ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បួន​ថ្ងៃ​ទៀត​ចូល​រោង​ការ​ប៉ូលិស​ចាប់​ខ្លួន​ពីបទ​ចែក​ចាយ​ថ្នាំញៀន

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរ​សម្នាក់​ដែល​នៅ​តែ​បួន​​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​នឹងក្លាយ​ជា​កូន​កំលោះ​ចូល​រោង​ការ ត្រូវ​ប៉ូលិស​ចាប់ខ្លួនកាលពីវេលា​ម៉ោង​​១០ និង​៤៥នាទីយប់​ថ្ងៃទី៧ ឧសភា ​នៅ​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ដើមមៀន ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ​ដោយជាប់​សង្ស័យពីបទ​ចែកចាយ​​ថ្នាំ​ញៀន​​។

ខេត្តកណ្តាល ៖ បុរ​សម្នាក់​ដែល​នៅ​តែ​បួន​​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​នឹងក្លាយ​ជា​កូន​កំលោះ​ចូល​រោង​ការ ត្រូវ​ប៉ូលិស​ចាប់ខ្លួនកាលពីវេលា​ម៉ោង​​១០ និង​៤៥នាទីយប់​ថ្ងៃទី៧ ឧសភា ​នៅ​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​ដើមមៀន ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ​ដោយជាប់​សង្ស័យពីបទ​ចែកចាយ​​ថ្នាំ​ញៀន​​។

ក្រោយពី​ចាប់ខ្លួន​ជន​សង្ស័យ​ ប៉ូលិស​ដក​ហូត​បានវត្ថុតាង​​ថ្នាំញៀន​​ប្រភេទមេតំ​ហ្វេតាមីន ​ចំនួន​ពីរកញ្ចប់​តូច ។ ជនសង្ស័យ​​នោះ​ឈ្មោះ​សឿន​​ សុភ័ក្រ ​​អាយុ​២២ឆ្នាំ ស្នាក់​នៅ​ផ្ទះជួល​ ក្នុង​ភូមិ​ដើមមៀន សង្កាត់​ដើមមៀន ស្រុក​តាខ្មៅ ស្រុកកំណើត​នៅ​ភូមិ​ពាមផ្ទោល ឃុំលើកដែក​​ ស្រុក​កោះធំ ។​ លោក​វរ​សេនីយ៍​ឯក​លន់ សុផាត ​ស្នង​ការ​រង​ទទួលបន្ទុក​ប្រឆាំង​គ្រឿងញៀន​​​ឱ្យ​​ដឹង​ថា ដោយអនុវត្ត​តាមការ​​ចង្អុល​បង្ហាញ​ពី​លោកស្នង​ការ​ កម្លាំង​ការិយា​ល័យ​ជំនាញ​បាន​ស្រាវជ្រាវ​រហូត​ដល់​កំណត់​មុខ​សញ្ញា​ជនសង្ស័យ​ចែកចាយ​ថ្នាំញៀន​ និង​​ដោយ​មានការ​ឯក​ភាព​ពីលោកព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ ​​ដោយ​សហការ​ជាមួយ​ប៉ូលិស​ក្រុង​តាខ្មៅ ​និង​​ប៉ូលិស​ប៉ុសិ៍្ត​ដើម​មៀន​ឆែក​ឆេរ​ និង​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​សឿន សុភ័ក្រ ជាមួយវត្ថុ​តាង​ថ្នាំញៀន​​ប្រភេទ​មេតំ​ហ្វេតា​មីន  ឬម៉ាទឹកកក ​ចំនួន​ពីរកញ្ចប់​តូច​ដែល​គេ​ទិញ​​សម្រាប់​ចែកចាយ​បន្ត ។

​មន្ត្រីប៉ូលិស​​ឱ្យ​ដឹង​ថា ជន​សង្ស័យនេះ​នៅ​សល់តែ​៤​ថ្ងៃ​​ទៀត​ប៉ុណ្ណោះនឹង​ចូលរោង​ការ​​នៅភូមិព្រែក​កំពិស ខណ្ឌដង្កោ ​រាជ​ធានីភ្នំពេញ។ ​នៅ​អធិការដ្ឋាន​ក្រុងតាខ្មៅ​គេ​សង្កេត​ឃើញ​​ក្រុម​គ្រួសារ​​ជន​សង្ស័យ​នាំគ្នា​មកបំណង​រត់ការ ឱ្យ​សមត្ថ​កិច្ច​​ដោះ​លែង​ ដើម្បីបាន​ជន​សង្ស័យ​​ទៅ​ រៀប​ការ ប៉ុន្តែ​ប៉ូលិស​មិនដោះ​លែង​ឡើយ ផ្ទុយ​ទៅ​វិញ​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ចាត់ការ​បន្តទៀត ៕