ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​… រក​ឃើញ​ស្បៃ​មុង​រាប់រយ​ម៉ែត្រ​ដាក់​ពង្រាយ​ពេញ​ផ្ទៃ​ទឹក​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ព្រៃវែង

ដែន​អភិរក្ស​អន្លង់​គល់ គឺជា​តំបន់ហាមឃាត់​នេសាទ​មួយ ដែល​ស្ថិត​ត្រង់​ចំណុច​ព្រែក​បាទី​ធំ ក្នុង​ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ហើយ​ថ្មី​ៗ​នេះ​ក៏​មាន​ជនខិលខូច​មួយ​ចំនួន​បាន​នាំ​គ្នា​លួច​ចូល​ទៅ​នេសាទ​ក្នុង​តំបន់​នោះ ដោយ​ប្រើប្រាស់

ខេត្តព្រៃវែង ៖ ដែន​អភិរក្ស​អន្លង់​គល់ គឺជា​តំបន់ហាមឃាត់​នេសាទ​មួយ ដែល​ស្ថិត​ត្រង់​ចំណុច​ព្រែក​បាទី​ធំ ក្នុង​ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ហើយ​ថ្មី​ៗ​នេះ​ក៏​មាន​ជនខិលខូច​មួយ​ចំនួន​បាន​នាំ​គ្នា​លួច​ចូល​ទៅ​នេសាទ​ក្នុង​តំបន់​នោះ ដោយ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​ស្បៃ​មុង ដាក់​ពង្រាយ​យ៉ាង​ស្អេកស្កះ​ពេញ​ផ្ទៃ​ទឹកតែ​ម្តង​។

ហើយ​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ផង និង​ដើម្បី​ការពារ​ធនធាន​មច្ឆា​ជាតិ​ក្នុង​ដែន​អភិរក្ស​នេះ​ផង នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៣​នេះ មន្ត្រី​ជំនាញ​ខណ្ឌ​ជលផល​ខេត្តព្រៃវែង បាន​ចុះ​ធ្វើការ​បង្ក្រាប ដោយ​កា​.​ប់​បំផ្លាញ​បង្គោល​ស្បៃ​មុខ​រាប់រយ​ដើម និង​ដុត​បំផ្លាញ​ស្បៃ​មុង​រាប់រយ​ម៉ែត្រ​ផង​ដែរ​។

លោក ហ៊ុន សា​វី មន្ត្រី​ជំនាញ​ជលផល នៃ​សង្កាត់​រដ្ឋបាល​ជលផល​អ្នក​លឿង បានអោយ​ដឹង​ថា ដែន​អភិរក្ស​អន្លង់​គល់​នេះ មាន​ទីតាំង​ស្ថិត​នៅ​ឆ្ងាយ​ពី​ដីគោក ហើយ​គ្មាន​ផ្លូវគោក​នោះ​ទេ គឺ​មាន​តែ​ផ្លូវទឹក​មួយ​គត់ កត្តា​នេះ​ហើយ​ទើប​បង្ក​ឱកាស​ងាយស្រួល​ដល់​ជនល្មើស​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​។ តែ​ទោះជា​យ៉ាងណា កម្លាំង​របស់​លោក​ក៏​បាន​ចុះ​ល្បាត និង​បង្ក្រាប​ជា​ញឹកញាប់​ផង​ដែរ ជាក់ស្តែង​ដូច​ក្នុងថ្ងៃនេះ​ស្រាប់ យើង​បានកា​.​ប់​បំផ្លាញ​បង្គោល​ឬ​ស្សី​ចំនួន​២៣០​ដើម និង​ដុត​បំផ្លាញ​លូ​ស្បៃ​មុង​ចំនួន​៩ ព្រមទាំង​របាំង​ស្បៃ​មុង​ចំនួន​៨៩០​ម៉ែត្រ​ផង​ដែរ​។

ដោយឡែក​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពាម​រក៍​វិញ បាន​លើក​ឡើង​ដែរ​ថា ក្រៅពី​ក្នុង​ដែន​អភិរក្ស​អន្លង់​គល់​នេះ នៅ​តាម​បឹង​ព្រែក​មួយ​ចំនួន រួម​ទាំង​តាម​ដង​ទន្លេតូច និង​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពាម​រក៍​នេះ ក៏​នៅ​មាន​បទល្មើស​នេសាទ​ជា​ច្រើន​ទៀត​ផង​ដែរ ជា​ពិសេស​បទល្មើស​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​ទូក​អូស​កាវ (​ឆក់​ត្រជាក់​) នៅ​ពេល​យប់​ជាដើម ដូច្នេះ​ពលរដ្ឋ​សូម​អោយ​មន្ត្រី​ជលផល ជួយ​ធ្វើការ​បង្ក្រាប​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ