ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេតវិមានប្រកាសអាសន្ន និង​ជម្លៀសមនុស្ស​ចេញ ក្រោយ​ប្រទះឃើញ​របស់​អាថ៌កំបាំង​ម្យ៉ាង​

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មានការ​ប្រកាស​អាសន្ន​ខុស​មួយ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​សេត​វិមាន​។

សហរដ្ឋអាមេរិក ៖ មានការ​ប្រកាស​អាសន្ន​ខុស​មួយ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​សេត​វិមាន​។ កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ថា និវេសនដ្ឋាន​ផ្លូវការ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ត្រូវ​ជម្លៀស​មនុស្ស​ចេញ​រយៈពេល​ខ្លី កាលពី​យប់​ថ្ងៃ​ទី​២​ កក្កដា​ ក្រោយ​ប្រទះ​ឃើញ​ម្សៅ​ពណ៌​ស​ក្នុង​ផ្នែក​ខាងលិច​នៃ​សេត​វិមាន​ហៅ​ផ្នែក​WEST WING ។

តាម​លោក​ANTHONY GUCLIELMI អ្នកនាំពាក្យ​ប៉ូលិស​សម្ងាត់​ថា ការ​វិភាគ​ដំបូង​ៗ​លើ​ម្សៅ​នោះ​បង្ហាញ​ថា សារធាតុ​អាថ៌​កំបាំង​នោះ​តាម​ពិតជា​គ្រឿងញៀ.ន​កូ​កា​អ៊ី​​ន​។ ការ​ធ្វើតេស្ត​បន្ថែម​ទៀត​បច្ចុប្បន្ន​កំពុង​បន្ត ដើម្បី​ឲ្យ​ច្បាស់​ពី​ធាតុ​ពិត​នៃ​ម្សៅ​ពណ៌​ស​នោះ ហើយ​ការ​ស៊ើប​អង្កេត​មួយ​ក៏​កំពុង​ធ្វើ​ដើម្បី​ឲ្យ​ដឹង​ថា តើ​ម្សៅ​នោះ​នាំ​ចូល​សេត​វិមាន​បាន​ដោយ​របៀប​ណា​។

ម្សៅ​ពណ៌​ស​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ពួក​ភ្នាក់ងារ​សម្ងាត់ ខណៈ​ពួក​គេ​ធ្វើការ​ល្បាត​ជា​ទម្លាប់​នា​ថ្ងៃ​ទី​២​ កក្កដា​។ ភ្នាក់ងារ​ទាំងនេះ​បានឃើញ​វា​នៅ​ផ្នែក​រួម​នៃ​ស្លាប​ខាងលិច​របស់​សេត​វិមាន ដែល​ពួក​អ្នកទេសចរ​អាច​ចូល​ទៅ​បាន ហើយ​ពុំ​មែន​ក្នុង​ការិយាល័យ​មួយ​ឡើយ​។ សេត​វិមាន​ត្រូវ​ជម្លៀស​មនុស្ស​​ចេញ​នា​វេលា​ម៉ោង​២០​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក ទុក​ពេល​ឲ្យ​ពួក​អ្នកជំនាញ​រដ្ឋធានី​សហព័ន្ធ​ធ្វើ​អន្តរាគមន៍​និង​កំណត់​ថា សារធាតុ​ដែល​រក​ឃើញ​នោះ​មិន​មាន​គ្រោះថ្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ