រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរមិថុនាប្រមាណ៣ពាន់នាក់ កាលវេលាម៉ោង៩ព្រឹកថ្ងៃអាទិត្យ ទី៨ ឧសភា ២០១១ នេះបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាជាបន្តទៀត នៅមុខរោងចក្រមិថុនារបស់ខ្លួនដោយប្រើអំពើហិង្សាយ៉ាងគំហុកទៅវិញទៅមកជាមួយសមត្ថកិច្ចប៉ូលិស ប៉េអឹម…ពួកកម្មករលើកតុកៅអី និងឧបករណ៍ ធំៗមួយចំនួនទៅដាក់កណ្តាលផ្លូវសហព័ន្ធរុស្ស៊ីដើម្បីបិទការធ្វើដំណើរ បង្កឱ្យស្ទះចរាចរណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង…មិនតែប៉ុណ្ណោះ ពួកកម្មករបានប្រើដុំថ្ម ដបស្រាបៀរ ដំបងឈើគប់ទៅលើប៉ូលិស ប៉េអឹម ដោយសារតែខឹងសមត្ថកិច្ចទាំងនោះរារាំងពួកគេជាជាងជួយដោះស្រាយបញ្ហា ។ ការតវ៉ាដ៏ជ្រួលច្រាល់នេះ ប្រយោជន៍ដើម្បីទាមទារឱ្យថៅកែរោងចក្រដោះស្រាយប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំ បន្ទាប់ពីរោងចក្រមិថុនា ដែលមានកម្ពស់៤ជាន់ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានផ្អាកដំណើរការដោយសារអគ្គីភ័យបំផ្លាញទាំងស្រុងកាលពីរសៀលថ្ងៃទី៣០ មីនា ២០១១ រួចមក ៕
ចែករំលែកព័តមាននេះ