ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ​ជួប​ពិភាក្សា​រក​ដំណោះស្រាយជា​មួយ​ពលរដ្ឋនៅ​បុរី​ VIP ក្រោយ​​បុគ្គល​១​​ក្រុម​​ចុះ​វាស់វែង​ និង​បា.ញ់ថ្នាំ​​ផ្ទះពួក​គាត់​

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជួប​ពិភាក្សា រក​

រាជធានី​ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជួប​ពិភាក្សា រក​ដំណោះស្រាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​បុរី​វី​អាយ​ភី (VIP) ក្រោយ​ពី​មាន​បុគ្គល​មួយ​ក្រុម​បាន​ចុះ​វាស់វែង​និង​បាញ់ថ្នាំ​ទៅ​លើ​លំនៅ​ឋាន​ផ្ទះល្វែង​របស់​ពួក​គាត់​ចំនួន​៥​ល្វែង នៅ​ក្នុង​បុរីវីអាយភី​ ស្ថិត​នៅ​ភូមិ​ម៉ឺ​ន្ក្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ជាមួយ​និង​ការ​បង្ខំ​អោយ​ពួក​គាត់​ចាកចេញ​។

ការ​ពិភាក្សា​រក​ដំណោះស្រាយ​របស់​លោក ឃួ​ង ស្រេង ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​បុរី VIP ជា​ច្រើន​រូប បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៥ ​ខែមិថុនា ​ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះល្វែង​បុរី​វី​អាយ​ភី​ប្រមាណ​៥​ល្វែង​ ត្រូវ​បាន​ជន​មួយ​ក្រុមចុះ​​ទៅ​ធ្វើការ​វាស់វែង លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​និង​បានប.ង្ខំ​ឲ្យ​ពួក​គាត់ ចាក​ចេញពី​បុរី វី​អាយ​ភី​នេះ ។ ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​មក​ផ្តល់​ដំណឹង​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​អោយ​រដ្ឋបាល​រាជធានី​ជួយ​អន្តរាគមន៍​ដោះស្រាយ ដោយសារ​តែ​វិមាន​វិវាទ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ព្យាយាម​ដោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​នោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៥ មិថុនា​នេះ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បាន​ចុះ​មក​ជួប​ផ្ទាល់​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ ។​

ជា​លទ្ធផល​លោក​ឃួ​ង ស្រេង​បាន​សម្រេច អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ ដែល​ត្រូវ​គេ​វាស់វែង​លំនៅ​ដ្ឋា​ន​និង​បាន​ប.ង្ខំ​ឲ្យ​ពួក​គាត់​ចាក​ចេញពី​បុរី​នោះ រស់នៅ​ជា​ធម្មតា​វិញ ដោយ​រង់​ចាំ ការ​ដោះស្រាយ​របស់​និយ័ត​ករ អាជីវកម្ម អចលវត្ថុ​និង​បញ្ចាំ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ