ដ្រូន៥គ្រឿងត្រូវបា.ញ់ទម្លា.ក់ក្នុងទីក្រុងមូស្គូ
សង្ក្រាមអ៊ុយក្រែន ៖ រុស្ស៊ីប្រកាសនាថ្ងៃទី៤ កក្កដា ថា បានបា.ញ់ទម្លា.ក់ដ្រូនអ៊ុយក្រែន៥គ្រឿង
សង្ក្រាមអ៊ុយក្រែន ៖ រុស្ស៊ីប្រកាសនាថ្ងៃទី៤ កក្កដា ថា បានបា.ញ់ទម្លា.ក់ដ្រូនអ៊ុយក្រែន៥គ្រឿង
សង្ក្រាមអ៊ុយក្រែន ៖ រុស្ស៊ីប្រកាសនាថ្ងៃទី៤ កក្កដា ថា បានបា.ញ់ទម្លា.ក់ដ្រូនអ៊ុយក្រែន៥គ្រឿង
ពីលើតំបន់ក្រុងមូស្គូ ដែលនោះជាការវា.យប្រហារដ៏កម្រមួយនៅជិតរដ្ឋធានីរុស្ស៊ី ដែលបណ្ដាល
ឲ្យស្ទះដល់កិច្ចដំណើរការនៃព្រលានយន្តហោះអន្តរជាតិមួយ ។
ការវា.យប្រហារនេះសំដៅបណ្ដាទីតាំងក្នុងតំបន់ក្រុងមូស្គូនិងតំបន់ជាយក្រុងនេះ ជាតំបន់គោលដៅវាយប្រហារប៉ុន្មានលើករួចមកហើយ តាំងពីរុស្ស៊ី ចាប់ផ្ដើមលុកលុយចូលអ៊ុយក្រែនមក ។ ការវា.យប្រហារដោយដ្រូនកើកមានកាន់តែញឹកញាប់នៅកន្លែងផ្សេងៗទៀតរបស់រុស្ស៊ី ។ តាមក្រសួងការពារប្រទេសរុស្ស៊ីថា ដ្រូន៤គ្រឿងត្រូវកម្ទេចដោយកងការពារអាកាសនៅជិតក្រុងមូស្គូ ហើយដ្រូនទី៥បា.ញ់ទម្លាក់ដោយមធ្យោបាយសង្គ្រាមអេឡិចត្រូនិក មុនពេលវាធ្លាក់ក្នុងតំបន់ក្រុងមូស្គូ ។ ក្រសួងនោះគូសបញ្ជាក់ថា ការវា.យប្រហារនេះមិនបណ្ដាលឲ្យមានជនរងគ្រោះឬការខូចខាតឡើយ ។
អភិបាលក្រុងមូស្គូលោកស័រហ្គេយសូប៊ីយ៉ានីន តាមតេឡេក្រាម បានសម្ដែងការសរសើរថា រាល់ការវា.យប្រហារត្រូវរុញច្រានដោយកងការពារអាកាស ។ ដ្រូនទាំងអស់ដែលចាប់ឃើញរងការកម្ទេច ។
ទោះបីយ៉ាងណា ការវា.យប្រហារដោយដ្រូននោះ បណ្ដាលឲ្យស្ទះ៣ម៉ោងកិច្ចដំណើរការរបស់ព្រលានយន្តហោះ VNOUKOVO ជាព្រលានយន្តហោះអន្តរជាតិធំមួយ ក្នុងចំណោមព្រលានយន្តហោះអន្តរជាតិធំ៣នៃក្រុងមូស្គូ ៕
ចែករំលែកព័តមាននេះ