បែកធ្លាយផែនការវា.យប្រហារមជ្ឈមណ្ឌលនុយក្លេអ៊ែរធំបំផុតមួយ រុស្ស៊ីនិងអ៊ុយក្រែនចោទគ្នាទៅវិញទៅមក
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនកាលពីថ្ងៃ៤ កក្កដា បានចោទប្រកាន់រុស្ស៊ីថា កំពុងរៀបចំការ
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនកាលពីថ្ងៃ៤ កក្កដា បានចោទប្រកាន់រុស្ស៊ីថា កំពុងរៀបចំការ
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនកាលពីថ្ងៃ៤ កក្កដា បានចោទប្រកាន់រុស្ស៊ីថា កំពុងរៀបចំការ
បង្កហេតុមួយនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរធំជាងគេបំផុតនៅអឺរ៉ុបហ្សាប៉ូរីហ្ស៊ីយ៉ា នាភាគខាងត្បូង
ប្រទេសនេះដែលកំពុងស្ថិតក្រោម ការកាន់កាប់របស់កងទ័ពក្រុងមូស្គូ ។ ចំណែករុស្ស៊ីវិញអះអាង
ថា អ៊ុយក្រែនកំពុងតែរៀបចំការវា.យប្រហារមួយលើទីតាំងនោះ ។
កងទ័ពអ៊ុយក្រែនព្រមានប្រឆាំងការរៀបចំបង្កហេតុជាយថាហេតុរបស់រុស្ស៊ីនៅទីតាំងមជ្ឈ
មណ្ឌលនុយក្លេអ៊ែរនោះក្នុងពេលខាងមុខឆាប់ៗ ។
កងទ័ពអ៊ុយក្រែនលើកឡើងថា បណ្ដារបស់មានសណ្ឋានប្រហែលនឹងគ្រឿងផ្ទុះ ត្រូវបានដាក់នៅ
លើដំបូលខាងក្រៅនៃរេអាក់ទ័រទី៣និងទី៤ ។ មើលទៅរបស់ទាំងនោះមិនបណ្ដាលឲ្យខួចដល់រេ
អាក់ទ័រ តែបែបនេះគឺចង់បង្ហាញថា នោះបណ្ដាលមកពីការបា.ញ់ផ្លោងរបស់អ៊ុយក្រែន ។ កងទ័ពអ៊ុយក្រែនព្រមានថា ក្រុងមូស្គូនឹងយករឿងនេះធ្វើជាព័ត៌មានបំភ្លៃ ។
នៅក្រុងមូស្គូទីប្រឹក្សារបស់ក្រុមហ៊ុននុយក្លេអ៊ែរយក្សរុស្ស៊ី ROSATOM លោករឺណាតកាឆាអា បានចោទប្រកាន់ក្រុងគៀវថា រៀបចំការវា.យប្រហារមួយលើមជ្ឈមណ្ឌលនេះ ។ តាមទូរទស្សន៍រុស្ស៊ី លោករឺណាតកាឆាអាថ្លែងថា ពេលនេះយើងទទួលព័ត៌មានមួយដែលខ្ញុំត្រូវលាតត្រដាង ។ តាមព័ត៌មាននោះថាថ្ងៃទី៥ កក្កដា នាពេលយប់ងងឹតកងទ័ពអ៊ុយក្រែនសាកល្បងវា.យប្រហារមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ា ។ លោកអះអាងថាអ៊ុយក្រែនគ្រោងប្រើអាវុ.ធបា.ញ់ត្រង់រយៈឆ្ងាយនិងបណ្ដាដ្រូនក្នុងការវា.យប្រហារនោះ ៕
ចែករំលែកព័តមាននេះ