ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃជ្រើសរើសប្រធានសភាជាន់ទាប៖ ការទម្លាយ​ទាល់ច្រកទីមួយ ឆ្ពោះទៅកាន់ការជ្រើសរើស​នាយករដ្ឋមន្ត្រី

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេសថៃ៖ សភារបស់ប្រទេសថៃ នៅថ្ងៃទី០៤ ខែកក្កដានេះ បានគាំទ្រអ្នកនយោបាយជើងចាស់ លោក វ៉ាន មូហាម៉ាដ នួរ ម៉ាថា…

ប្រទេសថៃ៖ សភារបស់ប្រទេសថៃ នៅថ្ងៃទី០៤ ខែកក្កដានេះ បានគាំទ្រអ្នកនយោបាយជើងចាស់ លោក វ៉ាន មូហាម៉ាដ នួរ ម៉ាថា (Wan Muhamad Noor Matha) នៃគណបក្ស ប្រាឆាឆាត ( Prachachart ) ជាប្រធានសភាតំណាងរាស្រ្ត ដែលទើបជាប់ឆ្នោតថ្មី។

ការតែងតាំងលោក វ៉ាន នួរ នៅថ្ងៃអង្គារនេះ ត្រូវបានគេមើលឃើញថា ជាការសម្របសម្រួល​រវាងគណបក្សធំជាងគេទាំងពីរ និងដៃគូចម្រុះ Move Forward និងគណបក្ស ភឿថៃ ដែលមាន​ជម្លោះ​លើមុខតំណែងសំខាន់នេះ​។

លោក វ៉ាន នួរ គឺជាមនុស្សម្នាក់គត់ ដែលបានដាក់សម្រាប់មុខតំណែងប្រធានរដ្ឋសភានេះ។ ជា​ការ​តែងតាំង​តែ​មួយ​គត់ មិន​តម្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត ​ដើម្បី​គាំទ្រ​អ្នក​នយោបាយ​ វ័យ ​៧៩​ឆ្នាំ​នោះ​ទេ។

ការសម្របសម្រួលលើការជ្រើសរើសប្រធានសភាជាន់ទាបរបស់ថៃ អាចជួយសម្រាលភាព​តានតឹងខ្លះ រវាងគណបក្ស ឆ្ពោះទៅមុខ និងគណបក្សភឿថៃ ដែល​គាំទ្រដល់ លោក ថាក់ស៊ី ស៊ីណាវ៉ាត្រា។  

គណបក្សទាំងពីរ បានឈ្នះការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា ដោយគណបក្សឆ្ពោះទៅមុខ  ទទួលបាន ១៥១ អាសនៈ និងគណបក្សភឿថៃ ទទួលបាន ១៤១ ។

ការជ្រើសរើសប្រធានសភាជាន់ទាបនេះ គឺជាការទម្លាយភាពទាល់ច្រកទីមួយ ក្នុងពេល ដែលប្រទេសថៃ នឹងធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅពេលដ៏ខ្លីខាងមុខនេះ។

លោក ភីថា ប្រធានគណបក្សឆ្ពោះទៅមុខ គឺជាបេក្ខជន​ឈានមុខ សម្រាប់តំណែង​នាយករដ្ឋមន្ត្រី។ លោកត្រូវការ​ការគាំទ្រចំនួន ៣៧៦ ពីរដ្ឋសភា និងព្រឹទ្ធសភា។ បច្ចុប្បន្ន លោកមានការគាំទ្រតែ ៣១២នាក់ប៉ុណ្ណោះ។ ដូច្នេះ លោកត្រូវការស្វែងរកការគាំទ្រ ៦៤នាក់ទៀត ពីសភាជាន់ទាប ( រដ្ឋសភា ) ដែលមាន ៥០០អាសន: និងព្រឹទ្ធសភា ដែលមាន ២៥០អាសន:៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ