ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​បន្ត​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​កើនឡើង​ជំងឺអេដស៍​ដោយ​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា

10 ខែ មុន
  • ភ្នំពេញ

ថ្លែង​ជា​ថ្មី​ម្តងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​អ្នក​ឆ្លង​ជំងឺអេដស៍​ពី​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា

ខេត្តស្វាយរៀង ៖ ថ្លែង​ជា​ថ្មី​ម្តងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​កម្ពុជា សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​កើនឡើង​នៃ​អ្នក​ឆ្លង​ជំងឺអេដស៍​ពី​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ស្នើ​ឲ្យ​មាន​ទប់ស្កាត់ ព្រមទាំង​ប្រុង​ប្រយ័ត្ន​។

ទោះបីជា​យ៉ាងណា កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ប្រកាស​ថា មិន​បាន​ហាមឃាត់​ចំពោះ​ការ​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​នោះ​ទេ តែ​សម្តេច​ថា កម្ពុជា មិន​បង្កើត​ច្បាប់​អ្នក​ស្រលាញ់​ភេ​.​ទ​ដូច​គ្នា​ឡើយ ហើយ​ក៏​មិន​ហាមឃាត់​ក្នុង​ការ​ស្រលាញ់​គ្នា​ដែរ​។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​នៅ​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​ថា ជំងឺអេដស៍​នៅ​កម្ពុជា មិន​ទាន់​ចប់​នៅឡើយ​។ ផ្ទុយ​ទៅ​វិញ អ្នក​កើត​ជំងឺអេដស៍​ឆ្នាំ​២០២២ កើនឡើង​ប្រមាណ ៣០០​នាក់ ធៀប​នឹង​ឆ្នាំ​២០២១ ហើយ​ការ​កើនឡើង​នេះ ក្នុង​ចំណោម​អ្នក​ស្រឡាញ់​ភេ​.​ទ​ដូច​គ្នា​។

សម្ដេច​តេ​ជោ គូសបញ្ជាក់​ថា «​តើ​អត្រា​ឆ្លង​នេះ​ទាក់ទង​ជាមួយ​អ្នក​ណា? វា​ទាក់ទង​ជាមួយ នឹង​អ្នក​យក​ភេ​.​ទ​ជាមួយ​គ្នា ហើយ​អ្នក​យក​ភេ​.​ទ​ដូច​គ្នា​នេះ ស្រី​និង​ស្រី មិន​ចោទ​បញ្ហា​ប៉ុន្មាន​ទេ តែ​រឿង​បុរស​និង​បុរស​យក​គ្នា​នេះ អាហ្នឹង​ជា​ប្រភព​ចម្លង​ដែល​គេ​រក​ឃើញ​នៃ​ការ​ឆ្លង (​ឆ្លង​ជំងឺអេដស៍​) ដោយសារ​ប្រទេស​យើង​អត់​បាន​បង្កើត​ច្បាប់​ណាមួយ​រារាំង ហើយ​ក៏​មិន​បាន​បង្កើត​ច្បាប់​ដើម្បី​អនុញ្ញាត​ដែរ​។ យើង​មិន​ហាមឃាត​ទេ ការ​ស្រលាញ់​ភេ​.​ទ​ដូច​គ្នា ក៏​ស្រលាញ់​ទៅ​ចុះ តែ​យើង​មិន​ធ្វើ​ច្បាប់​ឱ្យទៅ​ជា​រៀប​អាពាហ៍ពិពាហ៍​រវាង​ភេទ​ដូច​គ្នា​ទេ​»​។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ សម្ដេច​នាយក​រដ្ឋមន្ដ្រី បាន​អំពាវ​នាវ​ឱ្យ​រួម​គ្នា​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​អេ​ដស៍ និង​កុំ​រើសអើង​ចំពោះ​អ្នក​កើត​មេរោគ​អេ​ដស៍ ត្រូវ​ចេះ​ប្រើ​វិធី​ការពារ​។

កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា​កន្លង​មក សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ជោគជ័យ​លើ ការ​គ្រប់គ្រង​ជំងឺ​គ្រុន ស្វិតដៃជើង និង​កំពុង​ឈាន​ទៅ​សម្រេច​ផ្តាច់ព្រ័ត្រ​ជំងឺគ្រុនចាញ់ នៅ​ឆ្នាំ​២០២៥​។ លើស​ពី​នេះ សម្តេច ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើត​ការ​ការពារ​កុំ​ឲ្យ​កើនឡើង​នូវ​ជំងឺ​អេ ដស៍​បន្ត​ទៀត ព្រោះថា ពិភពលោក​មិន​ទាន់​មាន​ប្រទេស​ណាមួយ​រក​ឃើញ​ថ្នាំ​អេ​ដស៍​ព្យាបាល ឱ្យ​ជា​សះស្បើយ​នោះ​ទេ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា អ្នកមាន​មេរោគ​អេ​ដស៍ សូមកុំ​ចម្លង​ទៅ​អ្នក​ដទៃ បង្កើត​បញ្ហា លើ​បញ្ហា​។ ជាមួយ​គ្នា​នេះ ក៏​អំពាវនាវ​ឱ្យ​បង្កើន​ការ​ការពារ​ខ្លួន​កុំឱ្យ​មាន​មេរោគ​អេ​ដស៍ ជា​ពិសេស​អ្នក​ស្រលាញ់​ភេ​.​ទ​ដូច​គ្នា ហើយ​បើ​សង្ស័យ​មាន​ផ្ទុកមេរោគ​អេ​ដស៍​ត្រូវ​ធ្វើតេស្ត​ដើម្បី​ទទួល​បាន​សេវា​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ