ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ក្រុង​ដឹកអ្នកដំណើរ ជួបគ្រោះ​​​ ស្លា.ប់ និង​របួស​​ជាង​​៤០​នាក់​

9 ខែ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ប៉ូលិស​មូលដ្ឋាន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៥ ​កក្កដា ម្សិលមិញ​នេះ​​ថា មនុស្ស​យ៉ាងតិច​២៥​

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ប៉ូលិស​មូលដ្ឋាន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៥ ​កក្កដា ម្សិលមិញ​នេះ​​ថា មនុស្ស​យ៉ាងតិច​២៥​នាក់​បាន​ត្រូវ​ស្លា.ប់ និង​១៧​នាក់​ទៀត​រង​របួស ដោយសារ​រថយន្ត​បឺស​ដឹក​អ្នកដំណើរ​១​គ្រឿង​ក្រឡា.ប់​ធ្លា.ក់​ពី​ទី​ខ្ពស់​មួយ​នៅ​ម៉ិក​ស៊ិក ក្នុង​តំបន់​ភ្នំ​មួយ​នៃ​រដ្ឋ​អូ​អាសា​កា ភាគ​ខាងត្បូង​ប្រទេស​។

ប្រមុខ​ប៉ូលិស​មូលដ្ឋាន​រាយការណ៍​តាម​ទូរស័ព្ទ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​AFP​ថា តុល្យការ​ដំបូង​រៀបរាប់​ពី​មនុស្ស​ស្លា.ប់​២៥​នាក់ និង​របួសធ្ងន់​១៧​នាក់​។ រថយន្ត​នោះ​ជា​របស់​ក្រុមហ៊ុន​ឯកជន​មួយ បាន​ចាក​ចេញពី​ទីក្រុង​ម៉ិកស៊ី​​កូ​សំដៅ​គោលដៅ​ចុង​ក្រោយ​ភូមិ​SANTIAGO DE YOSONDUA ។

បណ្ដា​រូបភាព​របស់​ប៉ូលិស​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​រថយន្ត​នោះ​រង​ការ​បំផ្លាញ​ទាំងស្រុង​នៅ​ផ្នែក​ខាងលើ ចំណែក​ពួក​អ្នក​ជួ​យស​ង្ក្រោះ​ធ្វើការ​រុករក​ក្រោម​គំនរ​បាក់បែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ