ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លៃ​ប្រេង​​នៅលើ​ទី​ផ្សារ​អន្តរជាតិ​​ធ្លាក់​ចុះ ​កម្ពុជា​​បែរជា​​​ឡើង​ថ្លៃ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តម្លៃ​ប្រេងសាំង​​នៅ​ក្នុងរាជធានីភ្នំពេញនៅថ្ងៃ​សៅរ៍​ ទី​៧ ឧសភា ២០១១ នេះ នៅ​តាម​ស្ថានីយ​ប្រេង​កាល់តិច និង​​តូ​តាល់ ​ប្រេង​ធម្ម​តា​បានឡើងដល់​តម្លៃ​​​៥.៣០០​រៀល ​ក្នុង​១លីត្រ ​និងសាំង​​ស៊ុបពែរ ​​មាន​តម្លៃ​​​​៥.៦០០​រៀល ក្នុង​១​លីត្រ ​ខណៈ​​​ពេលដែល​តម្លៃ​ប្រេង​នៅ​​លើទីផ្សារ​​អន្តរជាតិ​បានធ្លាក់​ចុះអស់ប្រហែល​​​៩​ភាគ​រយ មក​នៅ​​ក្រោម​​​តម្លៃ​​​​១០០​ដុល្លារ​ក្នុង​​​១បារ៉ែល​។​

ការ​ធ្លាក់ចុះតម្លៃ​​ប្រេង​នៅ​​លើ​ទីផ្សារ​​អន្តរ​ជាតិ​នេះ មានរយៈ​ពេលជា​ច្រើន​​​ថ្ងៃ​មក​ហើយ ប៉ុន្តែ​តម្លៃ​​ប្រេង​នៅ​ក្នុងប្រទេស​កម្ពុជា​​​មិន​ទាន់​ឃើញ​ធ្លាក់​ចុះ​គួរ​ឱ្យ​​អាច​ទទួល​យកបាន​នោះទេ​…​ពេល​ដែល​​​នៅ​តាមបណ្តា​ប្រទេស​ជឿន​លឿន​ ឬ​បណ្តា​​ប្រទេស​ផលិត​​ប្រេង​ឡើងថ្លៃ គឺ​កម្ពុជា​ឡើង​ថ្លៃ​​​វឹបៗ​តែម្តង ដើម្បី​ដេញ​​ឱ្យ​ទាន់​ទីផ្សារ​​អន្តរជាតិ ប៉ុន្តែ​​​នៅពេលដែល​បណ្តា​ប្រទេស​​ទាំង​នោះ​​ចុះ​ថ្លៃ​វិញ ប្រទេស​កម្ពុជា​​បែរ​ជា​​មិនចុះ​​ថ្លៃវឹបៗតាមគេ​សោះ​​នៅ​​​កេង​ចំណេញ​​ម៉ា​ឆ្អែត​សិន​ ។

​ការ​ធ្លាក់​ចុះ​​តម្លៃ​ប្រេង​នៅលើទីផ្សារ​​អន្តរជាតិ​នេះ​ដែរ ដោយ​សារ​តែ​ការ​ព្រួយបារម្ភ​​​អំពី​តម្រូវ​ការ​​​​ប្រេង​ដែល​កាន់តែធ្លាក់ចុះ​នៅ​​សហ​រដ្ឋ​អាមេ​រិក ។ ​​គួរ​បញ្ជាក់​ថា ​​ថ្លៃប្រេង​​បានកើន​ឡើង​​ដល់​​៣៥​ភាគរយ គឺ​​ចាប់​តាំង​ពី​ពាក់​កណ្តាល​​​ខែ​កុម្ភៈ ​​រហូត​ដល់​​ដំណាច់​​ខែ​មេសា ឆ្នាំ​២០១១​​ ។ ​នៅ​ពេល​ដែល​​​ថ្លៃ​​ប្រេង​​បាន​កើន​ឡើង​ជាង​​១០០​ដុល្លារ ក្នុង​មួយ​​បារ៉ែលនោះ ក្រុមអ្នកសេដ្ឋ​កិច្ច​​​បាន​ព្រមាន​​ថា តម្លៃ​ប្រេងឡើង ខ្ពស់​បាន​​និង​កំពុង​បង្ក​​ការ​លំបាកយ៉ាង​ខ្លាំង​​ដល់​សេដ្ឋ​កិច្ច​​​អាេម​រិក ។ ​​ជា​មួយ​​គ្នានេះ ​លោក​ប្រធា​នា​ធិបតី​​សហ​រដ្ឋអាមេរិក​​​បារ៉ាក់ អូបាម៉ា ​បានធ្វើ​ការ​​រិះ​គន់​ដល់បណ្តាក្រុម​ហ៊ុន​​​​ប្រេង​ធំៗ​មួយ​ចំនួន ដែល​ឆ្លៀត​ឱកាស​​ពីវិបត្តិ​​នៅ​ប្រទេស​លីប៊ី​​បាន​​ដំឡើង​​តម្លៃ​​​ប្រេង​នោះ​ផង​ដែរ ៕​​