សាកស.ពមនុស្ស៦នាក់ រកឃើញក្នុងផ្ទះមួយកន្លែងដែលត្រូវភ្លើងឆេះ
សហរដ្ឋអាមេរិក ៖ អាជ្ញាធររាយការណ៍ថា បុរសម្នាក់ត្រូវចាប់ខ្លួននិងឃុំខ្លួនកាលពីថ្ងៃទី៣ កក្កដា
សហរដ្ឋអាមេរិក ៖ អាជ្ញាធររាយការណ៍ថា បុរសម្នាក់ត្រូវចាប់ខ្លួននិងឃុំខ្លួនកាលពីថ្ងៃទី៣ កក្កដា
សហរដ្ឋអាមេរិក ៖ អាជ្ញាធររាយការណ៍ថា បុរសម្នាក់ត្រូវចាប់ខ្លួននិងឃុំខ្លួនកាលពីថ្ងៃទី៣ កក្កដា ក្រោយការរកឃើញសាកស.ពមនុស្ស៦នាក់ ក្នុងផ្ទះមួយដែលភ្លើងឆេះនាពេលមុននេះ នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក ។
ទទួលសេចក្ដីរាយការណ៍បន្ទាន់ អំពីការវា.យប្រហារដោយកាំបិ.តមួយនៅក្រុង GREEN POND រដ្ឋកាឡូរីនខាងត្បូង ពេលទៅដល់ប៉ូលិសបានរកឃើញសាកស.ពមនុស្សដល់៦នាក់ ក្នុងផ្ទះដែលភ្លើងឆេះ ហើយនៅក្បែរសាកស.ពទាំងនេះរកឃើញអ្នកនៅរស់រានមានជីវិតម្នាក់អាយុ១៣ឆ្នាំ ។ ក្មេងប្រុសជំទង់នៅរស់រានមានជីវិតនេះដែលមិនបង្ហាញអត្តសញ្ញាណ បានប្រាប់តម្រុយពីជនសង្ស័យដល់ប៉ូលិស មុនពេលបញ្ជូនគេទៅមន្ទីរពេទ្យតាមឧទ្ធម្ភាគចក្រ១គ្រឿង ។
ជនសង្ស័យឈ្មោះ RYAN MANIGO អាយុ៣៣ឆ្នាំ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២ កក្កដា បន្ទាប់មកនារសៀលថ្ងៃទី៣ កក្កដា រកការចោទប្រកាន់២គឺមួយពីបទមនុស្សឃា.តសម្លា.ប់កូនស្រីខ្លួនអាយុ១១ឆ្នាំនិងសម្លា.ប់បងថ្លៃស្រីអាយុ៥០ឆ្នាំ។
ការចោទប្រកាន់មួយទៀតគឹពីបទប៉ុនប៉ងសម្លា.ប់ក្មេ.ងប្រុសដែលរកឃើញនៅរស់ ។ ជនរងគ្រោះ៤នាក់ទៀតនៅមិនទាន់កំណត់អត្តសញ្ញាណនៅឡើយ ៕
ចែករំលែកព័តមាននេះ