ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោហ៊ុន សែន អញ្ជើញ​មក​ដល់​​កម្ពុជាវិញ ​ខណៈ​​ភាគីថៃ​​​មុខក្រាស់​​​អា​ម៉ាស់​​​​នៅ​ឥណ្ឌូណេស៊ី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​អញ្ជើញ​​​និវត្តន៍​មក​​ដល់​​ព្រះរាជាណាចក្រ​កម្ពុជា​​ ប្រកបដោយ​សុវត្ថិ​ភាព​​ហើយកាលពីវេលាម៉ោង​​​៦​និង​​​៤៥​នាក់​ល្ងាច​ថ្ងៃ​ទី​​​៨ ឧសភា ​​បន្ទាប់ពីសម្តេចតេជោ​​​បានអញ្ជើញ​​ចូលរួម​​ក្នុង​កិច្ច​​ប្រជុំ​​​កំពូលអាស៊ាន​​​លើកទី​​១៨ ដែល​​ប្រារព្ធ​ធ្វើនៅ​​ទីក្រុងហ្សាការតា​​​ ប្រទេស​​ឥណ្ឌូណេស៊ី ​​រយៈ​​ពេល​​២ថ្ងៃ​​​នោះរួចមក​

រាជធានីភ្នំពេញ ៖ សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​អញ្ជើញ​​​និវត្តន៍​មក​​ដល់​​ព្រះរាជាណាចក្រ​កម្ពុជា​​ ប្រកបដោយ​សុវត្ថិ​ភាព​​ហើយកាលពីវេលាម៉ោង​​​៦​និង​​​៤៥​នាក់​ល្ងាច​ថ្ងៃ​ទី​​​៨ ឧសភា ​​បន្ទាប់ពីសម្តេចតេជោ​​​បានអញ្ជើញ​​ចូលរួម​​ក្នុង​កិច្ច​​ប្រជុំ​​​កំពូលអាស៊ាន​​​លើកទី​​១៨ ដែល​​ប្រារព្ធ​ធ្វើនៅ​​ទីក្រុងហ្សាការតា​​​ ប្រទេស​​ឥណ្ឌូណេស៊ី ​​រយៈ​​ពេល​​២ថ្ងៃ​​​នោះរួចមក​។

កាលពីថ្ងៃ​​អាទិត្យ​​​ម្សិល​មិញ​​​​ក្រោមការ​រៀប​ចំ​​របស់​លោកស៊ូស៊ីឡូ បាំបាង ​យូដូ យ៉ូណូ ​​ប្រធា​នាធិបតី​​​នៃសាធារណរដ្ឋ​​ឥណ្ឌូណេស៊ី ​​ជំនួបមេ​ដឹក​នាំ​​​កម្ពុជា­-ថៃ និង​​ឥណ្ឌូណេស៊ី ​​ត្រូវបាន​ប្រារព្ធ​​​​ធ្វើឡើង​​នៅ​ក្រៅកិច្ចប្រជុំកំពូលអាស៊ាន​​​​លើកទី​១៨ ​នៅទីក្រុង​ហ្សាការតា ​​ប្រទេស​ឥណ្ឌូណេស៊ី ​កាលពីវេលាម៉ោង​​​​៧​និង​​៥៥​នាក់​​​​ព្រឹកថ្ងៃទី​​៨ ​​ឧសភា ​​​ពោលគឺ​នៅមុន​១ម៉ោង ​នៃពិធិបើកកិច្ច​ប្រជុំ​​​​ចង្អៀត ​​របស់​កិច្ច​ប្រជុំកំពូលអាស៊ាន លើក​ទី​​​១៨ ។ ​​ជំនួបពិភាក្សា​​​របស់ប្រមុខ​​ថ្នាក់ដឹកនាំ​​នៃប្រទេសទាំង​បី ដែលបានចំណាយ​​​ពេល​១ម៉ោង​នេះ ​ប្រព្រឹត្ត​ទៅ​​​ប្រកប​ដោយ​​​ភាពស្និទ្ធ​ស្នាល​​​រាក់ទាក់បំផុត ។ បន្ទាប់ពីជំនួប​​ពិភាក្សា​​របស់ប្រមុខ​​​​ដឹកនាំ​​នៃ​ប្រទេស​​ទាំង​​៣ លោកហោ ណាំ​ហុង ​ឧបនាយករដ្ឋមន្ត្រី​​​ រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស ​​បាន​មាន​ប្រសាសន៍​​​​ឱ្យដឹង​ថា ​​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​​​បានទទូច​អំពា​វនាវ​​​ដល់​ភាគីថៃ ឱ្យ​ចុះ​ហត្ថលេខា​​​​​លិខិត​យល់ព្រម​យក​​​លក្ខខណ្ឌ​​ប្រតិបត្តិដាក់​​​អ្នកសង្កេត​ការណ៍​​​ឥណ្ឌូ​ណេស៊ី​ជា​មុន ប៉ុន្តែភាគីថៃ​មិនយល់​ព្រមទេ ​​ដោយ​និយាយ​ពង្វាង​​ឱ្យកម្ពុជា​​ដកទ័ព​​ចេញ​​ពីប្រា​សាទ​ព្រះវិហារ​​​ឯណា​ ឯណោះ​ឆ្កុយ។

ទាក់ទិនទៅនឹង​បញ្ហានេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​​​កម្ពុជា​ហោ​ ណាំ​ហុង ​បានធ្វើការ​គូស​បញ្ជាក់​​​​ថា ភាគីថៃ​​​ចង់​ឱ្យគណៈកម្មការ​ព្រំដែន​​ធ្វើ​ការ​​ជួបប្រជុំ​គ្នា​​​​ជា​មុនសិន មុន​​នឹង​ដាក់​​អ្នកសង្កេត​ការណ៍​​​ឥណ្ឌូណេស៊ី​​ និងបន្ត​​ទទូច​​ឱ្យ​មានការ​ដោះស្រាយ​​បញ្ហា​​ដកកងទ័ព​​នៅ​តំបន់​​ព្រំដែនប្រា​សាទ​ព្រះវិហារថែមទៀត​ ។ នៅចំពោះមុខ​​មេ​ដឹក​នាំ​​​ទាំង​បី​​ សម្តេច​តេជោ​​បានមានប្រសាសន៍​​​សង្កត់​​ធ្ងន់ថា ​កម្ពុជា​មិនឆោត​ល្ងង់ដល់ថ្នាក់​​​បំផ្លាញ​​​​ប្រា​សាទ​​ទេ ​យើង​យល់​​ពីអ្វីដែល​​ជាបេតិ​កភណ្ឌ​​ពិភពលោក​​ ដោយ​​​សារ​ប្រាសាទ​​ព្រះ​វិហារ​​​ជា​សម្បត្តិ​​​បេតិកភណ្ឌ​​​ពិភពលោក យើង​មិន​បាន​ដាក់​​កងទ័ព​​​​នៅលើ​​ប្រាសាទ​ព្រះវិហារ​នោះទេ​ ៕