ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ពូផ្ញើឱ្យពីស្រុក​ទៅ​ហូបអីជាមួយមិត្តភក្តិ លុះ​មកវិញ ស្រាប់តែមានភ្លើងឆេះ ស្រែក​ហៅ​គេ​ជួយ​ផ្អើល​

10 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរសម្នាក់​ជិះ​ម៉ូតូ​ចេញពី​ហូប​អី​ជាមួយ​មិត្តភក្តិ​តែ​ម្នាក់ឯង​សុខ​ៗ​ ស្រាប់​លេច​ចេញ​

​រាជធានីភ្នំពេញ ៖ បុរសម្នាក់​ជិះ​ម៉ូតូ​ចេញពី​ហូប​អី​ជាមួយ​មិត្តភក្តិ​តែ​ម្នាក់ឯង​សុខ​ៗ​ ស្រាប់​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ម៉ូតូ​យ៉ាង​សន្ធោសន្ធៅ​ ធ្វើ​ឲ្យ​​បុរសជា​ម្ចាស់​ម៉ូតូ​ភ័.យ​លោត​ចុះ​ពីលើ​ម៉ូតូ​សឹងតែ​មិន​ទាន់ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០២៣ ​ត្រង់​ចំណុច​ក្បែរ​ភោជនីយដ្ឋាន​ឈី​រ៉ូ តាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ​ភ្នំពេញ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ​ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​VISION ពាក់​ស្លាក​លេខ ភ្នំពេញ​ 1AF-4842 តែ​ជិះ​ចេញពី​ហូប​អី​ជាមួយ​មិត្តភក្តិ​នៅ​ក្បែរ​នោះ បំណង​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឯ​គីឡូ​លេខ​៩ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ​ភ្នំពេញ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះដល់​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​​​ម៉ូតូ​នោះ​លេច​ចេញ​អណ្ដាតភ្លើង​ឆាប​ចេះ​ពី​ម៉ាស៊ីន​ម៉ូតូ​។ ខណៈ​ពេល​នោះ​គាត់​ក៏​បាន​លោត​ចុះ​ពីលើ​ម៉ូតូ និង​បាន​ស្រែក​អោយ​គេ​ជួយ ប៉ុន្តែ​ដោយនៅ​កន្លែង​កើតហេតុ​មាន​សភាព​ស្ងាត់ និង​មិន​មានទឹក​ដែល​អាច​ដួស​យក​មក​ពន្លត់​បាន ទើប​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​ឆាបឆេះ​កាន់តែ​ខ្លាំង​ទៅ​ៗ​អស់​រយៈពេល​តែ​ជាង​១០​នាទី​រហូត​ភ្លើង​​ឆាបឆេះ​ម៉ូតូ​របស់​គាត់​ខូចខាត​អស់ទាំង​ស្រុង​ សល់​តែ​តួ​ និង​កង់​ម៉ូតូ​ ។

​តាម​ប្រភព​ដដែល​បន្ត​ថា ម៉ូតូ​នោះ​គឺជា​ម៉ូតូ​របស់​ពូ​គាត់​ផ្ញើរ​ពី​ស្រុក​ឲ្យ​ទុក​ជិះ​ធ្វើការ​ប្រចាំ​ថ្ងៃ ។ នៅ​មុន​ថ្ងៃ​កើតហេតុ​គឺ​ម៉ូតូ​នោះ វា​បាន​ហៀរ​សាំង​រហូត ដោយ​គាត់​ក៏​មាន​គម្រោង​យក​ម៉ូតូ​នោះ​ទៅ​ឲ្យ​ជាង​ជួសជុល​ឡើង​វិញ នៅ​ព្រឹកស្អែក តែ​មិន​ទាន់​បាន​ធ្វើ​ផង បែរជា​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់​​បែបនេះ​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​ម៉ូតូ​បាន​ត្រឹមតែ​ហៅ​រ៉ឺ​​ម៉ក​មក​ធ្វើការ​ដឹក​យក​ឆ្អឹង​ម៉ូតូ​នោះ​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ក្តី​អស់សង្ឃឹម​ប៉ុណ្ណោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ