ការ​រួច​គេ​ក៏​នាំ​យក​លាភ​សំណាង​ជូន​ប្តី​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​អាច​កសាង​បាន​គ្រួសារ​ដែល​ប្រកបដោយ​សុភមង្គល​ផង​ដែរ​។ ដូចនេះ ការ​រស់នៅ​នឹង​មាន​តែ​លុយ​ក្រាស់​ៗ​ក្នុង​ការ​ចាយ​តែ​ប៉ុណ្ណោះ​។

ឆ្នាំថោះ

នារី​ដែល​កើត​ក្នុង​ឆ្នាំថោះ មាន​ចរិត​ទន់ភ្លន់ និង​ម៉ត់ចត់​ណាស់​។ ជា​ពិសេស ក្រោយ​ការ​រួច ក៏​អាច​រៀបចំ និង​មើលថែ​ទាំ​គ្រួ​សារបាន​យ៉ាង​ល្អ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​នឹង​អាច​ជួយ​នាំ​លាភ​ជូន​ស្វាមី ព្រមទាំង​កូន​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​មាន​តែ​សម្លេង​សើច​សប្បាយ​តែ​ប៉ុណ្ណោះ​។

ឆ្នាំរោង

មនុស្ស​ស្រី​ដែល​កើត​ក្នុង​ឆ្នាំរោង មាន​ប្រាជ្ញា​ខ្ពស់ ថែម​ទាំង​មាន​ខួរក្បាល​ដ៏​រស​រវើក​។ ជា​ពិសេស នៅ​ពេល​ដែល​ប្តី​ត្រូវការ​ជំនួយ គេ​នឹង​អាច​ជួយ​បាន​គ្រប់យ៉ាង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​ដែល​ចូល​មក​នឹង​មិន​ចេះ​តិច​នោះ​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កូន​ផង​ដែរ​។ ដូចនេះ ក្នុង​គ្រួសារ​នឹង​ស្គាល់​តែ​ភាព​សប្បាយ​រីករាយ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ