ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដឹក​សំពីង​សំពោង​នៅពេល​យប់​នៅ​តែ​កើត​មាន​តាមផ្លូវជាតិ

14 ឆ្នាំ មុន

ខេត្តកំពត ៖ ការអនុវត្ត​​ច្បាប់​ចរា​ចរណ៍​​ផ្លូវ​​គោក​ចំពោះ​​អ្នក​បើក​បរ​យាន​យន្ត​គ្រប់ប្រភេទ​​​ការផាក​ពិន័យ​​ចំពោះ​ម៉ូតូគ្មាន​កញ្ចក់មើល​ក្រោយ អ្នក​បើក​បរ​មិនពាក់មួកសុវត្ថិ​ភាព និង​រថយន្ត​ដឹក​សំពីង​សំពោង​ហួសកំណត់​ជា​ដើម បច្ចុប្បន្ន​​នៅ​ក្នុង​ទី​ក្រុង​កំពត សមត្ថកិច្ច​​ចម្រុះ​​ក្នុង​ខេត្ត​​កំពុង​អនុវត្ត ​នៅពេល​​ថ្ងៃយ៉ាង​សស្រាក់សស្រាំ​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក​​ ហើយ​ការ​អនុវ​ត្ត​ច្បាប់នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន រួម​ទាំង​​មន្ត្រី​រាជ​ការផង​ដែរ មានការ​កក់ក្តៅ​​ និងគាំ​ទ្រ​​យ៉ាង
​ខ្លាំង ។

ខេត្តកំពត ៖ ការអនុវត្ត​​ច្បាប់​ចរា​ចរណ៍​​ផ្លូវ​​គោក​ចំពោះ​​អ្នក​បើក​បរ​យាន​យន្ត​គ្រប់ប្រភេទ​​​ការផាក​ពិន័យ​​ចំពោះ​ម៉ូតូគ្មាន​កញ្ចក់មើល​ក្រោយ អ្នក​បើក​បរ​មិនពាក់មួកសុវត្ថិ​ភាព និង​រថយន្ត​ដឹក​សំពីង​សំពោង​ហួសកំណត់​ជា​ដើម បច្ចុប្បន្ន​​នៅ​ក្នុង​ទី​ក្រុង​កំពត សមត្ថកិច្ច​​ចម្រុះ​​ក្នុង​ខេត្ត​​កំពុង​អនុវត្ត ​នៅពេល​​ថ្ងៃយ៉ាង​សស្រាក់សស្រាំ​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក​​ ហើយ​ការ​អនុវ​ត្ត​ច្បាប់នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន រួម​ទាំង​​មន្ត្រី​រាជ​ការផង​ដែរ មានការ​កក់ក្តៅ​​ និងគាំ​ទ្រ​​យ៉ាងខ្លាំង ។

ប្រជាពល​រដ្ឋ​​មើលឃើញ​​ថា ចាប់​តាំង​ពី​ការអនុ​វត្ត​ច្បាប់ចរាចរណ៍​​ផ្លូវ​គោក​បានមួយ​រយៈ​មក អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​​ខេត្ត ក៏​មានការ​ថយចុះ​មួយកម្រិត​ធំ ។ ប៉ុន្តែ​ទោះ​បីលទ្ធ​ផលនៃការអនុវត្ត​​ទទួលលទ្ធ​ផល​ជាវិជ្ជ​មាន​គួរឱ្យកត់សម្គាល់​​យ៉ាង​នេះក្តី ក៏​ជន​មួយ​​ចំនួន​នៅ​តែ​ធ្វើ​​មិន​ដឹងមិនឮ​ដូច​ជា​នៅ​តែ​បន្ត​ដឹក​ទំនិញ​សំពីង​សំពោង​មិនគោរព​ច្បាប់​​ហាមឃាត់ ឬ​ផ្ទុកទំនិញ​ហួសកំណត់ជា​ដើម ។

​ជាក់ស្តែង​​ដូចជា​រថ​យន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​នេះ នៅតែ​ដឹកទំនិញ​សំពីង​សំពោង​​ឆ្លង​កាត់​ប៉ុសិ៍្ត​ចរា​ចរណ៍​គោលដៅ​គ្រប់​ប៉ុសិ៍្ត​ប្រចាំ​ការ​ តែពុំ​​ឃើញ​​សមត្ថកិច្ច​ណែនាំ ឬ​ហាម​ឃាត់​ឡើយ គេ​ឃើញ​តែ​ធ្វើ​ចរា​ចរណ៍​ឆ្លង​កាត់​​ខេត្ត​កំពតទៅ​ខេត្តព្រះសីហនុ ឬខេត្ត​កោះ​កុងដោយ​រលូន ។​ទោះ​ជា​យ៉ាង​ណា ទាក់ទិន​នឹងបញ្ហាខាង​លើនេះ លោកណុប​ សារ៉េត ​នាយការិយាល័យ​ចរា​ចរណ៍​ផ្លូវគោក​​ខេត្តបានឱ្យ​ដឹង​ថា ​បើ​​នៅ​មាន​តែ​រថយន្ត​ផ្ទុកទំនិញ​សំពីង​សំពោង​​ទៀត ​លោក​នឹង​មានវិធាន​ការ​ទប់ស្កាត់​ឱ្យ​ខាង​តែបាន ៕