ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់​អត់​លុយ ​សុំ​សង​ប្រាក់​ដើម ក៏​ត្រូវ​ខាង​​​កម្ចី​​អន​ឡាញ​បង្ហោះ​ផ្អើល​ហ្វេ​ស​ប៊ុ​ក នាង​ទ្រាំ​លែង​​បាន​ប្តឹង

10 ខែ មុន
  • បន្ទាយមានជ័យ

នារី​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្ដឹង​ម្ចាស់​ប្រាក់​កម្ចី​ម្នាក់ ក្រោយ​ពី​បង្ហោះ​រូប​គាត់​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​

ខេត្តបន្ទាយមានជ័យ ៖ នារី​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្ដឹង​ម្ចាស់​ប្រាក់​កម្ចីតាម​អន​ឡាញ​​ម្នាក់ ក្រោយ​ពី​បង្ហោះ​រូប​គាត់​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បរិហា​.​រ​កេរ្តិ៍ និង​គំ​រា​.​ម​កំហែង​ទៀត​ផង កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ពាក់ព័ន្ធ​ករណី​វិ​វា​.​ទ​ចងការ​ប្រាក់​តាម​អន​ឡាញ​។

នារី​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ ធាន សា​មួន ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ទោ សោម សា​រុន នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ថា ៖ យោង​តាម​ពាក្យបណ្តឹង​នារី​រង​គ្រោះ​បាន​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ខ្លួន​បាន​កម្ចី​ប្រាក់​តាម​អន​ឡាញ ដែល​មានឈ្មោះ​ថា «​ត្រូវការ​លុយ​បង្វិល Online» ចំនួន​៥០​ដុល្លារ តែ​ខាង​កម្ចី​ឲ្យ​តែ​៣២​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ត្រូវ​សង​ចំនួន​៥០​ដុល្លារ ។ លុះដល់​ថ្ងៃ​ត្រូវ​សង ខ្លួន​គ្មាន​លទ្ធភាព​សង​ឡើយ ពេល​នោះ​ក៏​ស្រាប់តែ​មាន​ខាង​កម្ចី​អន​ឡាញ​ម្នាក់​ទៀត​បាន​ទូរស័ព្ទ​មក​ផ្តល់​កម្ចី​៥០​ដុល្លារ ហើយ​លក្ខខណ្ឌ​ត្រូវ​សង​ដូច​កម្ចី​លើក​មុន​ដែរ​។ ព្រោះតែ​ខ្លួន​គ្មាន​លទ្ធភាព​សង ខ្លួន​ក៏​បាន​កម្ចី​តាម​អន​ឡាញ​ផ្សេង​ៗ​បន្ថែម​ទៀត រហូត​ដល់​ទៅ​១៤​លើក សរុប​ប្រាក់​ដើម​ដល់​ទៅ ៣០០០ ដុល្លារ​ឯណោះ​។

យោង​តាម​ពាក្យបណ្តឹង​នារី​រង​គ្រោះ​រៀបរាប់​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៣ ខ្លួន​ក៏​បាន​ទំនាក់ទំនង​ជួប​ជាមួយ​ខាង​កម្ចី ដើម្បី​សុំ​សង​តែ​ដើម​ចំនួន​៣០០០​ដុល្លារ តែ​ខាង​កម្ចី​មិន​ព្រម​ឡើយ បន្ទាប់​មក​ខាង​កម្ចី​ក៏​យក​រូបភាព​ក្រុម​គ្រួសារ បងប្អូន មិត្តភក្តិ​របស់​ខ្លួន​មក​ធ្វើការ​បង្ហោះ រួច​បរិហា​.​រ​កេរ្តិ៍ និង​គំ​រា​.​ម​គំ​ហែង​តែ​ម្តង​។ លុះ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ខាង​បងប្អូន មិត្តភក្តិ ក៏​ឲ្យ​ខ្លួន​ទាក់ទង​ទៅ​សារព័ត៌មាន «​អា​បង​ស្អាត​» ដើម្បី​ឡាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក ធ្វើការ​បកស្រាយ​អំពី​កម្ចី​តាម​អន​ឡាញ​ថា មិន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​បងប្អូន និង​មិត្តភក្តិ​ទេ គឺ​ខ្លួន​ធ្វើការ​កម្ចី​តែ​ម្នាក់ឯង​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​យកឈ្មោះ​បងប្អូន និង​មិត្តភក្តិ​មក​ធានា​នោះ​ឡើយ​។

លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ទៀត​ថា ដោយ​អនុវត្តន៍​យ៉ាង​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បើក​ការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​ជុំវិញ​ករណី​បរិហា​.​រ​កេ​រិ៍​ជា​សាធារណៈ និង​គំ​រា​.​ម​គំ​ហែង​ខាងលើ​នេះ ដើម្បី​យក​មក​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ